ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ តុលាការ បានសម្រេច​លើកលែង ការចោទប្រកាន់​ពីបទ​សមគំនិត ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០០៧

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ តុលាការ បានសម្រេច​លើកលែង ការចោទប្រកាន់​ពីបទ​សមគំនិត ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០០៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ តុលាការ បានសម្រេច​លើកលែង ការចោទប្រកាន់​ពីបទ​សមគំនិត ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០០៧​។​​លោក អ៊ី រិ​ន អ្នកនាំពាក្យ​សាលាដំបូង រា​ធានី​ភ្នំពេញ បាន​មានប្រសាសន៍ប្រាប់ រស្មី​កម្ពុជា ឲ្យ​ដឹងថាៈ លោក ញឹក ប៊ុនឆៃ ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​លើកលែង ការចោទប្រកាន់​ហើយ ហើយ​មានការ​បញ្ជាក់ថា មិនមាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់បន្ទុក​លើ​គាត់​ទេ​។​

​ដីកា​សម្រេច​លើកលែង ការចោទប្រកាន់​លោក ញឹក ប៊ុនឆៃ ចេញ​ដោយ​លោក រស់ សាម៉ឺឌី ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២២​។​

​យោងតាម​ដីកា​សម្រេច លើកលែង​ការចោទប្រកាន់ បាន​ឲ្យ​ដឹងថាៈ តាម​ការពិនិត្យ​ឯកសារ នានា ក្នុង​សំណុំរឿង ឃើញថា អង្គហេតុ ដែល​បាន​ចោទប្រកាន់​លើ​ឈ្មោះ ញឹក ប៊ុនឆៃ ពីបទ​សមគំនិត ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ សម្រាប់​ផ្សំ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០០៧ តាម​មាត្រា​២៩ នៃ​ក្រម ព្រហ្មទណ្ឌ មាត្រា​៣៨.១​ថ្មី ចំណុច​ទី​៤ និង​មាត្រា ៣២.១​ថ្មី ចំណុច​ទី​៤.​ង នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០០៥ នោះ គឺ​សំអាង​ទៅលើ​ចម្លើយ​របស់​ឈ្មោះ ជា ជុង ដែល​បាន​ឆ្លើយថា គាត់​គ្រាន់តែ​ជា​អ្នក​នាំ ឈ្មោះ គួ​ង (​គ័ង​) ទៅ​ជួប​ឈ្មោះ ញឹក ប៊ុនឆៃ តែប៉ុណ្ណោះ ហើយក៍​ពុំមាន​ភស្តុតាង ដាក់បន្ទុក​ជា​សាក្សី ឬ​ឯកសារ​ណាមួយ ដែល​បានបញ្ជាក់ ពី​ការចូលរួម​របស់​ឈ្មោះ ញឹក ប៊ុនឆៃ ដែរ ។​

​តាមច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល មាត្រា​៣០ ចែងថា អាជ្ញា​យុ​កាល​សំរាប់​បទ​ម​ជ្ឈឹ​ម មាន​រយៈពេល​បី​ឆ្នាំ រីឯ អាជ្ញា​យុ​កាល​សំរាប់​បទឧក្រិដ្ឋ មាន​រយៈពេល​ដប់ឆ្នាំ អាជ្ញា​យុ​កាល ត្រូវ​ចប់ នៅពេលណា​សកម្មភាព​នីតិវិធី​ទាំងអស់ បានសម្រេច ។​

​តាម​ដីកា​សន្និដ្ឋាន​ស្ថាពរ​លេខ​៩៩៩ អ​.​យ​.​ខ ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ របស់​អយ្យការ អម​សាលា ដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​លើកលែង ចោទប្រកាន់​លើ​ឈ្មោះ ញឹក ប៊ុនឆៃ ភេទ​ប្រុស ជនជាតិខ្មែរ​។​

​ដីកា​សម្រេច​លើកលែង ការចោទប្រកាន់ បាន​បញ្ជាក់ថា គ្មាន​ពិរុទ្ធភាព​គ្រប់គ្រាន់ សម្រាប់ ដាក់បន្ទុក​លើ​ឈ្មោះ ញឹក ប៊ុនឆៃ ពីបទ​សមគំនិត ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ចំណុច ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០០៧ តាម​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា​៣៨,១​ថ្មី ចំណុច​ទី​៤ និង​មាត្រា​៣២.១​ថ្មី ចំណុច​ទី​៤.​ង នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០០៥ គប្បី​សម្រេច​លើកលែង ចោទប្រកាន់​លើ​ឈ្មោះ ញឹក ប៊ុនឆៃ តាម​បញ្ញត្តិ​មាត្រា ២៤៧​ថ្មី ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៤៧ , មាត្រា​៣៦៨, មាត្រា​៣៧២ និង​មាត្រា​៣៨២ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។ ហេតុដូច្នេះ សម្រេច​លើកលែង ចោទប្រកាន់ លើ​ឈ្មោះ ញឹក ប៊ុនឆៃ ពីបទ​សមគំនិត ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ សម្រាប់​ផ្សំ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យ៉ង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​”// ស្ពឺ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០០៧​។​

​សូមជម្រាបថា លោក​ញឹក ប៊ុនឆៃ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​៣ ខែសីហា ២០១៧ ជាប់​ពាក់ព័ន្ធ​ករណី​ផលិត​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០០៧ នៅ​ភូមិ​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ហើយ​នៅ​យប់​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ លោក​ញឹក ប៊ុនឆៃ ត្រូវបាន​ដោះលែង​ចេញ ពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ។ ការដោះលែង​នេះ គឺ​បន្ទាប់​លោក លី លឹម​ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨៕/

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.