ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញ​​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា ​ជុំវិញ​ខេត្ត​មណ្ឌលគិរី ដែលជាខេត្តភាគ​ឦ​សាននៃប្រទេសកម្ពុជា។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រម​ទាំង​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តប្រមាណជា ៥០០នាក់។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ​ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ​កាន់​មូល​ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ​២០​២៦។ រាជធានី ខេត្តចំនួន១៩រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួប​សំណេះ​សំណាល​រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជ​ធានី​ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប​ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តក្រចេះ។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើ​កិច្ច​ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់​ប្រជាពលរដ្ឋ ក៏ដូច​ជា​ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើក​ឡើង​ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធន​ធាន​ធម្ម​ជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

យោងតាម Fresh AI បានឱ្យដឹងថា ខេត្តមណ្ឌលគិរី ជាខេត្តមួយស្ថិតនៅភាគឦសានប្រទេស​កម្ពុជា មានចម្ងាយផ្លូវប្រវែង ៣៨២គីឡូម៉ែត្រពីរាជធារីភ្នំពេញ។ ខេត្តមណ្ឌលគិរី មានផ្ទៃ​ដី​សរុប​ចំនួន ១៤.២៨៨គីឡូម៉ែត្រក្រឡា។ រដ្ឋបាលដែនដីចែកចេញជា ១ក្រុង (ក្រុងសែន​មនោ​រម្យ) និង៤ស្រុក (ស្រុកកែវសីមា, ស្រុកកោះញែក, ស្រុកអូររាំង និងស្រុកពេជ្រាដា) មាន ៤សង្កាត់ ១៧ឃុំ និង ៩២ភូមិ។

ខេត្តមណ្ឌលគិរី មានប្រជាពលរដ្ឋសរុបចំនួន ១០៩,៤២៩នាក់ ស្រីចំនួន ៥៤,២១២នាក់ ស្មើ​នឹង ២៧,២៨៥គ្រួសារ មានដង់ស៊ីតេប្រជា ពលរដ្ឋស្មើនឹង ០៨នាក់/គីឡូម៉ែត្រក្រឡា។ កំណើន​ប្រជាពលរដ្ឋប្រចាំឆ្នាំប្រមាណ ២.៧៤ភាគរយ មានជនជាតិដើមភាគតិចចំនួន ៨អំបូរជនជាតិ រួមមាន ព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ កួយ និងថ្មូន។

ខេត្តមណ្ឌលគិរី មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ប្រវែង ៣១៩.០៩៥គីឡូម៉ែត្រ ព្រំ​ប្រទល់ខាងកើត និងខាងត្បូងជាប់ខេត្តដាក់ឡាក់ ខេត្តឡឹមដុង និងទីក្រុងដុងណាយ ប្រទេស វៀតណាម ខាងជើងជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី និងខាងលិចជាប់ខេត្តក្រចេះ។

ខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋ មានមុខរបរចម្បងក្នុងវិស័យកសិកម្ម៨២ភាគរយ វិស័យសិប្ប​កម្ម ១ភាគរយ និងវិស័យសេវាកម្ម ១៧ភាគរយ និងមាន GDP សម្រាប់មនុស្សម្នាក់ៗ​សរុប​ចំនួន ២,១២២.៥៨ ដុល្លាអាមេរិក (ទិន្នន័យឆ្នាំ២០២៣ របស់មន្ទីរផែនការខេត្ត)។

ខេត្តមណ្ឌលគិរី មានច្រកទ្វារព្រំដែនទ្វេភាគី សំខាន់ៗចំនួន៣ សម្រាប់ទំនាក់ទំនងការងារ កិច្ច​សហប្រតិបត្តិការ ជាមួយប្រទេសវៀតណាម។ ច្រកទ្វារព្រំដែនទ្វេភាគីទាំងនោះរួមមាន៖ ច្រក​ទ្វារ​ឡាប៉ាខេ ស្រុកកែវសីមា, ច្រកទ្វារដាក់ដាំ ស្រុកអូររាំង, ច្រកទ្វារណាំលៀរ ស្រុកពេជ្រាដា, ដោយឡែកច្រកទ្វារជីមៀត ស្រុកកោះញែក (មិនទាន់មានដំណើរការ ដោយសារ មិនទាន់មាន​ផ្លូវគមនាគមន៍)។

បើទោះបីខេត្តមណ្ឌលគិរី ជាខេត្តមួយស្ថិតនៅឆ្ងាយ និងជាតំបន់ភ្នំយ៉ាងណាក្តី ប៉ុន្តែក្រោមគោល​នយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលទាំងក្នុងពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កាល​ពីអតីតកាល និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យ​ខេត្ត​មណ្ឌលគិរី មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។

យោងតាមរបាយការណ៍របស់ខេត្តមណ្ឌលគិរី បានបង្ហាញក្នុងវិស័យនានា មានការវឌ្ឍនភាព និងបានចូលរួមយ៉ាងសំខាន់ដល់ការលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពរបស់ប្រជាពលរដ្ឋ។

+ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម៖ ខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានផ្ទៃដីធំទូលាយ ដី​សំបូរទៅដោយជីជាតិអំណោយសម្រាប់ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម ជាពិសេសដំណាំ​កៅ​ស៊ូ ស្វាយចន្ទីរ និងដំណាំសំខាន់ៗជាច្រើនទៀត។ ដោយខេត្តមណ្ឌលគិរី មានច្រកទ្វារ​ព្រំដែន​ទ្វេរភាគីចំនួន៣ ជាប់ប្រទេសវៀតណាម ៣ខេត្ត ជាអំណោយផលក្នុងការដោះដូរកសិផល​របស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។

បច្ចុប្បន្នផ្ទៃដីផលិតកម្មផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម មានប្រមាណ ១២៣ ៦៨៥ហិកតា ទទួលបានបរិមាណផលប្រមាណ ៥២៤ ៣៥៧តោន ក្នុងនោះផ្ទៃដីដាំដុះដំណាំស្រូវប្រមាណ ៣៣ ៣៣៤ហិកតា ទទួលបានបរិមាណផល ១១២ ៥៨១តោន, ផ្ទៃដីកៅស៊ូ ប្រមាណ ៤៣ ៩១២ហិកតា។ ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ២២ ៧៨៦ហិកតា បរិមាណផល ជ័រកៅ​ស៊ូ​ប្រមាណ ២៩ ៣០៤តោន, ដំណាំស្វាយចន្ទី មានប្រមាណ ១១ ១៦៥ហិកតា បរិមាណផល​សរុប ១០ ៣២៨តោន, ដំណាំម្រេចប្រមាណ ១ ៣៥៨ហិកតា បរិមាណផលសរុប ៣ ៣៣៦ តោន កាហ្វេប្រមាណ ៦២៧ហិកតា បរិមាណផលសរុប ១ ២៤៧តោន ដំណាំបន្លែប្រមាណ ៦៣៣ហិកតា បរិមាណផលសរុប ៧ ០២៧តោន រួមទាំងដំណាំឧស្សាហកម្ម និងដំណាំរួម​ផ្សំ​ដទៃទៀត។ ចំណូលពីផលិតកម្មកសិកម្មឆ្នាំ២០២៥ សរុបប្រមាណ ១២១លានដុល្លារអាមេរិក​។

ខេត្តមណ្ឌលគិរី មានផ្ទៃដីអាចធ្វើស្រែជាង ៤ម៉ឺនហិកតា និងផ្ទៃដាំដុះដំណាំផ្សេងៗជាច្រើនពាន់ ហិកតាទៀត។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មសរុបចំនួន ២៥ក្រុមហ៊ុន លើផ្ទៃដីសរុប ចំនួន ១៤៧.០១៣,០៥ហិកតា ដែលភាគច្រើនបានវិនិយោគលើការដាំដុះដំណាំ កៅស៊ូ និងដំណាំសំខាន់ៗជាច្រើនទៀត។

ខេត្តមណ្ឌលគិរី មានទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ទំនប់អូរទេធិបតី និងទំនប់ផ្សេងៗ​ទៀត រួមទាំងសំណង់សិល្បៈការជាច្រើនកន្លែង ដែលអាចបង្កលក្ខណៈ និងអាចផ្គត់ផ្គង់ទឹក​សម្រាប់ប្រជាពលរដ្ឋធ្វើស្រែចំការ ជាពិសេសក្នុងភូមិសាស្ត្រស្រុក កោះញែក ដែលអាចឱ្យប្រជា​ពល​រដ្ឋងាយស្រួលធ្វើស្រែចំការ ។

+ វិស័យទេសចរណ៍៖ ខេត្តមណ្ឌលគិរី មានតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំង​ខេត្តសរុប​ចំនួន ១០៥កន្លែង ក្នុងនោះតំបន់រមណីយដ្ឋានទេសចរណ៍ទាក់ទាញ ដែលអាចធ្វើដំណើរទៅ​ដល់មានចំនួន ៣៧កន្លែង រួមមាន ទឹកជ្រោះ តំបន់ទេសភាព វាលស្មៅជាដើម ជាពិសេស មានអាកាសធាតុត្រជាក់ស្រួល។

បច្ចុប្បន្ន ខេត្តមានសេវាកម្មទេសចរណ៍ រួមមាន សណ្ឋាគារ រីសត ផ្ទះលំហែរ ម៉ូតែល ផ្ទះ សំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្មទេសចរណ៍ផ្សេងៗជាច្រើនទៀត ដែលអាច​បម្រើបានតាមសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ និងមានក្រុមហ៊ុនវិនិយោគលើវិស័យទេស​ចរណ៍ ដោយឯកជនសរុបមានចំនួន ៤ក្រុមហ៊ុន។

+ វិស័យរ៉ែ៖ ខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែសរុបចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា លីមីធីត បានធ្វើអាជីវកម្មចម្រាញ់រ៉ែមាសចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ដោយចម្រាញ់រ៉ែមាសបានចំនួនជាង ១៨តោនមាស។

+ វិស័យអប់រំ៖ ខេត្តមណ្ឌលគិរី មានសាលារៀនសរុប ១០៦សាលា មានអគារ ២៥២ខ្នង ស្មើ នឹង៩៣៤បន្ទប់ ក្នុងនោះសាលារៀនជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ៣០​ខ្នង ស្មើនឹង ២០៧បន្ទប់ រួមមានអគារសិក្សាចំនួន ២៣ខ្នង ស្មើនឹង ១៦៥បន្ទប់ អគារទីចាត់​ការ ៤ខ្នង ស្មើនឹង ១២បន្ទប់ ផ្ទះសម្រាប់គ្រូ ២ខ្នង ស្មើនឹង ២០បន្ទប់ និងផ្ទះសម្រាប់សិស្ស ០១ខ្នង ស្មើនឹង ១០បន្ទប់។

+ វិស័យសុខាភិបាល៖ នៅទូទាំងខេត្តមណ្ឌលគិរី មានមន្ទីរពេទ្យបង្អែកខេត្តចំនួន១ មន្ទីរពេទ្យ​បង្អែក ស្រុកចំនួន២ (ដំណើរការ១) មណ្ឌលសុខភាពចំនួន១៦ និងប៉ុស្តិ៍សុខភាពចំនួន១៨ (មិនទាន់ ដំណើរការ៥) ក្រៅពីនេះនៅមានសេវាកម្មឯកជន ក្នុងនោះមាន មន្ទីរសម្រាកព្យាបាល​ចំនួន ៣ កន្លែង, បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅចំនួន ២៥កន្លែង, បន្ទប់ពិគ្រោះស្រ្តីមាន​ផ្ទៃ​ពោះ​ចំនួន ៣៦ កន្លែង បន្ទប់ថែទាំជំងឺចំនួន ៧២កន្លែង, បន្ទប់ថែទាំមាត់ធ្មេញចំនួន ១៣​កន្លែង, បន្ទប់ពិគ្រោះព្យាបាល មាត់ធ្មេញចំនួន ៥កន្លែង, ឱសថស្ថានរង “ក”ចំនួន ៣កន្លែង និងឱសថស្ថានចំនួន ១៥កន្លែង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.