ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ទទួល​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​និតិ​វិធី​អ្នកសង្កេតការណ៍ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អណត្តិ​ទី​៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧ ក្នុង​សាលប្រជុំ​(​អតីត​រោងកុន​ចាស់​) មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី​នីតិវិធី​អ្នក​សង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​អណត្តិ​ទី​៤ ឆ្នាំ​២០១៧ ជូន​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ប៉ៃលិន ចំនួន​៣៥០​នាក់ ស្ថិតក្រោម​អធិបតីភាព លោក អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​ជួយ​ខេត្ត​ប៉ៃលិន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី បាន ស្រីមុំ អ៊ី ឈាន ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត លោក លោកស្រី សស​យក​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ យ៉ាងច្រើន​កុះករ ។​

​លោកស្រី បាន ស្រីមុំ អ៊ី ឈាន ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា​៖ ការ​ដែល​យើង​រៀបចំ​កម្មវិធី​វគ្គ​បណ្តុះបណ្តាល ស្តីពី​នីតិវិធី​អ្នកសង្កេតការណ៍ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ឲ្យ​យុវជន សស​យក ចេះ​ដឹង​អំពី​នីតិវិធី​ក្នុង​ការ​ដែល​ខ្លួន​យើង​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​នា​ពេលខាងមុខ ។ លោកស្រី​ប្រធាន បាន​បន្ត​ដែរ​ថា​៖ ជាមួយគ្នានេះ​ដែរ​ក្នុងនាម​យើង​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត ត្រូវតែ​អព្យាក្រិត្យ នូវ​ជា​កណ្តាល មិន​ប្រកាន់​បក្សពួក ដោយ​ធ្វើយ៉ាងណា ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រិត្ត​ដោយរ​លូ​ន ជាងនេះទៅទៀត​អ្នកសង្កេតការណ៍​ត្រូវ​មាន​ចិត្ត ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ក្នុង​ការងារ​ជា​អ្នកសង្កេតការណ៍ ផងដែរ ។​

​ឆ្លៀត​ក្នុង​ឪ​កាស​នោះដែរ លោក អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​ជួយ​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ ប្រកប​ដោយ​អត្ថន័យ​ជ្រាវ​ជ្រៅ ដល់​សិក្ខា​កាម​ថា​៖ ក្នុងនាម​យើង​ជា​យុវជន ជា​សរសរ​ទ្រូង​សំរាប់​ប្រទេសជាតិ ធ្វើ​យ៉ាងណា​ត្រូវ​ប្រកាន់​ជំហរ​របស់​ខ្លួន ក្នុង​ការប្រព្រិត្ត​អំពើ​ល្អ ជួយ​ដល់​សង្គម​កម្ពុជា ដើរ​តាម​គោល​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​យើង ។ លោក​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​ជួយ​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​បន្ត​ថា​៖ ក្នុង​ពេល​នេះ ជា​ពេល​មួយ​ដែល​យើង ត្រូវធ្វើ​កិច្ចការ​សំរាប​សង្គមជាតិ ហើយ​ក៍​ជា​ការងារ​សំខាន់បំផុត គឺ​ធ្វើ​ជា​អ្នកសង្កេតការណ៍ ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អណត្តិ​ទី​៤ ឆ្នាំ​២០១៧  ដើម្បី​ធ្វើ​ជា​អ្នកសង្កេតការណ៍​បាន​គឺ​យើង​ត្រូវ​ចេះ​ពី​នីតិវិធី​អ្នកសង្កេតការណ៍ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អញ្ចឹង​អ្នកចូលរួម​ក្នុងថ្ងៃនេះ ធ្វើយ៉ាងណា ត្រូវ​ត្រងត្រាប់ នូវ​ចំណោះ​វិជ្ជា​នេះ យក​ទៅ​អនុវត្តន៍​នា​ថ្ងៃអាទិត្យ ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ខាង​មុននេះ ។ លោក​មានប្រសាសន៍​បន្ត​ថា​៖ កន្លងមក​ក្រុម​ការងារ ស ស យ ក​ខេត្ត បាន​ធ្វើ​កិច្ច​សង្គម​យ៉ាង គួរ​ឲ្យ​គត​សម្គាល់ ជាមួយគ្នានេះដែរ វគ្គ​បណ្តុះបណ្តាល​អ្នកសង្កេតកា​រណ៍​ទាំងអស់ ត្រូវមាន​គោលជំហរ សុភាពរាបសារ ទន់ភ្លន់ តែ​រឹងមាំ ម៉ឺងម៉ាត់ មាន​ក្រមសីលធម៌​ល្អ មិន​ត្រូវ​ធ្វើ​អ្វី​នាំអោយ​ប៉ះពាល់​ដំណើការ​នៃ​ការបោះឆ្នោត​ឡើយ ហើយ​ក្មួយៗ​ត្រូវ​ហាន​បញ្ចេញ​សិទ្ធ​របស់ខ្លួន ក្នុងការ​ធ្វើ​ពាក្យបណ្តឹង តវ៉ា ចំពោះ​បុគ្គល គណបក្ស​នយោបាយ​ណា ដែល​ធ្វើ​ខុស​ពី​ក្រមសីលធម៌​នៃ​ការបោះឆ្នោត​ផងដែរ ៕
​ដោយ ៖ សេង សុវណ្ណារិទ្ធ​
​

 

img20170517ret3 (1) img20170517ret3 (2) img20170517ret3 (4) img20170517ret3 (5) img20170517ret3 (6) img20170517ret3 (7) img20170517ret3 (8) img20170517ret3 (9)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.