ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ដំណើរការ អគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ដំណើរការ អគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ផាក ហ៉ឹងក្យុង ឯកអគ្គរាជទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា បានអញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលបានប្រសូត្រចេញមកពីផ្លែផ្កានៃ «គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង»។

ក្នុងឱកាសសម្ពោធនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះសម្តេចពិតជារីករាយដែលបានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះជាខួប២៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងសាធារណៈរដ្ឋកូរ៉។ ខួប២៥នៃទំនាក់ទំនង មានសមិទ្ធផលជាច្រើនត្រូវបានបើកការដ្ឋានសាងសង់ និងសម្ពោធឱ្យប្រើប្រាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងកូរ៉េ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាស្ថាបនិកផ្សារភ្ជាប់ឡើងវិញ នៃទំនាក់ទំនង និងសាធារណៈរដ្ឋកូរ៉េ សម្តេចពិតជាមានមោទនភាព ចំពោះទំនាក់ទំនងនេះ បាននាំឱ្យមានសមិទ្ធផលជាច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានការផ្ទេរនូវបច្ចេកវិទ្យាទាំងឡាយ ដែលកូរ៉េមាន ទៅដល់ក្រុមគ្រូពេទ្យកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះមន្ទីរពេទ្យព្រះអង្គឌួង ដែលបានដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានអ្នកជំងឺ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៤៧ឆ្នាំ ដែលសម្តេចបានរងពិការភ្នែក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅតែពីភ្នែកសម្តេចក៏មានបញ្ហាត្រចៀកខាងស្តាំផងដែរ ដោយសារតែការប្រើប្រាស់អាវុធដែលគេតម្រូវឱ្យបាញ់ត្រឹម៥គ្រាប់ តែសម្តេចបានបាញ់រហូតដល់ ១២គ្រាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងគ្រូពេទ្យនៅទូទាំងប្រទេស ដែលបានប្រឹងប្រែងជម្នះការរីករាលដាលជំងឺកូវីដ១៩ រយៈពេល ២ឆ្នាំកន្លងទៅនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជ័យជម្នះលើជំងឺកូវីដ១៩ បានបង្ហាញឱ្យឃើញកិច្ចប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យជាមួយប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វេលានេះកាលពីឆ្នាំ២០២១ គឺជាពេលដ៏លំបាកសម្រាប់កម្ពុជា ដោយសារការឆ្លងជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ តែឆ្នាំនេះ មានស្ថានភាពល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យលើជំងឺកូវីដ១៩ គឺជាកិច្ចប្រឹងប្រែង ជាមួយការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅឆ្នាំនេះប្រជាពលរដ្ឋខ្មែរនឹងបានចូលរួមដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីថ្មីជាតិ។ តែសោកស្តាយចំពោះការឡើងថ្លៃប្រេងឥន្ធនៈ ដោយសារវិបត្តិសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សណ្ឋាគារនៅខេត្តព្រះសីហនុ ត្រូវបានកក់អស់ សម្រាប់ការស្នាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល តែសម្តេចមិនលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វេសប្រហែសចំពោះជំងឺកូវីដ១៩ឡើយ ខណៈមន្ទីរពេទ្យសម្រាប់ទទួលអ្នកជំងឺកូវីដ១៩ នៅតែបន្តសាងសង់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ក្រុមគ្រូពេទ្យយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ បានថ្លែងថា មានមន្ទីរពេទ្យល្អ បរិក្ខារល្អ ជារឿងល្អមួយទៅហើយ ប៉ុន្តែអ្វីកាន់តែល្អទៀត គឺការយកចិត្តទុកដាក់ និងមានក្រមសីលធម៌របស់គ្រូពេទ្យចំពោះអ្នកជំងឺ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភ និងសោកស្តាយ ដែលទាមទារយកចិត្តទុកដាក់។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋមានអារម្មណ៍នឹងនរ និងកុំបារម្ភរឿងផលប៉ះពាល់របស់វ៉ាក់សាំង។ សម្តេចតេជោ លើកទឹកចិត្តឱ្យបន្តអនុវត្តន៍ការទទួលវ៉ាក់សាំងតាមផែនការរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តតាមដានចំពោះការវិវឌ្ឍមេរោគកូវីដ១៩ ដែលមិនទាន់ដឹងថា វានឹងវិវឌ្ឍន៍ទៅបែបណាទៀត?

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ការសម្រេចចិត្តបោះឆ្នោតប្រឆាំងរុស្ស៉ី មិនមែនដោយសារកម្ពុជា មិនទាន់មាននាវមុជទឹក, មិនទាន់យន្តហោះមិចសម្រាប់ទម្លាក់គ្រាប់បែក, មិនទាន់មានកាតព្វកិច្ចយោធា, កម្ពុជាសម្បូរណ៍ដោយយោធាក្បាលពោះធំ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនថារុស្ស៉ី ឬប្រទេសណា ដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃ គឺកម្ពុជាប្រឆាំងជាដាច់ខាត។ ការប្រឆាំងរបស់កម្ពុជា បែបនេះគឺផ្អែកលើច្បាប់អន្តរជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយការបរទេសកម្ពុជា ផ្អែកលើគោលការណ៍ច្បាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ មិនប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហរផ្លូវការរបស់កម្ពុជា គឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំង ប្រឆាំងនឹងប្រទេសដទៃ គឺត្រូវតែគោរពចំពោះឯករាជ្យ និងអធិបតេយ្យប្រទេសដទៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាក្លាយជាមហាអំណាចយោធាលើពិភពលោក ក៏កម្ពុជាមិនគាំទ្រនយោបាយលើកទឹកទ័ពឈ្លានពានប្រទេសដទៃនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនត្រូវការយន្តហោះមិចទេ តែកម្ពុជារៀបសំណាញ់មេឃ ដោយបាញ់កម្ទេចរាល់យន្តហោះរំលោភដែនអាកាសកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំហរផ្លូវការរបស់កម្ពុជា មានតែព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការបរទេសប៉ុណ្ណោះ ក្រៅពីនោះមិនមែនឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនជឿថា រុស្ស៉ីអាចវាយយកទីក្រុងគៀវ និងផ្តួលរំលំរដ្ឋបាលរបស់ប្រទេសអ៊ុយក្រែនបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្រើសចុងក្រោយរបស់រុស្ស៉ី និងអ៊ុយក្រែន គឺមានបទចរចាមួយ ដើម្បីបញ្ចប់សង្គ្រាម គឺមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា មិត្តរុស្ស៉ី នឹងយល់ពីកម្ពុជា។ កម្ពុជាធ្លាប់ត្រូវបានគេឈ្លានពាន ដូច្នេះកម្ពុជាមិនគាំទ្រការឈ្លានពាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចធ្វេសប្រហែសចំពោះគោលនយោបាយបរទេសដ៏ក្តៅគគុកមួយបានទេ ដែលទាមទារឱ្យសម្តេចគ្រប់គ្រង និងក្តាប់ស្ថានការណ៍នេះឱ្យជាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដូវទាមទារកម្ពុជាក្រោម និងការដេញថ្លៃសាំង ជិតចូលមកដល់ទៀតហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនវ៉ៃយកទឹកដីកម្ពុជាក្រោម ដែលបានបាត់បង់ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលអក្ខរកម្មព័ត៌មានវិទ្យា ជាពិសេសការមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទ គឺមិនតែងតាំងកាន់តួនាទីនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៨៖៥៣នាទី នាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.