ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

លោករដ្ឋមន្រ្តី សាយ សំអាល់ អនុញ្ញាតឱ្យ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបពីប្រវត្តិសមាគម

លោករដ្ឋមន្រ្តី សាយ សំអាល់ អនុញ្ញាតឱ្យ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបពីប្រវត្តិសមាគម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) ដឹកនាំដោយ លោក RATCHAYUT KASEMCHAISIRI ប្រធានក្រុមប្រឹក្សាភិបាល CCMA បានចូលជួបនៅទីស្តីក្រសួងបរិស្ថាន ដើម្បីជាការសម្តែងការគួរសម និងជម្រាបពីប្រវត្តិសង្ខេបរបស់សមាគម។

ការចូលជួបសម្តែងការគួរសមនេះ មានតំណាងក្រុមហ៊ុនផលិតស៊ីម៉ងតិ៍ចំនួន៥ ដែលជាក្រុមផលិតស៊ីម៉ងតិ៍ធំៗ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមាន១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ជាដើម។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោក RATCHAYUT KASEMCHAISIRI បានជម្រាបជូន លោករដ្ឋមន្ត្រីថា ក្រុមហ៊ុនស៊ីម៉ងតិ៍ទាំងអស់នឹងកាត់បន្ថយឧស្ម័នកាបូនិច ឱ្យចុះនៅទាបបំផុត ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ខណៈរោងចក្រស៉ីម៉ងតិ៍ទាំង៥ គឺមានទុនវិនិយោគទុនជាង២ពាន់លានដុល្លារ និងមានបុគ្គលិក កម្មករ កំពុងតែធ្វើការមានចំនួនជាង ១ម៉ឺននាក់។ ដូច្នេះ លោកសុំស្នើឱ្យក្រសួងគាំទ្រដំណើរការងាររោងចក្រស៊ីម៉ងតិ៍ទាំងអស់។

លោករដ្ឋមន្រ្តី សាយ សំអាល់ បានកោតសរសើរ និងអរគុណ ក៏ដូចជាគាំទ្រ ដល់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) ដែលបានខិតខំអនុវត្តទៅតាមការដឹកនាំដ៏ឆ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានចូលរួមចំណែកគិតគូរអំពីវិស័យបរិស្ថាន។ លោករដ្ឋមន្រ្តីបានណែនាំអមពីសក្កានុពល និងវិសាលភាពនៃការអភិវឌ្ឍលើវិស័យផ្សេងទៀត ដែលជាកត្តានាំឱ្យមានការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាយើង។

សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា CCMA បានប្តេជ្ញាអនុវត្តតាម និងខិតខំរក្សាការពារការងារជូនដល់កម្មករ ប្រជាពលរដ្ឋយើង ក្នុងនោះសមាគមក៏សូមអរគុណ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានយកចិត្តទុកដាក់គាំទ្រដល់ ឧស្សាហកម្មស៊ីម៉ងតិ៍ក៏ដូចជាក្រសួងរ៉ែ និងថាមពល ព្រមទាំងក្រសួងបរិស្ថានផងដែរ។

សមាគមន៍ឧស្សាហកម្មស៊ីម៉ង់តិ៍កម្ពុជា បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យឧស្សាហកម្មស៊ីម៉ង់ត៍ និងមានគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយគោលនយោបាយ និងគោលការណ៍អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដល់អ្នកវិនិយោគ, បង្កើនទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសមាគមស៊ីម៉ង់ត៍ ក្នុងការសហការអភិវឌ្ឍ នៅក្នុងកម្ពុជា, ការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិកសមាគម, ផ្តល់នូវព័ត៌មានអំពីទីផ្សារ បច្ចេកទេសគ្រប់គ្រង នីតិវិធីច្បាប់ និងការទំនាក់ទំនងរវាងស្ថាប័នពាក់ព័ន្ធនានាដល់សមាជិកសមាគម។ នេះបើតាមអគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.