ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

មន្ត្រីជំនាញបានបិទផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​ក្នុងការចុះបញ្ជីដីធ្លី ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ចំនួន ៤១៤ក្បាលដី នៅភូមិកោះរំដួល ក្រុងតាខ្មៅ

មន្ត្រីជំនាញបានបិទផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​ក្នុងការចុះបញ្ជីដីធ្លី ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ចំនួន ៤១៤ក្បាលដី នៅភូមិកោះរំដួល ក្រុងតាខ្មៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីជំនាញបានបិទផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​ក្នុងការចុះបញ្ជីដីធ្លី ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ចំនួន ៤១៤ក្បាលដី នៅភូមិកោះរំដួល ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ លោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ បានមានប្រសាសន៍ថា ការចុះបញ្ជីរដីជាលក្ខណប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរ នៃការសរចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ភូមិ សង្កាត់ សំដៅកាត់បន្ថយទំនាស់ដីធ្លី និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើឡើង។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជី​ដីធ្លី​ដែលមានលក្ខណៈជាប្រព័ន្ធ នៅភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ចំនួន ៤១៤ក្បាលដី កាលពីព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២ ។

លោកបានបន្តទៀតថា ដើម្បីអោយដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការអោយបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និង ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដី ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។

លោកក៍បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជួយផ្សព្វផ្សាយបន្ត ដល់ពលរដ្ឋផ្សេងៗទៀតដែលមានដីនៅក្នុងភូមិសាស្រ្តខាងលើ ឱ្យនាំគ្នាមកពិនិត្យទិន្ន័យក្បាលដីរបស់ខ្លួន ឱ្យបានច្បាស់លាស់ ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងកែសម្រួលឡើងវិញ ព្រោះមានរយៈពេលកំណត់តែ១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃបិទផ្សាយនេះតទៅ បើលើសការកំណត់គឺមិនអាចតវ៉ាបានឡើយ។

ថ្លែងក្នុងពិធីនេះដែរ លោក នូ សិង្ហបា ប្រធានភូមិបាលក្រុងតាខ្មៅ បានអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិកោះរំដួល សូមមេត្តារួសរាន់នាំគ្នាមកពិនិត្យមើល ទិន្នន័យក្បាល​ដី​របស់​ខ្លួន ឱ្យបាន​ច្បាស់លាស់លើទិន្នន័យមួយចំនួនដូចជា ម្ចាស់កម្មសិទ្ធិ​រួម ជា​របស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ឈ្មោះ​ ថ្ងៃខែឆ្នាំកំណើត និងទំហំដីជាដើម បើទិន្នន័យទាំងនេះមានការខុសឆ្គង សូមធ្វើការសាកសួរ ឬដាក់ពាក្យបណ្ដឹងតវ៉ា ជាមួយមន្ត្រីជំនាញដែលនៅប្រចាំការ ដើម្បីមន្ត្រីជំនាញ ធ្វើការកែតម្រូវឡើងវិញ ពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

លោកបានបន្ថែមថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី រឺប្លង់រឹងជូនបងប្អូនប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់បំផុត ព្រោះវាបានផ្តល់ភាពច្បាស់លាស់ដល់ម្ចាស់អចលនទ្រព្យ ហើយនេះក៏ជាវិធីមួយដើម្បីការពារជម្លោះ ដូចជាជម្លោះព្រំដីរវាងម្ចាស់អចលនទ្រព្យម្នាក់ៗ ហើយវាក៏ជាកត្តាដែលធ្វើឱ្យដីរបស់បងប្អូនប្រជាពលរដ្ឋងាយស្រួលទិញលក់ និង ធ្វើឱ្យដីមានតម្លៃផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.