ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ទីតាំង​ដែល​ជន​ខិលខូច​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ស្ថិតក្នុង​ឃុំ​ល្អាង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា ឆ្នាំ​២០១៧​វេលា​ម៉ោង​៩​និង​១៥​នាទី សមត្ថកិច្ច​ចម្រុះ ក្នុងនោះ​មាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត កំលាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ដោយ​មាន​ការសម្របសម្រួល​នីតិវិធី ពី​លោក ខាន់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត​ផងដែរ បាន​ចុះ​ទៅ​បង្ក្រាប និង​រឹបអូស​សម្ភារៈ​របស់​ជ​ន​ខិលខូច ដែល​កំពុង​ទន្ទ្រាន​យក​ដី​រដ្ឋ ស្ថិតក្នុង​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត​។​

​តាម​ប្រភព​ជា​ផ្លូវការ​និយាយថា កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​ជនខិលខូច​ឈ្នោះ ស៊ុំ ពៅ ដែល​អះអាង​ជា​មន្ត្រី​កងរាជអាវុធហត្ថ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង និង​ប្រពន្ធ បាន​មក​ធ្វើ​ការកាប់​និង​ដក​បំផ្លាញ ដើមឈើ​ប្រភេទ​គគី ដែល​អតីត​អភិបាល​ខេត្ត​កំពត គឺ​លោក​ខូយ ឃុន​ហ៊ួ​រ បាន​ដាំ​នៅ​លើ​ចំណុច​ដី​នេះ ថែមទាំង​បាន​បោះបង្គោល​ជា​សសរថ្ម​ដ៏​រឹងមាំ ហើយ​យក​ទ្រុង​រថយន្ត​ខ្នាត​វែង មក​ដាក់​នៅ​ពី​លើ ព្រមទាំង​យក​លូ​បម្រុង​សាសង់​ជា​សំណង់​នៅ​ទីនេះ​ទៀតផង​។​

​ប្រភព​បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​សេចក្តី​រាយ​ការណ័ ទើប​កំលាំង​សមត្ថកិច្ច​ចម្រុះ​សហការ​គ្នា​ចុះ​ទៅ​បង្ល្រាប​ភ្លាមៗ​ដោយ​ដកហូត​វត្ថុតាង​ទាំងនោះ​មក​ឲ្យ​ស្ថាប័ន​ច្បាប់​ជា​អ្នក​អនុវត្ត​បន្ត​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ ក្រុម​សមត្ថកិច្ច​បាន​បញ្ជាក់​អះអាងថា ទីតាំង​ដី​ខាងលើ​គឺជា​ដី​សម្បទាន​របស់​រដ្ឋ និង​ជា​ដែន​គ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ​កំពត ដោយ​ខណៈ​នេះ​ត្រូវបាន​ជនខិលខូច​មក​បោះទីតាំង​យ៉ាងរឹងមាំ ក្នុង​គោលបំណង​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​បន្តថា ការ​មក​បោះ​ទីតាំង​នេះ បាន​ធ្វើឡើង​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​មក​ហើយ ទើប​កំលាំង​សមត្ថកិច្ច​សុំ​គោលការណ៍​ចុះទៅ​រឹបអូស យក​វត្ថុតាង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាម​នីតិវិធី​តែម្តង​៕
​ណា​រិទ្ធ​

 

img20170727r1-(13) img20170727r1-(12) img20170727r1-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.