ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

សម្តេច​ក្រុមព្រះ​យាង​សួរសុខទុក្ខ​អ្នកគាំទ្រ​ព្រះអង្គ​នៅ​ជាយ​ដែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​ព្រឹក​ថ្ងៃទី ១៦ ខែ​ឧសភា សម្តេចក្រុមព្រះ នរោត្តម រណប្ញ​ទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​យាង​ទៅ​សួរ សុខទុក្ខ​អ្នកគាំទ្រ​ព្រះអង្គ​នៅ​ជាយ​ដែន ។ សម្តេចក្រុមព្រះ ដែល​អមដំណើរ​ដោយ​គណៈប្រតិភូ​ក្នុង​ជួរ​បក្ស​របស់​ព្រះអង្គ​ជា ច្រើន​រូប បាន​យាង​ទៅ​ឃុំ​ស្វាយ​ទង​ខាងត្បូង ក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។​

​លោក ម៉ៅ រ៉េត ជំទប់​ទី ២ ឃុំ​ស្វាយ​ទង​ខាងត្បូង មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បានឱ្យដឹងថា អ្នកគាំទ្រ​ព្រះអង្គ​ជាង ២​ពាន់​នាក់ មកពី​ឃុំ​ទាំង ១៤​ក្នុង​ស្រុក​កំពង់ត្រាច បាន​នាំគ្នា​មក​ក្រាបបង្គំ​ព្រះអង្គ ។ លោក ម៉ៅ រ៉េត បាន​ប្រាប់ថា នេះ​ជា លើកទីមួយ​ហើយ ដែល​ព្រះអង្គ​បាន​យាង​មក​ដល់​មូលដ្ឋាន​ដែល​អ្នកគាំទ្រ​ព្រះអង្គ ។ ក្រុម​អ្នកគាំទ្រ​ព្រះអង្គ​បាន​រួមគ្នា​ក្រាល កន្ទេល​ជំនួស​កម្រាលព្រំ ថ្វាយ​ដល់​ព្រះអង្គ​យ៉ាង​វែង​ផងដែរ ។​

​សម្តេចក្រុមព្រះ នរោត្តម រណប្ញ​ទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​ទៅកាន់​អ្នកគាំទ្រ​ព្រះអង្គ​ថា ទោះបី ការធ្វើដំណើរ​មាន​ការលំបាក​យ៉ាង​ណា ក៏​ព្រះអង្គ​នៅ​តែ​មក​ជួប​ពលរដ្ឋ​ជា​អ្នក​ស្រឡាញ់​ព្រះអង្គ​ដែរ ។ ព្រះអង្គ​សប្បាយចិត្ត ណាស់ ដោយ​ឃើញ​អ្នកគាំទ្រ​ព្រះអង្គ​មក​ចូលរួម​ជា​ច្រើន​ជាង​ការរំពឹងទុក​ទៅទៀត​។ ព្រះអង្គ​មាន​ព្រះបន្ទូល​យ៉ាងខ្លី​ថា ជិត​ដល់​ថ្ងៃ​សម្រេច​ចិត្ត​ហើយ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ។​

​នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា នេះដែរ សម្តេចក្រុមព្រះ ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​ព្រះអង្គ​នៅ​ស្រុក បន្ទាយមាស ស្រុក​កំពង់ត្រាច ហើយ​ព្រះ​អង្គ៏​យាង​ទៅ​ខេត្ត​កែប​ទៀត ៕​

 

fun-rith (1) fun-rith (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.