ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព»

រដ្ឋមន្ត្រី វង សូត៖ សុខសន្តិភាព ក្រោមនយោបាលឈ្នះឈ្នះ របស់សម្តេចតេជោ ធ្វេីឱ្យកម្ពុជាមានការអភិវឌ្ឍជាហូហែរ ចាប់តាំងពីបាតដៃទទេ រហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ

រដ្ឋមន្ត្រី វង សូត៖ សុខសន្តិភាព ក្រោមនយោបាលឈ្នះឈ្នះ របស់សម្តេចតេជោ ធ្វេីឱ្យកម្ពុជាមានការអភិវឌ្ឍជាហូហែរ ចាប់តាំងពីបាតដៃទទេ រហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា ដោយសារកត្តាសុខសន្តិភាព ក្រោមនយោបាលឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វេីឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាហូហែរ ចាប់តាំងពីបាតដៃទទេ រហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ។

ការថ្លែងបែបនេះ របស់លោក វង សូត បានធ្វើឡើងក្នុងពិធីសម្ភោធដាក់ឱ្យប្រេីប្រាស់អគារសាលាឃុំក្រែក ផ្លូវបេតុង និងក្លោងទ្វារ រដ្ឋបាលឃុំក្រែក នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ដោយមានការអញ្ជេីញចូលរួមពីអភិបាលខេត្តត្បូងឃ្មុំ ក្រុមការងារថ្នាក់ជាតិចុះស្រុកពញាក្រែក គណៈអភិបាលស្រុក អាជ្ញាធរឃុំក្រែក កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រេីននាក់។

នាឱកាសនោះ រដ្ឋមន្ត្រី វង សូត ថា «កម្ពុជាយេីងបានឆ្លងកាត់សម័យ ប៉ុល ពត បានធ្វេីឲ្យប្រទេសជាតិរងគ្រោះត្រូវសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះបានបំផ្លិចបំផ្លាញ់នូវហេដ្ឋារចនាសម្ពន្ធ័យ៉ាងច្រេីន និងកាប់សម្លាញ់មនុស្សម្នាជាច្រេីននាក់។ ដូច្នេះ យេីងត្រូវរួមសាមគ្គីគ្នាកុំឱ្យមានសង្គ្រាម ពោលគឺថែរក្សាសុខសន្តិភាពដែលមានបច្ចប្បន្ន និងបន្តខិតខំប្រឹងប្រែងស្តារជីវភាពប្រជាក៏ដូចស្តារសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសេីរឡេីង»។

លោករដ្ឋមន្ត្រី វង សូត បានសង្កត់ធ្ងន់ថា ក្រោយពីមានថ្ងៃ ៧មករាមក ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មកមានសេ្ថរភាពនយោបាយពេញលេញ មានការកសាងការអភិវឌ្ឍសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ និងមានបន្តការលេីកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំឡុងពេលកម្ពុជាជួបវិបត្តិកូវីដ១៩ ដោយមិនឱ្យកម្ពុជាទៅរកភាពអតីតកាលឡេីយ។

ទន្ទឹមនឹងនេះដែរ លោកក៏បានជំរុញដល់ក្រុមប្រឹក្សា ស្រុក ឃុំ អភិបាលរងស្រុក និងមន្ត្រីមូលដ្ឋានទាំងអស់ក្នុងស្រុកពញាក្រែកនេះ ត្រូវធ្វេីយ៉ាងបំពេញតួនាទីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យល្អប្រសេីរ តាមតម្រូវការ ដោយប្រកាន់ខ្ជាប់ធ្វេីឱ្យតម្លាភាព កុំពុករលួយ និងប្រកាន់បក្សពួកណាមួយឡេីយ។

បើតាមការឱ្យដឹងពីលោក លី សុភាលីន អភិបាលស្រុកពញាក្រែក ថា អគារសាលាឃុំក្រែក ដែលទើបនឹងសាងសងរួចរាល់ ហើយបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនោះ គឺត្រូវបាកសាងឡើងក្រោមគម្រោងអគារសាលាឃុំរបស់ក្រសួងមហាផ្ទៃ ដែលចាប់ផ្ដើមបញ្ចុះបឋមសិលាសាងសងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ និងបញ្ចប់សាលានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

ដោយគម្រោងប្លង់សាងសង់សាលាឃុំមានតែតួរអគារ នៅខ្វះខាត់សំណង់រចនាសម្ព័ន្ធបំពេញបន្ថែម និងការតុបតែងសោភ័ណភាព ក៏ដូចជាការពាក់នូវគ្រឿងបរិក្ខារ បច្ចេកទេសផ្សេងៗ ទើបរដ្ឋបាលឃុំក្រែក បានសម្រេចរៀបចំសោភ័ណភាព និងកសាងសមិទ្ធផលនានា បន្ថែមទៀត ដូចជាការចាក់ដីបំពេញធ្លារ ការតបណ្ដាញអគ្គីសនី និងអំពូលសូឡាបំភ្លឺពេលរាត្រី ក្រាលការ៉ូបាតអគារ ខួងអណ្ដូងទឹក សាងសង់បន្ទប់ទឹក សាងសង់ផ្លូវបេតុងទំហំ ៥គុណ៤៥ម៉ែត្រ របងព័ទ្ធជុំវិញប្រវែង១៨០ម៉ែត្រ ក្លោងទ្វារមុខ និងបំពាក់សម្ភារការិយាល័យនៅក្នុងសាលាឃុំ។ល។

លោកបានបន្តថា ដោយការសាងសង់អគារសាលាឃុំក្រែកនាពេលនេះ ចំណាយអស់ថវិការសរុបចំនួន ១៣១,៣៨០,០០០រៀល និង២,០៧៤ដុល្លាអាមេរិក ក្នុងនោះ ទទួលបានការឧបត្ថម្ភពីសំណាក់លោក វង សូត និងលោកស្រី ចំនួន ៦២,៣៦០,០០០រៀល លោក ជា ចំណាន ប្រធានក្រុមការងារចុះជួយឃុំក្រែក និងលោកស្រី ចំនួន ២៧,៩៦០,០០០រៀល និង២,០៧៤ដុល្លារ, លោកឧកញ៉ា សៀក ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ខេមបូឌា ខូអិលធីឌី និងលោកស្រី ចំនួន ១០,០០០,០០០រៀល និងលោក វង វ៉ាន់ស៊ាន មេឃុំក្រែក រួមជាមួយលោកស្រី សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិក្នុងឃុំក្រែក ចំនួន១២,៥០០,០០០រៀល និងថវិការបស់សប្បុជនជិតឆ្ងាយចំនួន១៨,៥៦០,០០០រៀលផងដែរ។

បន្ថែមពីនេះលោករដ្ឋមន្ត្រី វង សូត បានឧបត្ថម្ភថវិកាចំនួន៣ម៉ឺនរៀល ជូនដល់សមាជិក សមាជិកា ដែលបានចូលរួមក្នុងពិធីសម្ភោធសាលាឃុំក្រែកផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.