ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ

អាជ្ញាធរ​ខេត្ត​កែប ចូលរួម​បើក​ស្រោម​វិញ្ញាសារ​ប្រឡង​បាក់​ឌុប​ក្នុងថ្ងៃនេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ក្នុង​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​២១​ខែ​សីហា ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ ស្ថិត​ក្នុង​អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ក្រោម​ការចូលរួម​កាត់​ស្រោម​វិញ្ញាសារ ពី​សំណាក់ លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​មាន​ការពិនិត្យ​ដ៏​ប្រុងប្រយ័ត្ន ពី​គណៈកម្មការ​មក​ពី​ថ្នាក់​ក្រសួង និង​ថ្នាក់​ខេត្ត​ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ផង​ដែរ​។​

​ទាក់ទង​នឹង​ការប្រឡង​បាក់​ឌុប នៅ​ព្រឹក​នេះ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កែប លោក​ងួន ច័ន្ទ​សុជាតា បានឲ្យដឹងថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​២០១៧​មាន​ចំនួន​៣២២​នាក់ ក្នុងនោះ​មាន​ស្រី​១៦៥​នាក់ ដែល​មក​ពី​វិទ្យាល័យ​ចំនួន​២​គឺ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង និង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស​។​ចំពោះ​មណ្ឌល​ប្រឡង ត្រូវ​បែងចែក​ជា​២​មណ្ឌល​គឺ​ផ្នែក​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម ដោយ​មាន​ចំនួន​១៤​បន្ទប់ ដែល​ស្ថិត​ក្នុង​សាលា​អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប​។​

​ចំពោះ​ទិដ្ឋភាព​រួម​ក្នុង​ថ្ងៃ​ប្រឡង​បាក់​ឌុប​ក្នុង​ខេត្ត​កែប​នាពេលនេះ ពិតជា​ទទួលបាន​អំណោយផល​ដ៏​គាប់ប្រសើរ គឺ​មាន​ភាព​សុក្រឹត និង​តម្លាភាព ដោយ​ការ​ប្រជែង​លើ​សមត្ថភាព​ផ្ទាល់ខ្លួន ផ្អែក​លើ​ចំណេះដឹង និង​ភាព​វៃ​ឆ្លាត របស់​សិស្សានុសិស្ស​។​ដោយឡែក​ក្រុម​សមត្ថកិច្ច​ក៏​ខិតខំ​ពង្រឹង​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ​នៅតាម​មុខ​មណ្ឌល​ប្រឡង​ដ៏​តឹងរឹង​ផងដែរ​។​

​មហាជន​ក៏ដូចជា​ប្រជាពលរដ្ឋ ក៏​មានក្តី​សោមន​ស្ស​និង​ក្តីរីករាយ ចំពោះ​ការ​រឹតបន្តឹង​កុំឲ្យ​មាន​ការ​ខ្ជីខ្ជា ក្នុង​ការប្រឡង​សញ្ញាបត្រ​បាក់​ឌុប​នៅ​ទូទាំង​ប្រទេស ពិសេស​នៅ​ខេត្ត​កែប ដោយ​កិច្ចការ​ទាំងនេះ​នឹង​បាន​ជម្រុញ​ដល់​សិស្សានុសិស្ស​ឲ្យខិត​ខំ​រៀនសូត្រ និង​ពង្រឹង​លើ​សមត្ថភាព​ខ្លួនឯង ដោយ​គ្មាន​អ្នកណា​ជួយ​ជ្រោមជ្រែង ហើយ​ការបញ្ចេញ​សមត្ថភាព ផ្អែក​លើ​ចំណេះដឹង​របស់​ខ្លួន​នឹង​ជួយ​បង្កើន​ការយល់ដឹង​កាន់តែ​ទូលំទូលាយ សម្រាប់​ជួយ​ជម្រុញ​ដល់​ការស្តា និង​អភិវឌ្ឍន៍​សង្គម​កាន់តែ​លូតលាស់​ថែមទៀត​។​/ ណា​រិទ្ធ​

img20170822r1-(1) img20170822r1-(4) img20170822r1-(3) img20170822r1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.