ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមខេត្តកណ្តាល ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៣៨គ្រួសារ

ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមខេត្តកណ្តាល ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៣៨គ្រួសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមខេត្តកណ្តាល ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៣៨គ្រួសារ

(ខេត្តកណ្ដាល)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនគ្រួសារដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន ៣៨ គ្រួសារ ក្នុងនោះគ្រួសាររលំទាំងស្រុងចំនួន ០៨គ្រួសារ និងគ្រួសាររងគ្រោះធ្ងន់ធ្ងរ ៣០គ្រួសារ នៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា។ ហើយសម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានចូលរួមនូវការសោកស្ដាយ ចំពោះប្រជាពលរដ្ឋទាំង ៣៨ គ្រួសារ ដែលបានខូចខាតនៅផ្ទះសំណាក់បែកដល់បញ្ហាខ្យល់កន្ត្រាក់ ដែលបានកើតឡើងនាពេលកន្លងមក ហើយឯកឧត្តមក៏បានលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋទាំង ៣៨គ្រួសារ សូមកុំមានការអស់សង្ឃឹម ព្រោះគ្មានអ្នកណាម្នាក់ចង់ឱ្យឧបទ្ទវហេតុនេះទេ កើតឡើងគង់លើខ្លួនឡើង។

ជំនួយសង្រ្គោះដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះ ទាំង៣៨គ្រួសារ ក្នុង០១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ,ទឹកត្រី ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១កេស ,អាល់កុល ១ដប ,ម៉ាស់ ១ប្រអប់ ,ថវិកា ២០ម៉ឺនរៀល។ ដោយឡែកចំពោះអ្នករងគ្រោះរលំផ្ទះទាំងស្រុង ០៨គ្រួសារ បានឧបត្ថម្ភបន្ថែមជូនបន្ថែមក្នុងគ្រួសារនីមួយៗនូវ៖ កៅស៊ូតង់ ១ផ្ទាំង និងថវិកាចំនួន ៤០ម៉ឺនរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.