ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ចាម៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់នោះទេ ហើយរាជរដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីការដឹកជញ្ជូន ដោយបានតម្លើងកម្រិតទម្ងន់នៃការដឹកជញ្ជូនដល់ក្រុមហ៊ុនដឹកជញ្ជូនហើយ សូមម្ចាស់អាជីវកម្មទាំងអស់ចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកលើសកម្រិតកំណត់នៃច្បាប់។

ថ្លែងនាឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវបន្តពង្រឹងប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពរបស់ស្ថានីយជញ្ជីងត្រួតពិនិត្យទម្ងន់ ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះយាន្តយន្តដឹកជញ្ជូនលើកកម្រិតកំណត់។

ពាក់ព័ន្ធនឹងការដឹកជញ្ជូននេះដែរ សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សម្រាប់ការដឹកជញ្ជូនធ្វើមិចសូមជួយថែរក្សាទាំងអស់គ្នា ពិតណាស់ក្រុមហ៊ុនដឹកជញ្ជូនត្រូវការចំណេញ ប៉ុន្តែត្រូវចំណេញនៅក្នុងក្របខណ្ឌដែលច្បាប់អនុញ្ញាត ហើយច្បាប់ធ្វើឡើងមិនមែនដើម្បីគៀបករប្រជាជននោះទេ ច្បាប់ធ្វើឡើងដើម្បីរក្សាតុល្យភាពឈ្នះឈ្នះ អ្នកដឹកទំនិញក៏អាចដឹកបាន»

សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីច្បាប់ស្ដីពីការដឹកជញ្ជូន ដោយបញ្ជាក់ថាច្បាប់ថ្មីនេះបានតម្លើងគីឡូក្នុងការដឹកជញ្ជូនពី ៤០តោន ដល់ ៥០តោន ដោយសារផ្លូវយើងមានគុណភាពល្អ ហើយការតម្លើងនេះបានជួយសម្រួលការដឹកជញ្ជូនទៅដល់អ្នកដឹកជញ្ជូនហើយ ដូចនេះសូមឱ្យអ្នកដឹកជញ្ជូនទាំងអស់ជួយថែរក្សាផ្លូវផង កុំតម្លើងទំនិញរហូតលើសកម្រិតកំណត់នៃច្បាប់ យើងត្រូវចូលរួមថែរក្សាផ្លូវទាំងអស់គ្នា។

ជាមួយគ្នានោះសម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការពង្រឹងនូវការងារត្រួតពិនិត្យលើការដឹកជញ្ជូនផងដែរ ដោយសម្តេចបានស្នើរឱ្យការអនុវត្តន៍លើការងារត្រួតពិនិត្យរថយន្ដដឹកជញ្ជូនលើសទម្ងន់កំណត់ ត្រូវប្រកបដោយចីរភាព ហើយត្រូវកំណត់ឱ្យបានច្បាស់ធ្វើយ៉ាងណាដើម្បីថែរក្សាផ្លូវឱ្យបានល្អ។

សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត បានបន្ថែមថា ត្រូវពិនិត្យឱ្យច្បាស់ចំពោះក្រុមហ៊ុនដឹកជញ្ជូន បើមិនដូចនេះទេផ្លូវដែលរាជរដ្ឋាភិបាលធ្វើដើម្បីមនុស្សរាប់លាននាក់ប្រើនឹងអាចខូច ហើយការវិនិយោគរបស់រដ្ឋ មិនថាជាកម្ចី មិនថាជាថវិកាបដិភាគរបស់រដ្ឋ គឺសុទ្ធតែជាថវិកាដែលរដ្ឋត្រូវទទួលខុសត្រូវសម្រាប់ប្រជាជនប្រើប្រាស់ ហើយត្រូវចូលរួមថែរក្សាទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.