ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បីនាក់​ត្រូវ​ត្រូវ​កំលាំង​សមត្ថកិច្ច​ខេត្ត​កំពត​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ជនសង្ស័យ​ដែល​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​បីនាក់ ត្រូវ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ចុះ​បង្ក្រាប​បាន​ទាំង​សំបុក ដោយ​ដកហូត​វត្ថុតាង​ថ្នាំញៀន និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​ផង​ដែរ​។​

​ប្រតិ​ប​តិ្ត​ការឈាន​ទៅ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើនេះ គឺ​អនុវត្តន៍​តាម​បទបញ្ជា លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត និង​ដោយ​មាន​ការសម្របសម្រួល​នីតិវិធី ពី​លោក មុត ដា​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត ផង​ទើប​នៅវេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់ ថ្ងៃទី​២៣​ខែ​សីហា ឆ្នាំ​២០១៧​នេះ​កម្លាំង​អន្តរាគមន៍ ឈុត​ខ្មៅ​របស់​ស្នងការ​ដឹកនាំ​ដោយ​លោក លក ញ៉ាវ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង​នៅ​ចំណុច ភូមិ​ក្រាំង សង្កាត់​ក្រាំង​អម្ពិល ក្រុង​-​ខេត្ត​កំពត​។​ក្នុង​ប្រតិ​ប​តិ្ត​ការ​ខាង​លើ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន ជនសង្ស័យ​បីនាក់​និង​ដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៤​កញ្ចប់ ក្នុងនោះ​មាន​ធំ​២​កញ្ចប់ តូច​២​កញ្ចប់ រួម​នឹង​ឧបករណ៍ សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​លោក​លក ញ៉ាវ បានបញ្ជាក់​ថា ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ទាំង​បី​នាក់​រួមមាន​៖ ទី​១.​ឈ្មោះ ឃឹម អេ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្រាំង សង្កាត់​ក្រាំង​អម្ពិល ក្រុង​កំពត (​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​) ទី​២.​ឈ្មោះ ស៊ាន សានិ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​តុ​ម្ព ឃុំ​ព្រៃ​តុ​ម្ព ស្រុក​ទឹកឈូ ខេត្ត​កំពត (​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​)​និង​ទី​៣.​ឈ្មោះ ចាន់ ផល្លា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ព្រៃ​តុ​ម្ព ឃុំ​ព្រៃ​តុ​ម្ព ស្រុក​ទឹកឈូ (​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​)​។​

​ប​ច្ច​ប្បន្ន ជនសង្ស័យ​ទាំង​បី​នាក់ រួម​នឹង​វត្ថុតាង សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត ចាត់ការ​តាម​នីតិវិធី​ហើយ​៕
​ណា​រិទ្ធ​

 

img20170825ch1 (1) img20170825ch1 (2) img20170825ch1 (3)

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.