ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ជាង៨០០នាក់ នៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ជាង៨០០នាក់ នៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ នៅស្នាក់ការគណបក្សឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំពិធីបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ឃុំដូនតី សរុបចំនួនជាង៨០០នាក់។

ពិធីនេះ ធ្វើឡើងក្រោមវត្ដមាន លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងពិធីនេះ លោក វង សូត បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាទេ បានស្តារប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនជាហូហែរ។

លោកថា សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា បានធ្វើ និងកំពុងធ្វើបន្តដូចជា៖
* ទី១៖ រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍
* ទី២៖ ការកសាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ
* ទី៣៖ គោលនយោបាយឈ្នះ-ឈ្នះ
* ទី៤៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់គ្រប់ទីកន្លែងតាមបណ្តាខេត្ត-ក្រុង
* ទី៥៖ ធ្វើឲ្យប្រសើរឡើងនូវវិស័យអប់រំ ដើម្បីជាមូលដ្ឋានក្នុងការបណ្តុះធនធានមនុស្សចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានាក្នុងតំបន់ និងសកលលោក
* ទី៦៖ ផែនការក្នុងការកាត់បន្ថយភាពក្រីក្រ
* ទី៧៖ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានរក្សាការពារបានយ៉ាងល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោក វង សូត បានផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនូវគ្រប់កាលៈទេសៈ។

លោកបន្ដថា គណបក្សប្រជាជនកម្ពុជា តែងតែបើកចំហជានិច្ចក្នុងការទទួលយកការសម្រេចចិត្ត របស់សមាជិក-សមាជិកាថ្មី សមាជិកអតីតគណបក្សដទៃ ដែលស្ម័គ្រចិត្តមកចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយការសម្រេចចិត្ត មកចូលរួមជាមួយគណបក្សប្រជាជននេះ គឺដោយសារការមើលឃើញ ជាក់ស្តែងអំពីការដឹកនាំដ៏ល្អ របសគណបក្សប្រជាជនកម្ពុជា ឃើញពីការអភិវឌ្ឍក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកប្រធាន បានបញ្ជាក់បន្ថែមថា បើពុំមានគណបក្សប្រជាជននោះទេ ពិតជាមិនមានសន្តិភាព មិនមានការអភិវឌ្ឍ និងគ្មានសន្តិសុខ សុវត្ថិភាពនោះទេ ជាពិសេសប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត។

លោកប្រធានបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំជឿការបំពុល កុំជឿការញុះញង់ ដែលអាចបង្កឲ្យមានអសន្តិសុខ ដល់សង្គមជាតិ។

លោកប្រធានបញ្ជាក់ថា ទីណាមានប្រជាពលរដ្ឋជួបទក្ខលំបាក តែងតែមានមុខមន្ត្រីគណបក្សប្រជាជន ដើម្បីជួយដោះស្រាយជានិច្ច គឺមិនសន្យាចោលដូចគេនោះទេ។

លោកប្រធាន ក៏បានបញ្ជាក់ជូនសមាជិក-សមាជិកាឲ្យបានយល់ និងដឹងអំពីប្រវត្តិរបស់គណកប្សប្រជាជនកម្ពុជា ពីជំនាន់មួយទៅជំនាន់មួយ និងពីដំណាក់កាលមួយទៅដំណាក់កាលមួយរហូតដល់បច្ចុប្បន្ន។

ទន្ទឹមនឹងនេះ លោក វង សូត បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសាធារណជន ប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋ ជាពិសេសទទួលយកការរាយការណ៍ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ត្រូវតែយកសំណូមពរទាំងនោះមកសិក្សាដោះស្រាយនិងចាត់វិធានការជូនគាត់ឲ្យបានទាន់ពេលវេលា។

ក្រុមការងារចុះជួយតាមបណ្តាភូមិទាំងអស់តាមមូលដ្ឋាន ត្រូវតែចុះជួប និងសួរសុខទុក្ខប្រជាពលរដ្ឋ ជាប្រចាំដោយផ្ទាល់យ៉ាងសកម្ម ដើម្បីសិក្សាស្វែងយល់អំពីការខ្វះខាត និងបញ្ហាប្រឈមជាក់ស្តែង ដែលប្រជាពលរដ្ឋជួបប្រទះ។

លោកប្រធានកោតសរសើរ ដល់សមាជិក-សមាជិកា ក្រុមការងារគណបក្សប្រជាជន និងសមាជិកទើបចូលថ្មីទាំងអស់ ដែលបានខិតខំនិងបម្រើដោយស្ម័គ្រចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវខិតខំបន្ថែម ដើម្បីគណបក្សប្រជាជនកម្ពុជា។

ជាមួយនោះដែរ លោកប្រធានក៏បាននាំយកជាសម្ភារៈ និងថវិកាមួយចំនួន ដើម្បីចែកជូនសមាជិកថ្មី ទាំង៨១៩នាក់ ដោយក្នុងនោះ សមាជិកផ្ទេរចូលមកពីក្រៅឃុំចំនួន១០៥នាក់ សមាជិកវិលមកពីចំណាកស្រុក ក្រៅប្រទេសចំនួន៤៩២នាក់ សមាជិកយុវជនទើបគ្រប់អាយុ១៨៥នាក់ និងមកពីគណបក្សសង្គ្រោះជាតិ ចំនួន៣៧នាក់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.