ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ១ ដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេបំផុត នៅឆ្នាំ២០២១

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ១ ដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេបំផុត នៅឆ្នាំ២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ និងកោតសរសើរចំពោះ សហគ្រាស ហ៉ិននីគែន (ខេមបូឌា) ឯ.ក (HEINEKEN (CAMBODIA) CO., LTD) ដែលបានចូលរួមចំណែក ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាស ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាព សារពើពន្ធប្រភេទមាស ក្នុងឆ្នាំ២០២១។

លិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ សម្តេចបានលើកឡើងយ៉ាងដូច្នេះថា «ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការចូលរួមចំណែក ដែលមិនអាចខ្វះបាន ពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។ សូមជូនពរលោក-លោកស្រីនាយក ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកទាំងអស់ទទួលបាន ជោគជ័យរាល់កិច្ចអាជីវកម្ម និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រុមហ៊ុន ហ៉ិននីគែន ជាក្រុមហ៊ុនផលិតភេសជ្ជៈស្រាបៀរ ដែលមានអនុលោមភាពសារពើពន្ធប្រភេទមាសខ្ពស់ជាងគេ បើប្រៀបធៀបជាមួយក្រុមហ៊ុនផលិតភេសជ្ជៈដទៃទៀត ដោយបានអនុវត្តកាតព្វកិច្ចមានតម្លាភាព និងបង់ពន្ធជូនរដ្ឋច្រើនជាងគេ ដូច្នេះការទទួលបានការកោតសរសើរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិតជាស័ក្តិសមបំផុតសម្រាប់ក្រុមហ៊ុននេះ។

លោករដ្ឋមន្ត្រីបន្តថា ក្រុមហ៊ុន ហ៉ិននីគែន ក៏ជាក្រុមហ៊ុនទី១ ដែលបានបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរមុនគេ ដែលជាគំរូមួយដ៏ល្អ ជំរុញឲ្យមានតម្លាភាពក្នុងការបង់ពន្ធ និងមានការប្រកួតប្រជែងដោយស្មើភាព។

លោកបន្ថែមថា បំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ របស់ក្រុមហ៊ុន ហ៉ិននីគែន ក៏ជាឧបករណ៍សម្រាប់វាស់វែង ដល់ការផលិតរបស់ក្រុមហ៊ុនភេសជ្ជៈដទៃទៀត ដែលមានផលិតភាពប្រហាក់ប្រហែលគ្នា ហើយមិនទាន់បានបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ ដើម្បីជំរុញឲ្យមានការបង់ពន្ធប្រកបដោយតម្លាភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីសូមអំពាវនាវដល់ក្រុមហ៊ុនផលិតភេសជ្ជៈដទៃទៀត ដែលមិនទាន់បំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា សូមរួសរាន់បំពាក់ឧបករណ៍នេះ ឲ្យបានទាន់ពេលវេលាដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.