ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យទទួលស្គាល់ «សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា»

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យទទួលស្គាល់ «សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សាកលវិទ្យាល័យថ្មីមួយបានលេចចេញជារូបរាងឡើងហើយដោយមានឈ្មោះថា «សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា (CAMBODIA UNIVERSITY OF MANAGEMENT AND TECHNOLOGY ហៅកាត់ថា CUMT)។ នេះបើតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

សម្រាប់សាកលវិទ្យាល័យនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន៥។ លោកបណ្ឌិត ហូសេន មូហាំម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រងនិងបច្ចេកវិទ្យា បានឲ្យដឹងថា «សព្វថ្ងៃប្រទេសកម្ពុជាយើងកំពុងមានការអភិវឌ្ឍជឿនលឿនគ្រប់វិស័យ ហើយតម្រូវការធនធានមនុស្សដែលប្រកបដោយ សមត្ថភាពពិតជាមានសារៈសំខាន់នៅក្នុងបរិបទនេះ ដូច្នេះទើបលោក និងក្រុមបញ្ញវន្តជាអ្នកឯកទេសក្នុងនិងក្រៅប្រទេសបានរួមកម្លាំងគ្នាបង្កើតសាកលវិទ្យាល័យនេះឡើង ដោយបណ្តុះបណ្តាលតាមកម្មវិធីសិក្សាស្តង់ដា និងស្របតាមបរិបទពិភពលោក»។

លោកបណ្ឌិត បានថ្លែងថា វាជាប្រវត្តិសាស្ត្រមួយសម្រាប់សហគមន៍ខ្មែរឥស្លាមផងដែរ ដែលសាកលវិទ្យាល័យនេះមានស្ថាបនិកជាខ្មែរឥស្លាម ហើយលោកក៏បានសម្តែងនូវសេចក្តីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជននិងកីឡា ថ្នាក់ដឹកនាំខ្មែរឥស្លាម និងជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការអនុញ្ញាតឲ្យបើកសាកលវិទ្យាល័យនេះ ដែលនេះអាចចាត់ទុកថា វាជាការផ្តល់ជូនថ្មីមួយ ទៀតសម្រាប់សហគមន៍ខ្មែរឥស្លាមដែលសម្តេចតេជោជានិច្ចកាលតែងតែយកចិត្តទុកដាក់បំផុត។

ជាមួយគ្នានេះដែរលោក ស្លេះ ណាស៊ី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យថ្មីនេះ ក៏បានឲ្យដឹងដែរថា សាកលវិទ្យាល័យមានទីតាំងនៅតាមបណ្តោយផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នឹងបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ លើមហាវិទ្យាល័យចំនួន៥ រួមមាន៖

*ទី១៖ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
*ទី២៖ មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
*ទី៣៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម
*ទី៤៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា
*ទី៥៖ មហាវិទ្យាល័យអភិវឌ្ឍជនបទ។

លោកបន្តថា សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យាមានចក្ខុវិស័យចង់ក្លាយជាគ្រឺះស្ថានឧត្តមសិក្សាមួយ ដែលមានឧត្តមភាព កិត្យានុភាព និងផលិតភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការស្រាវជ្រាវ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែល្អប្រសើរស្របតាមគោលនយោបាយស្តីពីចក្ខុវិស័យឧត្តមសិក្សា២០៣០ខាងមុខនេះ។

គួរជម្រាបថា នៅប្រទេសកម្ពុជារហូតមកដល់ពេលនេះ មានសាកលវិទ្យាល័យឯកជនជាច្រើន ត្រូវបានរាជរដ្ឋាភិបានបានអនុញ្ញាតឲ្យបើក និងដំណើរការ ប៉ុន្តែសម្រាប់សាកលវិទ្យាល័យដែលផ្តួចផ្តើមដោយក្រុមបញ្ញវន្តខ្មែរឥស្លាមនេះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសហគមន៍ខ្មែរឥស្លាម ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.