ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

ភរិយាសម្តេចក្រឡាហោម ស ខេង និងលោក ស សុខា អញ្ជើញសម្ពោធអគារ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាគួយជីកដី ស្រុកមោងឫស្សី ខេត្តបាត់ដំបង

ភរិយាសម្តេចក្រឡាហោម ស ខេង និងលោក ស សុខា អញ្ជើញសម្ពោធអគារ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាគួយជីកដី ស្រុកមោងឫស្សី ខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោកស្រី ញ៉ែម សាខន សម្តេចក្រឡាហោម សខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង អញ្ជើញសម្ពោធអគារ និងសមិទ្ធផលនានាសាលាបឋមសិក្សាគួយជីកដី និងសំណេះសំណាល ចែកសម្ភារសិក្សា និងកង់ដល់សិស្សានុសិស្សចំនួន១០០នាក់ ដែលមានជីវភាពខ្វះខាត នៅសាលាបឋមសិក្សា គួយជីកដី ឃុំមង្គល ស្រុកមោងឬស្សី នារសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។

ពិធីនេះអមដំណើរដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក សុខ លូ អភិបាលខេត្ត ព្រមទាំងមន្ត្រីមូលដ្ឋានមួយចំនួនផងដែរ។

អគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា គួយជីកដី គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី រួមមាន៖ អគារសិក្សា ចំនួន១ខ្នង មាន៥បន្ទប់ អគារទីចាត់ការ ចំនួន១ខ្នង តុគ្រូ និងតុសិស្ស ចំនួន១២៥តុ បង្គន់អនាម័យ និងបន្ទប់ទឹក ចំនួន៤បន្ទប់។ ដោយឡែកខ្លោងទ្វារ និងរបងថ្ម ប្រវែង ៦៧ម៉ែត្រ ចូលរួមកសាងដោយឯកឧត្តម សាត គឹមសាន ប្រធានក្រុមការងារចុះជួយឃុំ និងក្រុមការងារ ព្រមទាំងសប្បុរសជន។

ក្នុងឱកាសនោះដែរ លោកស្រី ញ៉ែម សាខន សម្តេចក្រឡាហោម សខេង និងលោក ស សុខា ក៏បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ប្រគល់ជូនមាន៖

*សិស្សានុសិស្សខ្វះមធ្យោបាយធ្វើដំណើរចំនួន១០០នាក់ ម្នាក់ៗទទួលបានកង់ ១គ្រឿង និងសម្ភារសិក្សា ១កញ្ចប់
*សិស្សានុសិស្ស ចំនួន២៥០នាក់ ម្នាក់ៗទទួលបានសម្ភារសិក្សា ១កញ្ចប់
*លោកគ្រូ អ្នកគ្រូ ចំនួន២០នាក់ ម្នាក់ៗថវិកា៥ម៉ឺនរៀល
*សិស្សកាយរឹទ្ធ ចំនួន៥០នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល
*រដ្ឋបាលឃុំរបស់មង្គល ថវិកាចំនួន៥០ម៉ឺនរៀល
*ប៉ុស្តិ៍នគរបាលរដ្ឋបាល ថវិកាចំនួន៥០ម៉ឺនរៀល
*មេភូមិ ១២នាក់ ម្នាក់ៗថវិកាចំនួន៥ម៉ឺនរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.