ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

ម្តេចតេជោ ហ៊ុន សែន៖ ៩ខែ កម្ពុជាផលិតមាសបានជាង ២,២៧៥គីឡូក្រាម នៅក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ខណៈកន្លែងផ្សេងទៀត កំពុងរុករក

ម្តេចតេជោ ហ៊ុន សែន៖ ៩ខែ កម្ពុជាផលិតមាសបានជាង ២,២៧៥គីឡូក្រាម នៅក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ខណៈកន្លែងផ្សេងទៀត កំពុងរុករក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ម្តេចតេជោ ហ៊ុន សែន៖ ៩ខែ កម្ពុជាផលិតមាសបានជាង ២,២៧៥គីឡូក្រាម នៅក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ខណៈកន្លែងផ្សេងទៀត កំពុងរុករក (Video inside)

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ថា រយៈពេល៩ខែ នៃដំណើរការអាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី កម្ពុជាអាចផលិតបានចំនួន ២ ២៧៥គីឡូក្រាម។

សម្តេចតេជោបញ្ជាក់ថា អាជីវកម្មរ៉ែមាសនេះ បានជំនួសដោយរ៉ែប្រេងកាត ដែលមានចំនួនតិច ហើយការបូបប្រេងជួបបញ្ហា មានការលួចយកនាវាផ្ទុកប្រេងទៅបាត់ផងដែរ។

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី រ៉ែមាសរបស់កម្ពុជា នៅមានទីតាំងច្រើនកន្លែងទៀត ដែលកំពុងរុករក ហើយការរុករកនេះ គឺជាការបើប្រាស់នូវធនធានធម្មជាតិ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «៩ខែ យើងផលិតមាសបាន២២៧៥គីឡូក្រាម ឬជាង២តោន នេះយើងគិតតែមួយទេ [តំបន់អូរខ្វាវ មណ្ឌលគិរី] នៅកន្លែងដទៃទៀត។ អីចឹងយើងក៏ចាប់ផ្តើមប្រើប្រាស់នូវធនធានធម្មជាតិរបស់យើងមួយចំណែក ដែលយើងបាននិងកំពុងរុករក ដើម្បីធ្វើអាជីវកម្មបម្រើឲ្យសេចក្តីត្រូវការរបស់ប្រទេសជាតិ»។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

លោក នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា សព្វថ្ងៃនេះកម្ពុជាមាន៧ក្រុមហ៊ុន ដែលធ្វើអាជីវកម្មរ៉ែ ដែលទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងរ៉ែ និងថាមពល។

ទីតាំងការដ្ឋានអាជីវកម្មរ៉ែមាសទាំង៧នោះ មាននៅក្នុងខេត្តរួមមាន៖ ខេត្តក្រចេះ ១ទីតាំង, ខេត្តព្រះវិហារ ២ទីតាំង, ខេត្តមណ្ឌលគីរី ០២ទីតាំង, ខេត្តរតនគីរី ១ទីតាំង និងខេត្តបាត់ដំបង ១ទីតាំង។ គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ រាជដ្ឋាភិបាលទទួលបានចំណូល១៤លានដុល្លារ ពីវិស័យរ៉ែមាស ដែលក្នុងនោះ៥លានដុល្លារ គឺជាចំណូលពន្ធដារ និងពន្ធគយ។

លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅឆ្នាំ២០២២នេះ អាចមានក្រុមហ៊ុនរុករករ៉ែមាសចំនួន៤ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្ម ចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី និងមួយទៀត ជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំង នៅខេត្តរតនគិរី ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.