ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

លោក កៃ សុវិន ជាមន្ត្រីសាលាក្រុងបានលុងបែជា យកខ្លួនទៅកាង ឱ្យឧក្រិដ្ឋជនបំផ្លាញព្រៃឈើ និងដើរប្រមូលសេដ្ឋកិច្ច ជូនខេត្ត

លោក កៃ សុវិន ជាមន្ត្រីសាលាក្រុងបានលុងបែជា យកខ្លួនទៅកាង ឱ្យឧក្រិដ្ឋជនបំផ្លាញព្រៃឈើ និងដើរប្រមូលសេដ្ឋកិច្ច ជូនខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តរតនគីរី) .ស្ងាត់ៗមានប្រភពបែកធ្លាយមកថា÷ មានឈ្មោះកៃ សុវិន ជាមន្ត្រីរាជការនៅក្នុងសាលាក្រុងបានលុង ជាអ្នកកាងបទល្មើសឲ្យការដឹកជញ្ជូនផលអនុផលព្រៃឈើ របស់មេឈ្មួញពីរនាក់ប្ដីប្រពន្ធ ដែលមានឈ្មោះប្តីឈ្មោះចាន់ ប្រពន្ធឈ្មោះចាន់ធី ដឹកចេញពីសមុទ្រ សេដា ទៅព្រំដែនយួន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យកងកម្លាំងនិងអាជ្ញាធរមូលដ្ឋានមានការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលដឹកជាលក្ខណៈទ្រង់ទ្រាយធំ តែអស់លោកមន្ត្រីរាជការដូចជាបុគ្គលដូចជាឈ្មោះកៃ សុវិន ប្រមុខថ្នាក់ដឹកនាំខំដំឡើងប្រាក់ខែឱ្យបានច្រើនសម្រាប់ធ្វើការបម្រើជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ជារួម។

បែរជាយកខ្លួនទៅកាងបទល្មើសឲ្យឈ្មោះចាន់ ប្រពន្ធឈ្មោះចាន់ធី ហើយនិងដើរប្រមូលសេដ្ឋកិច្ចឲ្យអភិបាលខេត្តទៅវិញ ចំណុចនេះហើយដែលមន្ត្រីរាជការជាបុគ្គលបានធ្វើឱ្យ សម្បត្តិធនធានធម្មជាតិរលាយស្ទើរតែអស់ នៅក្នុងខេត្តរតនគិរី អ្វីដែលសំខាន់ ខ្លួនជាមន្ត្រីរាជការធ្វើការនៅក្នុងសាលាក្រុងបាន់លុង តើក្រសួងពាក់ព័ន្ធគិតដូចម្ដេចទៅវិញបើមន្ត្រីរាជការស៊ីប្រាក់ខែរបស់រដ្ឋបែរជាមកចូលរួមគំនិតដើរផ្លូវតែមួយបំផ្លាញធនធានធម្មជាតិជាមួយមេឧក្រិដ្ឋជនបំផ្លាញព្រៃឈើទៅវិញ ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថាឡានដែលដឹកបទល្មើសព្រៃឈើ ចេញពីសមុទ្រ សេដា គឺជាឡានម៉ាកសាំយ៉ុង ពណ៍ ស ជាឡានរបស់ឈ្មោះចាន់ ប្រពន្ធឈ្មោះចាន់ធី ដែលឈ្មោះកៃ សុវិន កាងឲ្យធ្វើដំណើរយ៉ាងរលូនរហូតទៅដល់ច្រកព្រំដែនយួន អូរយ៉ាដាវ ។

មហាជនទូទៅនៅក្នុងខេត្តរតនគិរី សូមលើកដៃសំណូមពរទៅប្រមុខថ្នាក់ដឹកនាំដែលជាម្ចាស់ម្លប់សន្តិភាព របស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាសូមគោរពសម្ដេច មេត្តាចាត់វិធានការទៅលើមន្ត្រីរាជការដែលស៊ីប្រាក់ខែរបស់រដ្ឋហើយបែជាទៅកាងបទល្មើសនិងដើរប្រមូលលុយពីបទល្មើសជារៀងរាល់ថ្ងៃ នៅក្នុងខេត្តរតនគិរីផងទាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.