ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​សម្តេច​តេជោ ហ៊ុន សែន មាន​គុណបំណាច់​បំផុត ក្នុងការ​បញ្ជាប់​សង្គ្រាម​នៅ​កម្ពុជា ធ្វើឲ្យ​ពិភពលោ​កកោតសរសើរ និង​រៀន​តាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ នេះ​ជា​ការលើកឡើង​របស់​នា​យ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​ជួយ​ខេត្ត​ប៉ៃលិន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ពិធីបើកការដ្ឋាន​ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ ប្រវែង​៣​គីឡូម៉ែត្រ ដែល​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ទឹត ប៊ុន រា​នី ហ៊ុន សែន សំរាប់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្ទឹង​កាច់ ។

​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​លោក ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ,​លោក លោកស្រី​អភិបាលរង​ខេត្ត ,​លោក តង់ ធារ៉ា ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្ទឹង​កាច់ ,​ប្រធាន​ក្រុមប្រឹក្សា​ស្រុក ,​អភិបាល​ស្រុក​សាលា​ក្រៅ ,​លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​សរុប​ជាង​៨០០​នាក់ ។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្ទឹង​កាច់ លោកនាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ខេត្ត​ប៉ៃលិន​យើង​បើ​គ្មាន​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន ទេ យើង​ក៍​មិន​មាន​សន្តិភាព និង​ការអភិវឌ្ឍន៍ រហូត​ដល់​សព្វថ្ងៃ​នេះដែរ ម្លេះ​ប្រទេស​យើង​ក្លាយ​ដូចជា​ប្រទេស​លី​ប៊ី សេរី បាត់ទៅហើយ ។ លោកនាយ​ឧត្តសេនីយ៍ បាន​រំលឹក​ពី​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​នៅ​ខេត្ត​ប៉ៃលិន ដោយ​ប៉ៃលិន​ពីមុន​ជា​ខេត្ត​ដែល​ពោរពេញ​ដោយ​សង្គ្រាម​ក្តៅគគុក  គ្មាន​ការ​សន្តិភាព គ្មាន​ការអភិវឌ្ឍន៍ បន្ទាប់ពី​យើង​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន យើង​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ មាន​សុខសន្តិភាព ដូច្នោះ​សម្តេច​តេជោ ហ៊ុន សែន មាន​គុណបំណាច់​បំផុត ក្នុងការ​បញ្ជាប់​សង្គ្រាម ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​សុខសន្តិភា​ព និង​ការអភិវឌ្ឍន៍ ធ្វើឲ្យ​ពិភពលោ​កកោតសរសើរ និង​រៀន​តាម​ផងដែរ ។ ជាមួយគ្នានេះដែរ​នៅ​ពេល​យើង​មាន​សុខ​សន្តិភាព​ហើយ បែរជា​មាន​គណបក្ស​មួយចំនួន បង្កើត​បញ្ហា​អសន្តិសុខ​ក្នុងសង្គម បង្កើត​អំពើហិង្សា​ក្នុងសង្គម ,​ចង់​បង្កើត​សង្គ្រាម ធ្វើឲ្យ​អាបអោន ដល់​ប្រមុខ​រាជ​រដ្ឋភិបាល​កម្ពុជា​យើង ។​

​លោកនាយ​ឧត្តមសេនីយ៍ មានប្រសាសន៍​បន្ត​ថា​៖ តើ​យើង​ចង់​ឲ្យ​ពួក​ទាំងអស់នេះ បង្កើត​អសន្តិសុខ​ដល់​សង្គម ដែរឬទេ ?  ដូច្នោះ​យើង​ប្តេជ្ញា​ថា ត្រូវ​រក្សា​សុខ​សន្តិភាព ដែល​មាន​ស្រាប់​ឲ្យបាន​ឋិតថេរ​ជា​និរន្ត និង​ប្តេជ្ញា​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ផង​ដែរ ។ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម  មាន​សេចក្តីត្រេកអរ​យ៉ាងខ្លាំង ជាពិសេស​សូម​សម្តែង​ការគាំទ្រ​និង​ដឹង​គុណ​ដល់​សម្តេច​តេជោដែ​ល​លោកតែងតែ​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពល​រដ្ឋ ហើយ​ពួកគាត់​សន្យា​ថា​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បន្ត​នាំ​ភាពសុខសាន្ត​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទៅមុខទៀត​៕
​ដោយ ៖ សេង សុវណ្ណារិទ្ធ​

 

img20170517ret1-(1) img20170517ret1-(6) img20170517ret1-(5) img20170517ret1-(3) img20170517ret1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.