ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ចុះប្រតិបត្តិការរុករកឧបករណ៍ល្មើសច្បាប់ ជាលទ្ធផលរកឃើញសំបកកាណូតចាស់ ០១គ្រឿង និងសម្ភារបទល្មើសមួយចំនួនធំ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ចុះប្រតិបត្តិការរុករកឧបករណ៍ល្មើសច្បាប់ ជាលទ្ធផលរកឃើញសំបកកាណូតចាស់ ០១គ្រឿង និងសម្ភារបទល្មើសមួយចំនួនធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ក្រោមការបញ្ជាផ្ទាល់ពីលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានចុះប្រតិបត្តិការ រុករកឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប (ឆក់ត្រជាក់-ក្ដៅ) ឈិបយន្ត ជាលទ្ធផលរកឃើញសំបកកាណូតចាស់ ០១គ្រឿង និងសម្ភារបទល្មើសមួយចំនួនធំ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រង់ចំណុចនិយាមការ (x:0391450; y:1417594) ដោយមានការចូលរួមពី នាយ នាយរងខណ្ឌ នាយផ្នែកក្រគរ នាយ នាយរងសង្កាត់កណ្ដៀង កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្រ្តីបរិស្ថាន ប៉ូលីសប៉ុស្ដិ៍រាំងទិល និងយោធាខេត្ត។

ប្រភពពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឱ្យដឹងថា ក្នុងប្រតិបត្តិការរុករកនោះ ជាលទ្ធផលយើងបានរកឃើញសំបកកាណូតចាស់ ចំនួន០១គ្រឿង នៅចំណុចខាងលើ ដែលផ្ទុកវត្ថុតាងដូចខាងក្រោម៖

ទី១-អួនអូសទឹកសាប ចំនួន០១វង់
ទី២-សាច់ឈិបយន្ត ចំនួន០១វង់
ទី៣-ដងរុញឈិបយន្តប្រវែង០៨ម៉ែត្រ ចំនួន០២ដើម
ទី៤-លបប្រើស១០០ ប្រវែង៥០ម៉ែត្រ។
និងទី៥-សំបកកាណូតទំហំ ១២មx២មx១ម ចំនួន០១គ្រឿង។

ប្រភពបន្តថា ក្នុងប្រតិបត្តិការនោះកម្លាំងបានរុករកបន្តទៀត ហើយបានឃើញអ្នកបើកកាណូត០១គ្រឿងនៅក្បែរមាត់ព្រៃ ពេលជននោះឃើញកម្លាំងរបស់យើង ជននោះបានបើកកាណូតរត់ ហើយបានហកពីកាណូត រត់គេចចូលព្រៃបាត់បន្សល់ទុកនូវកាណូត០១គ្រឿង។

បច្ចុប្បន្នកាណូតនោះ កម្លាំងបានយកមករក្សាទុកនៅស្នាក់ការឡូតិ៍អភិរក្សលេខ ៦ រងចាំបទបញ្ជាចាត់ការបន្ត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.