ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចូលរួមប្រារព្ធពិធីបុណ្យចម្រើនអាយុវឌ្ឍន:មង្គលនិងស្រង់ព្រះសុគន្ធវារី

ឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចូលរួមប្រារព្ធពិធីបុណ្យចម្រើនអាយុវឌ្ឍន:មង្គលនិងស្រង់ព្រះសុគន្ធវារី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចូលរួមប្រារព្ធពិធីបុណ្យចម្រើនអាយុវឌ្ឍន:មង្គលនិងស្រង់ព្រះសុគន្ធវារី

(ខេត្តកណ្តាល)៖ នារសៀលថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល រួមជាមួយមន្រ្តីរាជការរដ្ឋបាលខេត្តកណ្តាល ស្រុកពញាឮ និងពុទ្ធបរិស័ទ បានចូលរួមប្រារព្ធពិធីបុណ្យចម្រើនអាយុវឌ្ឍនៈមង្គលគម្រប់ខួប៦៨ ឈានចូល ៦៩ព្រះវស្សា និងស្រង់ព្រះសុគន្ធវារីប្រគេន សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល។

ក្នុងទិវាដ៏នក្ខត្តឫក្សនេះ ឯកឧត្តម គង់ សោភ័ណ្ឌ សូមសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះព្រះគុណូបការៈដ៏ធំធេងរបស់ សម្តេចព្រះឧត្តមមុនី ជា សំអាង ដែលព្រះអង្គជានិច្ចកាលតែងថ្វាយនូវកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុដ៏ថ្លៃថ្លានៃការអភិវឌ្ឍ និងទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនឥតឈប់ឈរ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភុបាលខេត្តកណ្តាល សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរថ្វាយ សម្តេចព្រះឧត្តមមុនី ជា សំអាង ជាទីគោរពសក្ការៈ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីអាក់ខានឡើយ ដើម្បីបន្តចូលរួមដឹកនាំវិស័យពុទ្ធចក្រនៅកម្ពុជា និងខេត្តកណ្តាល ឲ្យរីកចម្រើនស្ថិតស្ថេរជានិច្ចនិរន្តរ៍។

សូម សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល ព្រះមេត្តាទទួលនូវគារវកិច្ចជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ពីទូលព្រះបង្គំ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.