ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានចូលរួមអនុវត្តប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់កំណត់ធ្វើការវិនិច្ឆ័យភូមិ១ ភូមិ២ និង ភូមិ៣ សង្កាត់លេខ១

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានចូលរួមអនុវត្តប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់កំណត់ធ្វើការវិនិច្ឆ័យភូមិ១ ភូមិ២ និង ភូមិ៣ សង្កាត់លេខ១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានចូលរួមអនុវត្តប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់កំណត់ធ្វើការវិនិច្ឆ័យភូមិ១ ភូមិ២ និង ភូមិ៣ សង្កាត់លេខ១

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសតំបន់កំណត់ធ្វើការវិនិច្ឆ័យភូមិ១ ភូមិ២ និង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានលើកឡើងថា ការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តតាមនីតិវីធី និងបច្ចេកវិទ្យាទំនើប តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ដែលប្រទេសជឿនលឿនលើពិភពលោកគេកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។
លោក ចេង ស្រុង បានបញ្ជាក់ទៀតថា ឯកសារដែលភ្ជាប់មកជាមួយ រួមមានដូចជា សំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្របញ្ជាក់មរណភាព និងឯកសារដែលពាក់ព័ន្ធទៅនឹងការកាន់កាប់ដីធ្លីរបស់ខ្លួន និងសូមឱ្យម្ចាស់ដីទាំងអស់ មេត្តាចូលរួមដោយផ្ទាល់ក្នុងការចង្អុលបង្ហាញ និងកំណត់ព្រំនៃក្បាលដីរបស់ខ្លួន ឱ្យបានត្រឹមត្រូវច្បាស់លាស់ ។
ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានពាំនាំសេចក្តីផ្ដាំផ្ញើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋសង្កាត់លេខ១ ដែលបានចូលរួមនាពេលនេះដែលបានកំណត់ប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបងប្អូនទន្ទឹមរង់ចាំជាយូមកហើយ។ តបតាមការសំណូមពររបស់លោកចៅសង្កាត់លេខ១ បានធ្វើអន្តរា គមន៍ច្រើនដងច្រើនសារនៅពេលដែលបានចូលរួមប្រជុំ និងបានលើកបញ្ហា សំណូមពរទាក់ទងការចុះបញ្ជីដីធ្លីនៅសង្កាត់១ ជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ ចេញគោលនយោបាយច្បាស់លាស់ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ហើយរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការបច្ចេកទេសជាច្រើន ដើម្បីជួយដឹកនាំអភិវឌ្ឍខេត្តព្រះ សីហនុ ឱ្យមានការរីកចម្រើន គោលដៅរបស់យើងចង់ពង្រីកក្រុងរបស់យើងកាន់តែធំ ដើម្បីបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ពីឯកឧត្តមឧប នាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុបានលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ក្នុងការពន្លឿនការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនៅសង្កាត់លេខ១ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ៕
        
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.