ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

អភិបាលខេត្តក្រចេះ ៖ ជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវតែយកបញ្ហាមូលដ្ឋានជាអទិភាព និងឆាប់ដោះស្រាយឱ្យបានឆាប់រហ័ស

អភិបាលខេត្តក្រចេះ ៖ ជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវតែយកបញ្ហាមូលដ្ឋានជាអទិភាព និងឆាប់ដោះស្រាយឱ្យបានឆាប់រហ័ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

អភិបាលខេត្តក្រចេះ ៖ ជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវតែយកបញ្ហាមូលដ្ឋានជាអទិភាព និងឆាប់ដោះស្រាយឱ្យបានឆាប់រហ័ស

(ក្រចេះ)  :នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ រយៈពេល១ថ្ងៃពេញ លោក វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនពីរភូមិ ក្នុងឃុំបឹងចារ ស្រុកសំបូរ ដើម្បីស្វែងយល់ពីសុខទុក្ខ ក្តីកង្វល់ និងបញ្ហាប្រឈមនានាដែលបងប្អូនបានជួបប្រទៈកន្លងមក ។

មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល លោក វ៉ា ថន បានគូសបញ្ជាក់ថា៖ ការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ត្រូវចាត់ទុកជាការផ្តល់សេវាអាទិភាពផងដែរ ព្រោះការផ្តល់សេវាឱ្យបានឆាប់រហ័ស វាពិតជាបានបំពេញសេចក្តីត្រូវការរបស់ពួកគាត់ ពិសេសនៅពេលដែលពួកគាត់ប្រញាប់ត្រូវការឯកសារបញ្ជាក់ ដូចជាការធ្វើអត្តសញ្ញាណបត្រ សំបុត្រកំណើត សៀវភៅគ្រួសារជាដើម ដើម្បីរត់ការលើឯកសារអ្វីមួយ ត្រូវធ្វើជូនប្រជាពលរដ្ឋឲ្យបានលឿន និងត្រូវយកជូនពួកគាត់ឲ្យដល់លំនៅដ្ឋានតែម្ដង និងដើម្បីអភិវឌ្ឍន៍មូលដ្ឋានទៅមុខឲ្យបានកាន់តែរីកចម្រើនថែមទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនាទាំងអស់គ្នា។

លោក អភិបាលខេត្តបន្ថែមទៀតថា បញ្ហារបស់បងប្អូនប្រជាពលរដ្ឋ វាក៏ជាបញ្ហារបស់រដ្ឋបាលខេត្ត និងមន្រ្តីមូលដ្ឋានផងដែរ ត្រូវចាត់ទុកជាបញ្ហាអាទិភាព នៅពេលដែលមានប្រជាពលរដ្ឋណាម្នាក់ បានមកស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជួយដល់ពួកគាត់ ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា កុំទុកបញ្ហារបស់គាត់ចោល ហើយក្នុងករណីដែលបញ្ហាពលរដ្ឋមិនអាចដោះស្រាយបាន ត្រូវបញ្ជូនមកថ្នាក់លើ ដើម្បីបន្តនីតិវិធីដោះស្រាយបន្ថែមទៀត។

ក្នុងនោះដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាមួយចំនួន ដូចជា ស្នើសុំផ្លូវក្នុងភូមិតភា្ជប់ទៅដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង ស្នើសុំជួសជុលស្ពាន និងលូ មួយចំនួនក្នុងភូមិ ស្នើសុំជួយសម្រួលផ្ដល់បណ្ណកម្មសិទ្ធដីធ្លឺជូនដល់បងប្អូនជនជាតិភាគតិច ហើយសំណើរបស់ប្រជាពរដ្ឋត្រូវដោះស្រាយភ្លាម ពីមន្ត្រីជំនាញដែលពាក់ពន្ធ័ជាវិស័យនោះ។

ក្នុងនោះដែរលោកក៏បានជម្រុញស្នើសុំដល់បងប្អូនទាំងត្រូវចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ សម្រាប់ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំកសាង និងអភិវឌ្ឍន៍មូលដ្ឋានរបស់យើងពិតប្រាកដ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ និងបានផ្តល់នូវថវិកាដល់ឃុំចំនួន ១លានរៀល ដើម្បីគាំទ្រដល់ដំណើរការជួសជុលស្ពានដែលខូចខាត និង១លានរៀលទៀត សម្រាប់ចូលរួមកសាងនូវសមិទ្ធផលនានាក្នុងវត្ត៕ដោយ ប៊ុន ធឿន

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.