មណ្ឌលគិរី៖ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាក្នុងមណ្ឌលគិរី។
ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គង់ គឹមនី អភិបាល នែគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា ឯកឧត្ដម លោកជំទាវសមាជិករដ្ឋសភា ឯកឧត្ដមប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត សរុបប្រមាណ ៥០០ នាក់។
ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំមិត្តភាព នៃរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយភាពកក់ក្តៅ៕



