ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

សម្ដេចក្រឡាហោម ស ខេង៖ សារធាតុផ្សំគ្រឿងញៀនជាង៣០០តោន កំពុងបង្ខាំងទុកក្រោយបង្ក្រាបបាន ហើយកំពុងរកវិធីបន្សាបមុនបំផ្លាញចោល

សម្ដេចក្រឡាហោម ស ខេង៖ សារធាតុផ្សំគ្រឿងញៀនជាង៣០០តោន កំពុងបង្ខាំងទុកក្រោយបង្ក្រាបបាន ហើយកំពុងរកវិធីបន្សាបមុនបំផ្លាញចោល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានអះអាងថា កម្លាំងសមត្ថកិច្ចកម្ពុជាបានបង្ក្រាបបានសារធាតុផ្សំដើម្បីធ្វើជាគ្រឿងញៀន រហូតដល់ជាង៣០០តោន ហើយនៅពេលនេះស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ កំពុងតែរួមគ្នាគិតគូររកវិធីដើម្បីបន្សាបនូវសារធាតុផ្សំទាំងអស់នោះ មុនយកទៅកម្ទេចចោល។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «យើងបង្ក្រាបបាននៅសល់ជាង៣០០តោន ដែលយើងបង្ខាំងទុកដើម្បីរកអ្នកបច្ចេកទេស ហើយរកសារធាតុដែលអាចបន្សាបនូវសារធាតុគីមីទាំងអស់នេះ មុនយកទៅកម្ទេចចោល»។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា សារធាតុផ្សំទាំងអស់នោះ ត្រូវបាននាំចូលមកប្រទេសកម្ពុជា ដោយស្របច្បាប់ផង និងមិនស្របច្បាប់ផង។ សម្ដេចបានពន្យល់ថា ការនាំចូលដោយស្របច្បាប់មានន័យថា មានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ ប៉ុន្ដែស្ថាប័នជំនាញមិនបានតាមដានពិនិត្យច្បាស់លាស់ នៅពេលយកទៅប្រើប្រាស់ឲ្យដល់គោលដៅ។ ចំណុចនេះសម្ដេចធ្លាប់បញ្ជាក់ថា សារធាតុផ្សំទាំងអស់នោះភាគច្រើនមានអាជ្ញាប័ណ្ណជាវត្ថុធាតុដើម ដើម្បីធ្វើជាជីកសិកម្មជាដើម។

ដោយឡែក ការនាំចូលដោយមិនស្របច្បាប់ សម្ដេចក្រឡាហោម ស ខេង បានដាក់ការសង្ស័យថា អាចលួចបន្លំជាមួយទំនិញដែលស្របច្បាប់ ដែលសមត្ថកិច្ចឆែកមិនទាន់ដល់កម្រិត ឬអាចនាំចូលតាមច្រករបៀងផ្សេងៗជាដើម។ ប៉ុន្ដែសម្ដេចគិតថា បើករណីនាំចូលតាមច្រករបៀង មិនបានច្រើនរាប់សិបគីឡូនោះទេ ដូច្នេះមានតែបន្លំជាមួយទំនិញដែលស្របច្បាប់ប៉ុណ្ណោះ។

បញ្ហាគ្រឿងញៀនបានក្លាយជាក្ដីកង្វល់បន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលចំណុចនេះសម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹកជាថ្មីម្ដងទៀត ដល់អាជ្ញាធរមានសមត្ថកិច្ច និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាយកចិត្តទុកដាក់ និងពង្រឹងលើការងារគ្រប់គ្រង ពិសេសត្រួតពិនិត្យមើលទំនិញដែលនាំចូល ព្រោះខ្លាចក្រែងមានការលួចបន្លំ នូវសារធាតុផ្សំបម្រើឲ្យការផលិតគ្រឿងញៀន។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា បច្ចុប្បន្ននេះអ្នកជាប់ឃុំក្នុងពន្ធនាគារ មានរហូតដល់ជាង៥០ភាគរយ ជាអ្នកដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលសម្ដេចបានកត់សម្គាល់ទៀតថា របាយការណ៍ដែលសម្ដេចទទួលបានរាល់ថ្ងៃនេះ បទល្មើសគ្រឿងញៀនមានស្ទើរគ្រប់រាជធានី-ខេត្ត។ ក្នុងន័យនេះ សម្ដេចក្រឡាហោម បានអះអាងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរមានសមត្ថកិច្ចនោះទេ ពោលប្រជាពលរដ្ឋខ្លួនឯង ក៏ត្រូវតែចូលរួមលើការងារនេះទាំងអស់គ្នា។

បើតាមការបញ្ជាក់របស់សម្ដេច ស ខេង ការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគុណវិបត្តិដែលបណ្ដាលមកពីគ្រឿងញៀន ក៏ជារឿងអាទិភាពមួយដែរ។ សម្ដេចថា ប្រសិនបើប្រជាពលរដ្ឋយល់ដឹងច្បាស់អំពីផលប៉ះពាល់ នៃគ្រឿងញៀនហើយនោះ នេះគឺជាអាវុធដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដូច្នេះត្រូវតែជំរុញលើការងារផ្សព្វផ្សាយអប់រំនេះឲ្យកាន់តែសកម្មបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹក ក៏ដូចជាដាក់បទបញ្ជាយ៉ាងដាច់ណាត់ ដល់មន្ដ្រីរាជការទាំងអស់ ពិសេសនគរបាលតែម្ដង មិនត្រូវពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀននេះឡើយ ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់នូវ «បីកុំ» គឺកុំពាក់ព័ន្ធ កុំអន្ដរាគមន៍ និងកុំលើកលែង។ ហើយពលរដ្ឋត្រូវចូលរួម ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និងទីតាំងស្ដុកទុកគ្រឿងញៀន។

សូមជម្រាបថា ក្នុងឆ្នាំ២០២១កន្លងទៅ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុប ៦,៣០៨ករណី ស្មើនឹង៦០,៣០% គិតលើឆ្នាំ២០២០ (១០,៤៦១ករណី) មានចំនួនតិចជាង ៤,១៥៣ករណី ថយចុះ ៣៩,៧០%។ ជនសង្ស័យសរុប ឃាត់ខ្លួន ១៣,៩៧៩នាក់/ស្រី ៨៣១នាក់ ស្មើនឹង ៦៤,៨២% គិតលើឆ្នាំ២០២០ (២១,៥៦៦នាក់) មានចំនួនតិចជាង ៧,៥៨៧នាក់ ថយចុះ ៣៥,១៨% ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៣,៦១៤នាក់ (ស្រី៧៨៩នាក់) និងជនបរទេស ៣៦៥នាក់ (ស្រី៤២នាក់) ស្មើ១៥ជនជាតិ។

គ្រឿងញៀនសរុបចាប់យកបានចំនួន ០៤តោន ៦៨៩គីឡូក្រាម និង៦១១,៤៧ក្រាម ស្មើនឹង១២១% គិតលើឆ្នាំ២០២០ (០៣ តោន ៨៧៥ គីឡូក្រាម និង៨៩៨,០០ក្រាម) មានចំនួនច្រើនជាង ៨១៣គីឡូក្រាម និង៧១៣,៤៧ក្រាម កើនឡើងប្រមាណ ២១%៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.