ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លេតែមួយ អនាគតតែមួយ»

ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លេតែមួយ អនាគតតែមួយ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លេតែមួយ អនាគតតែមួយ» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត និងបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួម មាន៖ ចិន, មីយ៉ានម៉ា, ឡាវ ថៃ និងវៀតណាមជាដើម។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងទម្រង់កូនកាត់ ដែលមានអ្នកចូលរួមដោយផ្ទាល់ចំនួន៥០នាក់ និងមួយចំនួនទៀតចូលរួមពីចម្ងាយតាមប្រព័ន្ធ Zoom។

កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (Lancang-Mekong Cooperation) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ជាក្របខណ្ឌភូមិសាស្រ្តយុទ្ធសាស្ត្រថ្មីមួយទៀត ដែលមានលក្ខណៈពិសេសប្លែក ជំរុញដោយកម្លាំងផ្ទៃក្នុង នៃបណ្តាប្រទេសតាមដងទន្លេមេគង្គ ដែលមានប្រជាជនសរុបប្រមាណ ១.៦ពាន់លាននាក់។ ទន្លេដែលមានប្រភពនៅតំបន់ទីបេ ដែលចិនហៅថាទន្លេឡានឆាង បានហូរកាត់ប្រទេសចំនួន៥ រួមមាន៖ មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម មានប្រវែងរហូតដល់ ៤,៨៨០គីឡូម៉ែត្រ ហៅថាទន្លេមេគង្គ។

ប្រទេសទាំង៦ បានតភ្ជាប់ភូមិសាស្ត្រដោយភ្នំ ខ្ពង់រាប វាលរាប និងទន្លេ គឺមានមរតកវប្បធម៌ ទំនៀមទំលាប់ ប្រហាក់ប្រហែលគ្នា ចំណងមិត្តភាពដ៏រឹងមាំ និងជាអ្នកជិតខាងល្អ។

កិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់នេះ គឺបានចូលរួមចំណែកជាគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសអនុតំបន់ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ហើយគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ ក៏ដូចជាជំរុញការអនុវត្តរបៀបវារៈ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.