ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

បែកធ្លាយ​មន្ត្រី​បរិស្ថាន​ឈ្មោះ រ​ត្ន សុវណ្ណ និង​ឈ្មោះ​អែម ត្រា​យ ឃុបឃិត​គ្នា​ជំរិត​ទា​លុយ​ពី​ពលរដ្ឋ​រកស៊ី​ដឹក​ក្ដាជញ្ជាំង​ផ្ទះ​បន្តិចបន្ទួច​តាម​គោយ​ន្ត​កន្ត្រៃយ៍​ចាប់ពីរ​១០​ទៅ​២០​ម៉ឺន​រៀល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌល​គី​រី ៖ សេចក្តីរាយការណ៍​បានឲ្យដឹងថា​៖​កាលពី​ប្រមាណ​ជាង​មួយខែ​មុន​មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី​ឈ្មោះ រ​ត្ន សុវណ្ណ បាន​ចាប់​ឈើ​ពី​ឈ្មួញ​បាន​ចំនួន​៦១​ដុំ​នៅ​ចំណុច​កែង​ខ្មែរ​អង្គរ ស្ថិតនៅក្នុង​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី​។​យក​ទៅ​ស្តុប​ទុក ដោយ​យក​ឡេះ​ថា​ដឹក​មិន​ចេញ រួច​ក៏​ដាក់ពង្រាយ​កូនចៅ​ឲ្យ​យក​លុយ​ពីរ​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ក្ដាជញ្ជាំង​ផ្ទះ​បន្តិចបន្ទួច តាម​គោយន្ត​កន្ត្រៃយ៍​ដើម្បី​យក​មក​លក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ។ ក៏​ត្រូវបាន​ក្រុមមន្ត្រី​បរិស្ថាន​ទាំងនោះ​គាបសង្កត់​ជុំរិត​ទា​ប្រាក់​ពីរ​ពួក​គាត់​ក្នុង​មួយ​គោយន្ត​កន្ត្រៃយ៍​ចាប់ពីរ​១០​ទៅ​២០​ម៉ឺន​រៀល​ឯណ្ណោះ​។​

​បើ​តាម​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖​ក្រុម​មន្ត្រី​បរិស្ថាន​ខាងលើនេះ​មិន​ត្រឹមតែ​គាប​សង្គត់ ជំរិត​ទា​លុយ​ពី​ពួកគាត់​នោះ​ទេ​ថែម​ទាំង​គំរាមកំហែង ប្រមាថ​រក​ចាប់​ដាក់គុគ​ទៀត​ផង​ធ្វើឲ្យ​ពួកគាត់​មាន​ការ​ភយ័ខ្លាច​ជាខ្លាំង​។​សេចក្តីរាយការណ៍​បាន​បន្តថា​៖​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ការគំរាមកំហែង ប្រមាថ​រក​ចាប់​ដាក់គុគ​ពី​មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី​ឈ្មោះ រត្ន័ សុវណ្ណ​និង​ឈ្មោះ​អែម ត្រា​យ នោះ​រួមមាន​៖​ទី​១/​ឈ្មោះ ឆន វ៉ន ទី​២/​ឈ្មោះ ស៊ាន​ទេ ទី​៣/​ឈ្មោះ ណា​ង និង​ទី​៤/​ឈ្មោះ អ៊ាន អ្នក​ទាំង​៤​ខាងលើ​រស់​ក្នុង​ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​ដោយ​ពួកគាត់​ប្រកបមុខរប​ដឹក​ក្ដាជញ្ជាំង​ផ្ទះល​ក់​បន្តិចបន្ទួ​ចតាម​គោយន្ត​កន្ត្រៃយ៍ ក្រីក្ររ​ក​មួយ​ថ្ងៃ​ហូប​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​។​

​ពួកគាត់​បាន​ត្អូញត្អែ​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖​សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​ជនបទ​មាន​ជីវភាព​ក្រីក្រ​លំបាក​ខ្លាំងណាស់​ប្រកប​របរ​ទទួលទានរ​ក​ព្រឹក​ខ្វះ​ល្ងាច​ដូច​បងៗ​អ្នកការ​សែត​បាន​ឃើញនឹងភ្នែក​ស្រាប់​ហើយ​។​រីឯ​អ្នក​មាន​លុយ​ច្រើន​គេ​រកស៊ី​ដឹក​ជញ្ជូន​ឈើប្រណិត​ដុំ​ធំៗ​រាល់ថ្ងៃ​ស្ទើ​រលាយ​ព្រៃ​ស្រុក​ខ្មែរ​ទៅ​ហើយ​ហេតុអ្វី​ក៏​ក្រុម​មន្ត្រី​បរិស្ថាន​មិន​ចាប់ជុំរិត​ទា​លុយ​ពីរ​គេ​ផង​ម្ដេច​បាន​ជា​មក​ចាប់ជំរិត​យក​លុយ​ពីរ​ពួកគាត់​ជា​ប្រជាជន​ក្រីក្រ​យ៉ាងនេះ​ទៅវិញ​។​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ៖ ក្រុម​មន្ត្រី​បរិស្ថាន​ដែល​មានឈ្មោះ រ​ត្ន សុវណ្ណ ដែល​ត្រូវជា​មេ​របស់​លោក អែម ត្រាយ​បានធ្វើ​សកម្មភាព​ចាំ​ស្ទាក់​យក​លុយ​ពី​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ​តែម្ដង​។​ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ​អ្នកសារព័ត៌មាន​បាន​ធ្វើ​ការ​ផ្តិត​យក​រូបភាព សកម្មភាព​ដែល​ក្រុម​មន្ត្រី​បរិស្ថាន​កំពុង​ឃាត់​គោយន្ត​កន្ត្រៃ​យ៍របស់​ប្រជាពលរដ្ឋ​ដែរ​កំពុងដឹក​ក្ដាជញ្ជាំង​ផ្ទះ​បន្តិចបន្ទួច​នោះ​ក៏​ត្រូវបាន​ក្រុម​មន្ត្រី​បរិ​ស្ថាន​ខាងលើ​គំរាម​មិន​ឲ្យ​ថត            ។​

​ប្រជាពលរដ្ឋ​សូម​សំណូមពរ​តាមរយះ​អ្នកសារព័ត៌មាន​សូម​ជូនដំណឹង​នេះ​ដល់​លោក​អភិបាល​ខេត្ត​មណ្ឌល​គី​រី និង​ឯកឧត្ដម សាយ សំ​អាល់ ក្រសួង​បរិស្ថាន​មេ​តា​ជួយ​ពិនិត្យមើល​នូវ​ទង្វើ​នឹង​សកម្មភាព​មន្ត្រី​បរិស្ថាន​ខិលខូច​ដែល​ដឹកនាំ​ដោយ​លោក រ​ត្ន សុវណ្ណ និង​លោក អែម ត្រា​យ ដែល​ស្ថិត​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​កុំអោយ​ក្លាយ​ឈ្លើង​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ​៕

 

img20170824re3 (1) img20170824re3 (2) img20170824re3 (3)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.