ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំសិស្សនិស្សិត ឲ្យស្រឡាញ់ការអានសៀវភៅ ដើម្បីបង្កើនចំណេះដឹង

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំសិស្សនិស្សិត ឲ្យស្រឡាញ់ការអានសៀវភៅ ដើម្បីបង្កើនចំណេះដឹង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានណែនាំដល់សិស្សនិស្សិត ឲ្យចេះស្រឡាញ់ និងខិតខំអានសៀវភៅ ស្រាវជ្រាវបង្កើនចំណេះដឹងរបស់ខ្លួន ដើម្បីមានសមត្ថភាពជួយខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

លោករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធ បណ្ណាល័យ-បន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ពិធីនេះ ក៏ការចូលរួមជាអធិបតីពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងវត្តមានលោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងលោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា ផងដែរ។

លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ផ្ដើមចេញឲ្យមានការរៀបចំ ជាបណ្ណាល័យបន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង និងលោក ហុក សុទ្ធិ ដែលពួកគាត់ជាអតីតសិស្សនៅវិទ្យាល័យនេះ។

លោករដ្ឋមន្ដ្រីបន្ដថា លុះបន្ទាប់ពីពួកគាត់ បានវិលត្រឡប់ពីសិក្សានៅប្រទេសបារាំងវិញ ទើបបានមូលមតិគ្នា កសាងនូវបណ្ណាល័យនោះ ក្នុងគោលបំណងផ្ដល់ឱកាសឲ្យសិស្សានុសិស្ស បានសិក្សាស្រាវជ្រាវ តាមរយៈការអានសៀវភៅ និងតាមប្រព័ន្ធអ៊ីនធើណិតផងដែរ។

លោក ហុក សុទ្ធិ បានឲ្យដឹងផងដែរថា បណ្ណាល័យ-បន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែថ្មីនេះ អតីតជាបន្ទប់សិក្សាចំនួន៤ ដែលមានសភាពទ្រុឌទ្រោមទៅហើយ ត្រូវបានជួសជុលកែលម្អឲ្យក្លាយទៅជាបណ្ណាល័យ និងសាលប្រជុំ។ ក្នុងបំណងផ្តល់ ដល់សិស្សានុសិស្សនូវបច្ចេកវិទ្យាទំនើប ដើម្បីជួយឲ្យពួកគេទទួលបានជោគជ័យ ក្នុងវិជ្ជាជីវៈ។

លោកបន្ដថា បណ្ណាល័យនេះដែរ មានសៀវភៅទាំងអស់ ២៥០០ក្បាល មានកុំព្យូទ័រ មួយគ្រឿងសម្រាប់ចុះបញ្ជីសៀវភៅ និងកុំព្យូទ័រពីរគ្រឿងទៀតសម្រាប់សិស្សានុសិស្សនៅអនុវិទ្យាល័យ និងវិទ្យាល័យប្រើដើម្បីស្វែងរកសៀវភៅ ដែលគេចង់អាន និងស្រាវជ្រាវរកឯកសារតាមអឺនធឺណិត។

ចំណែក លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានថ្លែងថា សុភាសិតខ្មែរមានរួចហើយគឺ «ចេះពីរៀនមានពីរក» ដូច្នេះ បណ្ណាល័យនេះ គឺជាឬសគល់ នៃចំណេះដឹង ពោលគឺប្រសិនបើសិស្សានុសិស្ស ពឹងទៅលើគ្រូបង្រៀនទាំងស្រុង គឺមិនគ្រប់គ្រាន់ទេ។

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបន្ថែមទៀតថា ដូច្នេះហើយ ដើម្បីបង្កើនចំណេះដឹងសិស្សានុសិស្ស មានតែខិតខំស្រាវជ្រាវបន្ថែមដោយខ្លួនឯង នៅក្នុងបណ្ណាល័យ ដែលមានសៀវភៅ ជាពិសេសគឺប្រព័ន្ធឌីជីថល ងាយស្រួលក្នុងការបើកស្រាវជ្រាវដើម្បីរកសៀវភៅ ដែលខ្លួនចង់អាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.