ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

ពលរដ្ឋ៧៥គ្រួសារ ដែលអាស្រ័យផលលើដីចំណុចជើងភ្នំបូកគោ នាំគ្នាមកតវ៉ាសុំឱ្យអាជ្ញាធរក្រុងបូកគោជួយរកដំណោះស្រាយដើម្បីកាត់ឆ្វៀលដីជូនពួកគាត់

ពលរដ្ឋ៧៥គ្រួសារ ដែលអាស្រ័យផលលើដីចំណុចជើងភ្នំបូកគោ នាំគ្នាមកតវ៉ាសុំឱ្យអាជ្ញាធរក្រុងបូកគោជួយរកដំណោះស្រាយដើម្បីកាត់ឆ្វៀលដីជូនពួកគាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពលរដ្ឋ៧៥គ្រួសារ ដែលអាស្រ័យផលលើដីចំណុចជើងភ្នំបូកគោ នាំគ្នាមកតវ៉ាសុំឱ្យអាជ្ញាធរក្រុងបូកគោជួយរកដំណោះស្រាយដើម្បីកាត់ឆ្វៀលដីជូនពួកគាត់

(ខេត្តកំពត)៖ ប្រជាពលរដ្ឋប្រមាណ៧៥គ្រួសារមកពីសង្កាត់ចំនួន៣ នៃក្រុងបូកគោ ខេត្តកំពត មកតវ៉ានៅមុខសាលាក្រុង ក្នុងគោលបំណងសំណូមពរដល់អាជ្ញាធរ និងជំនាញ គ្រប់ជាន់ថ្នាក់ ក្នុងខេត្តកំពត ជួយរកដំណោះស្រាយ​ ដើម្បីកាត់ឆ្វៀលដីដែលពួកគាត់ធ្លាប់កាន់កាប់អាស្រ័យផលកន្លងមក ដែលមានទីតាំងជាប់ជើងភ្នំបូកគោ។

តាមការបញ្ជាក់ពីស្ត្រីដែលជាតំណាងប្រជាពលរដ្ឋ៧៥គ្រួសារ ដែលមកពីសង្កាត់ព្រែកត្នោត សង្កាត់កោះតូច និងសង្កាត់បឹងទូក បានអះអាងថា ដីដែលពួកគាត់ទាំងអស់គ្នាធ្លាប់អាស្រ័យផលស្ថិតជើងភ្នំបូកគោតាំងពីឆ្នាំ១៩៩៦ ពេលនេះត្រូវបានក្រុមហ៊ុនយកគ្រឿងចក្រមកឈូសឆាយរំលោភយកអស់ទៅហើយ ដោយការឈូសឆាយដោយគ្មានក្រែងរអែងចិត្តបែបនេះ ព្រោះតែខាងក្រុមហ៊ុន និងជំនាញបានអះអាងថា ដីដែលពួកគាត់ធ្លាប់អាស្រ័យផលគឺជាដីឧទ្យានជាតិគ្រប់គ្រងដោយជំនាញបរិស្ថាន។

ស្ត្រីតំណាងពលរដ្ឋខាងលើបានបន្តថា អ្វីដែលពួកគាត់មិនអស់ចិត្ត ថែមទាំងទទួលយកមិនបាននោះ បន្ទាប់ពីបានកាន់កាប់អាស្រ័យផលនោះមក ត្រូវបានអាជ្ញាធរភូមិ ឃុំ ទទួលស្គាល់ថែមទាំងមានប្រថាប់ត្រាពីលោកមេឃុំផងដែរ តែពេលនេះបែរជាលែងទទួលស្គាល់ទៅវិញ។ចំពោះករណីក្រុមហ៊ុនឈូសឆាយរំលោភយកដីដូចខាងលើនេះ ប្រជាពលរដ្ឋទាំង៧៥គ្រួសារ ដែលមកពីសង្កាត់ចំនួន៣ គឺសង្កាត់ព្រែកត្នោត សង្កាត់កោះតូច និងសង្កាត់បឹងទូក សូមលើកដៃសំពះអង្វរដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ មេត្តាជួយរកដំណោះស្រាយដល់ពួកគាត់ដែលជាអ្នករងគ្រោះទាំង៧៥គ្រួសារនេះផង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.