ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

ឯកឧត្តម វេង សាខុន ដឹកនាំក្រុមការងារជំនាញ ចូលរួមក្នុងកិច្ចប្រជុំដ៏មានសារ:សំខាន់ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងចុងក្រោយស្តីពី “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១- ២០៣០” ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមរយ: Zoom)

ឯកឧត្តម វេង សាខុន ដឹកនាំក្រុមការងារជំនាញ ចូលរួមក្នុងកិច្ចប្រជុំដ៏មានសារ:សំខាន់ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងចុងក្រោយស្តីពី “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១- ២០៣០” ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមរយ: Zoom)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ដឹកនាំក្រុមការងារជំនាញ ចូលរួមក្នុងកិច្ចប្រជុំដ៏មានសារ:សំខាន់ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងចុងក្រោយស្តីពី “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១- ២០៣០” ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមរយ: Zoom)

(ភ្នំពេញ) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:00 ព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំក្រុមការងារជំនាញមានឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមអគ្គលេខាធិការ ចូលរួមក្នុងកិច្ចប្រជុំដ៏មានសារ:សំខាន់ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងចុងក្រោយស្តីពី “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១- ២០៣០” ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមរយ: Zoom) ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងកិច្ចប្រជុំដ៏មានសារ:សំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្រ្តី ឬតំណាងមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាអាទិ៍៖ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងព័ត៌មាន ក្រសួងសុខា ភិបាល ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមុខងារសាធារណ:។

បន្ទាប់ពីឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអានសេចក្តីថ្លែងហេតុរួចមក ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក្នុងនាមជាម្ចាស់សាមីនៃឯកសារសេចក្តីព្រាង និងជាអ្នកអនុវត្តគោលនយោ បាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ បានសម្តែងនូវគារវកិច្ច និងថ្លែងអំណរគុណជូនចំពោះវត្តមានរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកានៃអង្គប្រជុំទាំងមូលដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញដឹកនាំ និងចូលរួមក្នុងកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងគោលនយោបាយនេះ។ បន្ទាប់ មក ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើបទបង្ហាញ ជូនអង្គប្រជុំអំពីគោលបំណងនៃគោលនយោបាយគឺ “ជំរុញកំណើនកសិកម្ម ប្រកបដោយភាពប្រកួតប្រជែង និងបរិយាប័ន្ន ដែលផ្តល់នូវផលិតផលមានគុណភាពខ្ពស់ សុវត្ថិភាព និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីធ្លីកសិកម្ម ទឹក ធនធានព្រៃឈើ ជលផល និងធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាព”។
ដំណើរការនៃការរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ ស្ថានភាពជារួមនៃវិស័យកសិកម្ម វឌ្ឍនភាព បញ្ហាប្រឈម ចក្ខុវិស័យសម្រាប់ការ អភិវឌ្ឍន៍វិស័យកសិកម្ម និងគោលដៅយុទ្ធសាស្រ្ត និងយន្តការអនុវត្តគោលនយោបាយ។

បន្ទាប់ពីសមាជិក សមាជិកានៃអង្គប្រជុំបានពិនិត្យ ពិភាក្សា ផ្តល់មតិ និងកែសម្រួលលើខ្លឹមសារ នៃសេចក្តីព្រាងឯកសារគោលនយោបាយនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបកស្រាយនូវរាល់ចំណោទ និងកង្វល់ ដោយបានលើកឡើងទឡ្ហីករណ៍មកបង្ហាញជូន និងធ្វើអំណះអំណាងច្បាស់លាស់។ ដោយឡែក ចំពោះមតិ យោបល់ដែលទទួលបានពីសមាជិក សមាជិកា ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពទទួលយក ដោយចាត់ទុកថាជាធាតុចូលដ៏មានសារ:សំខាន់ក្នុងការកសាងឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនេះ។ ដោយឡែក រាល់សំណើរផ្សេងៗទៀតដែលមានលក្ខណ:ចំពោះ ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ ស្នើសុំឲ្យក្រសួងសាមីសំណើរ ធ្វើការទាក់ទងដោយផ្ទាល់ជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងសុំឲ្យក្រុមការងារកែសម្រួលតាមស្មារតីរបស់អង្គប្រជុំ ធ្វើការសំអាតទាំងពាក្យពេជ្រ ឃ្លាប្រយោគ និងខ្លឹមសារសំខាន់ៗ មុនដាក់ឆ្លងនៅគណ:រដ្ឋមន្រ្តីធ្វើការពិនិត្យ និងសម្រេច។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធចំពោះ ពេលវេលា និងមតិកែសម្រួលលើខ្លឹមសារឯកសារ។  

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.