ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនតែងតាំងតួនាទី ដល់អ្នកដែលអក្ខរកម្មព័ត៌មានវិទ្យា ជាពិសេសមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទ

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនតែងតាំងតួនាទី ដល់អ្នកដែលអក្ខរកម្មព័ត៌មានវិទ្យា ជាពិសេសមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថាមិនតែងតាំងតួនាទី ដល់អ្នកដែលអក្ខរកម្មព័ត៌មានវិទ្យា ជាពិសេសការមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទ នោះឡើយ។ ខណៈបច្ចុប្បន្ននេះ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្តល់ព័ត៌មាននានា។

បច្ចេកវិទ្យា គឺមានភាពចាប់រហ័ស និងងាយស្រួល ដោយមិនចាំបាច់ចំណាយពេលវេ លា ច្រើននោះឡើយ។ ដោយប្រភេទបច្ចេកវិទ្យាទាំងនោះមានដូចជា ការហៅទូរសព្ទ ផ្ញើរសារ អ៉ីមែល ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមជាដើម ខណៈពេលដែលអ្នកនៅឆ្ងាយ ឬក៏មិនមាន វត្ដមាន នៅកន្លែងធ្វើការផ្ទាល់។ ធ្វើការកំណត់កាលវិភាគ ឬដាក់ការងារទៅអោយក្រុមការងារ។

ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលបានប្រសូត្រចេញមកពីផ្លែផ្កានៃ «គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង» នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម័យនេះហើយ អញ្ចឹងបានថាអស់លោករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី អស់លោកទាំងឡាយ ត្រូវតែរៀនសូត្រ ខ្ញុំមិនឱ្យអស់លោក ឬក៏មន្ត្រីទាំងអស់នៅកម្ពុជា ពីមុនខ្ញុំប្រើពាក្យថា អក្ខរកម្មកុំព្យូទ័រ អីឡូវខ្ញុំប្រើពាក្យប៉ុន្មានឆ្នាំកន្លងទៅ ខ្ញុំប្រើពាក្យអក្ខរកម្មព័ត៌មានវិទ្យា ហើយឱ្យចេះតែមួយជុំវិញទូរស័ព្ទបានហើយ មិនចាំបាច់ចេះអីច្រើន ចេះតែប្រើម៉ាប្រជុំវិញប្រព័ន្ធទូរស័ព្ទ អញ្ចឹងបើអ្នកឯងមិនចេះទេ ខ្ញុំមិនអាចតែងតាំងបានទេ…! ព្រោះឧទាហរណ៍ឱ្យធ្វើអភិបាលខេត្តបើអត់ចេះប្រើ Whats App, viber, Line ,Telegram, WeChat អីផង ឬប្រើ Zoom សម្រាប់ការប្រជុំផង តែងតាំងលោកប្រជុំជាមួយគេយ៉ាងម៉េច? អញ្ចឹងអត់តែងតាំងទេ អញ្ចឹងត្រូវរៀនអាហ្នឹងឱ្យចេះ»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម័យបច្ចុប្បន្ននេះហើយ គឺការងារជាច្រើនត្រូវបានធ្វើឡើងតាមរយៈការបញ្ជូនសារតាមប្រពន្ធសង្គមនានា ដែលបានផ្តល់ភាពងាយស្រួល និងទទួលបានព័ត៌មានលឿន ប៉ុន្តែ ប្រសិនបើមន្ត្រីដែលមានតួនាទីទទួលបន្ទុកស្ថាប័នណាមួយ មិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានោះ បែរជាប្រើប្រាស់លេខទូរស័ព្ទដៃ សម្រាប់ទាក់ទងផ្តល់ព័ត៌មាននោះច្បាស់នឹងធ្វើឱ្យកិច្ចការងារមានការយឺតយ៉ាវ ឬត្រូវបែកការណ៍ជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ធ្វើការទំនាក់ទំនងក្នុងការងារ គឺវាមានសុវត្ថិភាពជាងការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទហៅឆ្លងឆ្លើយគ្នាតាមរបៀបពីមុន។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាថា ការប្រើប្រាស់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងគ្នា ពេលខ្លះបានបង្កឱ្យភាពសាំញាំច្រើន ចំពោះការផ្តល់ព័ត៌មាន បច្ចុប្បន្ននេះ ខណៈបច្ចេកវិទ្យាកាន់តែជឿនលឿនទៅមុខជាលំដាប់ ដូច្នេះ ហើយត្រូវទាមទារឱ្យមន្ត្រីទាំងអស់គ្នា ចេះប្រើប្រព័ន្ធបច្ចេកវិទ្យាដែលមាននៅក្នុងទូរស័ព្ទដៃឱ្យបានច្បាស់លាស់ ដែលជាកត្តាជំរុញឱ្យកិច្ចការងារប្រព្រឹត្តទៅបានយ៉ាងរលូន ផងដែរ។

កម្ពុជាបានដាក់ចេញ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងរសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការ ទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើន សេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លងប្រក្រតីភាពថ្មី»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.