ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

កែប​ប្រារព្វ​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​០៥​មិថុនា​ឆ្មាំ​២០១៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ដាន​ពិភពលោក​០៥​មិថុនា ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ “​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​និង​ធម្មជាតិ​” ត្រូវបាន​ធ្វើឡើង​នៅក្នុង​បរិវេណ​វិទ្យាល័យ​ចរិយា​វង្ស នៃ​សង្កាត់​អូរ​ក្រសា ក្រុងកែប នា​ព្រឹក​ថ្ងៃទី​១៧​ខែ​ឧសភា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប អមដំណើរ​ដោយ អស់លោក​ជា​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​គ្រប់​ជំនាញ រួម​នឹង​មន្ត្រីរាជការ​ទូទាំង​ខេត្ត និង​សិស្សានុសិស្ស​មកពី​គ្រប់​វិទ្យាល័យ អនុទ្យាល័​យ​ក្នុង​ខេត្ត​ទាំងមូល​ផង​ដែរ​។​

​លោក​កែន សត្ថា អភិបាលខេត្ត​កែប បាន​ថ្លែងថា ការ​ប្រារព្វ​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​០៥​មិថុនា ឆ្នាំ​២០១៧​នៅ​ខេត្ត​កែប​នាពេលនេះ គឺ​ស្រប​នឹង​ប្រធានបទ​”​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស និង​ធម្មជាតិ​”​ក្នុង​គោលបំណង ការលើកកម្ពស់​ការយល់ដឹង​ពី​បរិស្ថាន​ដល់​សាធារ​ណៈ​ជន លើកទឹកចិត្ត​ប្រជា​សហគមន៍ ក៏ដូចជា​មហាជន​ទូ​ទៅឲ្យ​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​អេកូ​ទេសចរណ៍​ប្រកបដោយ​ចីរភាព ។​

​លោក​បាន​បញ្ជាក់ថា កន្លងមក​អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ខ្លាំង​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ដើម្បី​លើកកម្ពស់​វិស័យ​បរិស្ថាន ដោយ​បាន​រួមសហការ​ជាមួយ​មន្ទីរ​អង្គភាព​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ អន្តរជាតិ​នានា ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​ក្នុង​ខេត្ត​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​ដំណើរការ​ទៅ​បាន​ជោគជ័យ​។​ខណៈ​នេះ​ដែរ​លោក​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រសួង​បរិស្ថាន តាមរយៈ​គម្រោង​មូលនិធិ​ប​ន្សាំ ដែល​បាន​ឧបត្ថម្ភ​កូនឈើ​គ្រប់​ប្រភេទ​ចំនួន​១៥០០០​ដើម​សម្រាប់​កម្មវិធី​នេះ​និង​បាន​ឧបត្ថម្ភ​អណ្តូងស្នប់​ចំនួន​១០​អណ្តូង​នៅក្នុង​ស្រុក​ដំណាក់​ចង្អើរ​នា​ពេលកន្លងមក​។​

​ក្នុងឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​មានមតិ​ផ្តាំផ្ញើរ​ថា ការយល់ដឹង​ពី​បរិស្ថាន​ពិតជា​ជម្រើស​មួយ​ដ៏​ប្រសើរ សម្រាប់​ជួយ​ជម្រុញ​សក្តានុពល​និង​ការអភិវឌ្ឍន៍​អេកូ​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​និរន្តរភាព​ខ្ពស់​។​

​លោក​រដ្ឋមន្ត្រី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា បើ​ផ្អែកលើ​វិស័យ​ទេសចរណ៍ នៅក្នុង​ខេត្ត​កែប​នេះ​ពិតជា​ធ្លាប់​មាន​ឈ្មោះ​ល្បីល្បាញ​តាំងពី​យូរលង់​ណាស់​មកហើយ ថែមទាំង​ត្រូវ​បាន​រាប់​បញ្ចូល​ជា​ឆ្នេរ​ស្រស់ស្អាត​ដាច់​គេ​ក្នុង​ពិភពលោក​ផងដែរ ដូច្នេះ​ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ខាងលើ​ឲ្យ​កាន់តែ​មាន​អទិភាព​ជាង​នេះ​ទៀត​នោះ គប្បី​យើង​ត្រូវ​រួបរួម​គ្នា​ការពារ​បរិស្ថាន សំអាត អនាម័យ ពិសេស​ចូលរួម​ដាំ​ដើម​រុក្ខជាតិ​នានា​ឲ្យបាន​ផុលផុស ដើម្បី​ឲ្យស្រប​តាម​ប្រធានបទ​”​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស និង​ធម្មជាតិ​” ៕
​ណា​រិទ្ធ​
​

img20170517rr1-(6) img20170517rr1-(5) img20170517rr1-(4) img20170517rr1-(3) img20170517rr1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.