ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម កំពុង​កសាង​ជួសជុល ទំនប់​អាង​ស្តុបទឹក ២​កន្លែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្តរមានជ័យ​៖​នៅ ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៧ ប្រធាន មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្ត​ឧត្តរមានជ័យ ដឹកនាំ​កម្លាំង កសាង​ជួសជុល ទំនប់​អាង​ស្តុបទឹក ២​កន្លែង ដែល​រង​កា​ខូចខាត​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ និង ស្រុក​អន្លង់វែង ។​

​លោក ញឹក គួន ប្រធាន​មន្ទី​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ឧត្តរមានជ័យ បាន​និយាយប្រាប់​នៅ​ថ្ងៃ​ទី​១​ខែសីហា​ថា ជំនន់​ទឹកភ្លៀង​វាយប្រហារ​លើ​ភូមិសាស្ត្រ​ស្រុក​ពី​កាល​ថ្ងៃទី​២៦ .២៧ .២៨​ខែកក្កដា ឆ្នាំ​២០១៧​កន្លងមក មិន​ត្រឹមតែ​មាន​ការ​ជន់​លិច លើ​លំនៅឋាន​និង​ដំណាំ​កសិកម្ម​របស់​កសិករ​រង​ការខូចខាត​នោះទេ ថែម​ទាំង​បំផ្លាញ​ទំនប់​អាង​ស្តុបទឹក ចំនួន​២​ទីតាំង​ថែមទៀត មាន​ប្រវែង​ចំនួន​៨០០​ម៉ែត្រ គឺ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​និង​ស្រុក​អន្លង់វែង ។ ហើយ​ក្រោម​ការយកចិត្តទុកដាក់​និង​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្នុង​ការគ្រប់គ្រង​គ្រោះទឹកជំនន់​ទឹកភ្លៀង បញ្ជា​ដល់​ក្រុមការងារ​របស់​ក្រសួង​និង​មន្ត្រី​មន្ទី​ធនធានទឹក​ឧតុនិយម​ខេត្ត​ឧត្តរមានជ័យ ខណ​:​ជំនន់​ទឹក​ចាប់ផ្តើម​ស្រក​បណ្តើរៗ នៅ​ល្ងាច​ថ្ងៃទី ២៨ ខែកក្កដា កន្លងមក ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ធ្វើ​ការជួសជុល​ឡើងវិញ​ជា​បន្ទាន់​នូវ​បណ្តា​អាង​ស្តុបទឹក​ដែល​រងការ​ខូចខាត ដោយសារ​ទឹកជំនន់ ដើម្បី​ថែរក្សា​ទឹក​ទុក​សម្រាប់ បម្រើអោយ​ការបង្កបង្កើន​ផល​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ ។

​លោក​បាន​បន្តថា បណ្តា​ទំនប់​អាង​ស្តុបទឹក ដែល​មន្ត្រី​ក្រុមការងារ​ក្រសួង​និង​មន្ត្រី​មន្ទី​ធន់​ធាន​ទឹក​បាន​កំពុង​ដំណើរការ​ជួសជុល​នាពេលនេះ រួមមាន ១/​ទំនប់​អាង​ស្តុបទឹក ០៥ ស្ថិតក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​រង​ការខូចខាត​មាន​ប្រវែង​២០០​ម៉ែត្រ​និង​ទី​២/​ទំនប់​អាង​ស្រុប​ទឹក​តា​ម៉ុក ស្ថិតក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ប្រវែង​ចំនួន​៦០០​ម៉ែត្រ​ ​និង​ការ​ជុស​ជុល​បង្កាន់ដៃស្ពាន​ឆ្លងកាត់​ព្រែកជីក  ដែល​បាន​បាក់​ខូចខាត​ដោយ​ទឹកជំនន់ ក៏​ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ធ្វើការ​ជួសជុល​ឡើង​វិញ​ផងដែរ ។​

 

img20170802aa-(2) img20170802aa-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.