ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ

លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ប៉ៃលិន​អញ្ជើញ​ចូលរួម​បើក​វិញ្ញាសារ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៦ ២០១៧ នៅ​វិទ្យាល័យ ហ៊ុន សែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ នេះ​ជា​ការលើកឡើង​របស់ លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្ត ក្នុងឱកាស ដែល​លោក អញ្ជើញ​ចូលរួម​បើក​វិញ្ញាសារ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៦ ២០១៧ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិមិត្ម​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ក្រោម​អធិបតីភាព​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មាន​ការចូលរួម​ពី​លោកស្រី ចិន ច័ន្ទ​មុនី ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ប្រធាន​ក្រុម​សង្កេតការណ៍​ទូទាំង​ខេត្ត លោក ប៉ាវ សំអាង ប្រធាន​គណៈ​មេ​ប្រយោជន៍​ទូទាំង​ខេត្ត និង​មន្ត្រី​សហភាព​សហព័ន្ធ​យុវជន​ខេត្ត យ៉ាងច្រើន​នាក់ ។

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ឆ្នាំ​នេះ​នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិមិត្ម​មាន​មណ្ទល​
​ប្រលង​ចំនួន​២​គឺ​មណ្ទល​ប្រលង​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដែល​បេក្ខជន​ប្រលង​(​សិស្ស​ស្វ័យរិន​) ចំនួន​២០​នាក់ ក្នុងនោះ​ស្រី​១៤​នាក់ ហើយ​នេះ​ក៍​ជា​ឆ្នាំ​ទី​១ ដែល​ខេត្ត​ប៉ៃលិន មាន​មណ្ទល​ប្រលង​ចំនួន​២ ហើយ​នេះ​ក៍​ជា​យន្តការ​កំនែទម្រង់​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ផងដែរ ។

​លោក​ប្រធាន​មន្ទីរ បាន​បន្តថា​៖ បេក្ខជន​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​នេះ​មាន​កើន​ចំនួន​១៥​ភាគរយ​(១៥%) បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៦ ដោយ​ក្នុង​នោះ​បេក្ខជន​ប្រលង​ក្នុង​មណ្ទល​មានចំនួន​៣១៦​នាក់ ស្រី​១៦៩​នាក់ ដែលមាន​១៤​បន្ទុប​ផងដែរ ។​ជាមួយគ្នានេះ​ដែរ​លោក​ក៍​សំណូមពរ​ដល់​មាតា​បិតា​សិស្ស សូមមេត្តា​ជួយ​លើកទឹកចិត្ត​ដល់​ប្អូនៗ លើ​ស្មារតី​នៃ​ការជឿរ​ជាក់​សមត្ថភាព​របស់​ប្អូនៗ ហើយ​ធ្វើ​ម៉េច​កុំ​ជឿរ​លើ​ការ​ញ៉ុះញ៉ង ការបង្ក​បំពុល​ណាមួយ ដែល​នៅ​ខាងក្រៅ តាមរយៈ​ហ្វេ​ស​បុក ឬ​ពាក្យ​ច​ចាម​អារាម ហើយ​សូម​ជឿរ​ជា​ក់លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ផងដែរ ។

​ឆ្លៀត​ក្នុង​ឪ​កាស​នោះដែរ លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន មានប្រសាសន៍ថា​៖​នេះ​ជា​ការខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​សុខសន្តិភា​ព​ទូទាំងប្រទេស ពិសេស​ក្នុង​ខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់​រដ្ឋបាលខេត្ត បាន​ធ្វើឲ្យ​មាន​សុខសន្តិភាព សណ្តាប់ធ្នាប់​នា​ពេល​ប្រលង​ថ្ងៃទី​១​នេះ មាន​សភាព​ស្ងប់ស្ងាត់​ល្អ មិនមាន​អ្វី​កើតឡើង​នោះ​ទេ ។

​ជាមួយ​នេះ​ដែរ​លោក​អភិបាលខេត្ត ក៍​ជូនពរ​ដល់​ប្អូនៗ​ក្មួយៗ ឲ្យ​ប្រលង​ជាប់​គ្រប់ៗ​គ្នា ពិសេស​គឺ​ការ​មក​ប្រលង​ឲ្យទាន់​ពេលវេលា កុំ​យឺតយ៉ាវ ព្រោះ​ការប្រលង​នេះ​វា​មាន​សារសំខាន់​ណាស់ សម្រាប់​ក្មួយៗ​ត្រូវតែ​យកចិត្តទុកដាក់ ។​លោក ហុក វិបុល​

 

img20170823r1-(2) img20170823r1-(1) img20170823r1-(4) img20170823r1-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.