ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ប្រកាស​ផ្ទេរ​ភាកិ​ច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​កិ្ត​ដល់​មន្ត្រីនគរបាល​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​កិ្ត ជូន​ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ខែ​សីហា ឆ្នាំ​២០១៧ ក្រោម​វត្តមាន លោក​ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោ​កជឹង ផល្លា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពត ព្រមទាំង​មាន​ការចូលរួម ពី​សំណាក់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ជាច្រើន​រូប មេបញ្ជាការ​កងកំលាំង​ប្រដាប់អាវុធ​គ្រប់​អង្គភាព លោក លោកស្រី​ជា​ស្នងការរង អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​មន្ត្រីនគរបាល​គ្រប់​ជាន់ថ្នាក់​ក្នុង​ជួរ​អង្គភាព​ទាំងមូល​ផងដែរ​។​

​ដោយយោង​តាម​ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​កិ្ត ដល់​មន្ត្រីនគរបាល​ជាតិ​ក្នុង​ព្រឹក​នេះ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ចំនួន​០១​រូប តែងតាំង​មុខតំណែង​ចំនួន​០៩​រូប តម្លើង​ឋានន្ត​រស​កិ្ត​ចំនួន​០៣​រូប ក្នុងនោះ​មាន​ថ្នាក់​ឧត្តមសេនីយ៍ត្រី​០២​រូប និង​ថ្នាក់​វរសេនីយ៍ត្រី​០១​រូប​។​

​តាម​របាយការណ៍​របស់ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បានបញ្ជាក់​ថា ក្នុង​ត្រីមាស​ទីមួយ ឆ្នាំ​២០១៧​នេះ លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់រប​ស់​កងកម្លាំង​នគរបាល​ខេត្ត​កំពត គឺ​បង្ក្រាប​បាន​ករណី​ប្លន់​ប្រដាប់អាវុធ​ជាច្រើន​ភូមិសាស្ត្រ​ខេត្ត រួមមាន​៖ ខេត្ត​កំពត ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្តតាកែវ និង​ខេត្ត​កំពង់ស្ពឺ ដែល​តែងតែ​ធ្វើ​សកម្មភាព​ច្រើន​លើក​នៅ​ចុងឆ្នាំ​២០១៦​និង​ដើមឆ្នាំ​២០១៧ ។ ដោយឡែក​ខេត្ត​កំពត មាន​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ជា​បន្តបន្ទាប់​នៅក្នុង​ស្រុក​ចំនួន​៥ គឺ​ស្រុក​ជុំ​គិរី ស្រុក​ឈូក ស្រុក​ដងទង់ ស្រុក​បន្ទាយមាស និង​ស្រុក​ទឹកឈូ ។ តាមរយៈ​នៃ​ការខិតខំ ប្រឹងប្រែង​របស់​កម្លាំង​ជំនាញ​ខេត្ត​និង​ស្រុក​បាន​សហការ​ប្រើប្រាស់​កា​រងារ​ជំនាញ​ស្រាវជ្រាវ និង​សហការ​យ៉ាង​ស្អិតរ​មួ​ត ជាមួយ​កម្លាំង​នគរបាល​ខេត្ត​កំពង់ស្ពឺ រួម​ជាមួយនឹង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ផង​ដែរ ។
​លោកស្នងការ​បាន​បន្ត​ថា ដោយ​អនុវត្ត​កម្មវិធី​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ និង​នគរបាល​ជាតិ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង​អាជ្ញាធរ​ខេត្ត បាន​ធ្វើ​ការសម្របសម្រួល​ជា​បន្តបន្ទាប់​និង​ជា​ជំហានៗ ស្រប​តាម​ទិដ្ឋភាព​និង​តម្រូវការ​ចាំបាច់​ផ្សេងៗ​។​

​លោ​កជឹង ផល្លា អភិបាលរង​ខេត្ត​កំពត ក៏បាន​លើកឡើង​នូវ​គោលការណ៍​ចម្បង​ជាច្រើន សម្រាប់​ដាក់​ទិសដៅ​ដល់​កងកម្លាំង​នគរបាលជាតិ ពិសេស​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដើម្បី​សម្រេច​ភារកិច្ច​បាន​ជោគជ័យ​បន្ថែមទៀត ហើយ​លោក​ក៏​សូម​កោតសរសើរ​ដល់​ស្នាដៃ​ឆ្នើម​របស់ លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត​កំពត ដែល​កន្លងមក​បាន​ខិតខំ​អនុវត្តន៍​ការងារ​បាន​ទទួល​លទ្ធផល​ដ៏​គាប់ប្រសើរ ពិសេស​បាន​សាង​ស្នាដៃ និង​សមិទ្ធិផល​ជាច្រើន​ក្នុង​អង្គភាព​របស់​ខ្លួន​យ៉ាងច្រើន​ស្ទើ​រាប់​ពុំ​អស់ សម្រាប់​លើក​ក​ម្កើ​ង​ខេត្ត​កំពត​ទាំងមូល​។​

​មានប្រសាសន៍​ផ្តាំផ្ញើរ​ក្នុង​ឱកាស​នេះ លោក​ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាលជាតិ បាន​សង្កត់ធ្ងន់ និង​វាយតម្លៃ​ខ្ពស់​នូវ​ស្នាដៃ​ដ៏​ល្អ​ឯក​របស់​លោក​ស្នងការ​នគរបាល​ខេត្ត​កំពត ដែល​មាន​សមត្ថភាព​ដឹកនាំ​មន្ត្រី​ក្នុង​អង្គភាព​បាន​ល្អប្រសើរ ថែមទាំង​បាន​កសាង​ស្នាដៃ​ជាច្រើន​សម្រាប់​អង្គភាព ប្រកប​ដោយ​ការរីកចម្រើន​ស្ទើ​ស្មាន​មិន​ដល់​។​ដូច្នេះ​សូមឲ្យ​លោកស្នងការ​ខិតខំ​ប្រឹងប្រែង​បន្តទៀ​ត ដើម្បី​ដឹកនាំ​កម្លាំង​ដើម្បី រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ស្របតាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ និង​តាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល ៕
​ណា​រិទ្ធ​

img20170804a1 (1) img20170804a1 (3) img20170804a1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.