ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

កម្លាំងសមត្ថកិច្ចខេត្តកែប បង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់ និងវត្ថុតាងមួយចំនួន

កម្លាំងសមត្ថកិច្ចខេត្តកែប បង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់ និងវត្ថុតាងមួយចំនួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងសមត្ថកិច្ចខេត្តកែប បង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់ និងវត្ថុតាងមួយចំនួន

(ខេត្តកែប)៖ សមត្ថកិច្ចនគរបាលជំនាញគ្រឿង ញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប សហការ ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាន ក្រុងកែប កាលពីថ្ងៃទី ២៥ ខែ មីនាឆ្នាំ ២០២២ វេលាម៉ោង០៤ និង៣០ នាទីល្ងាច បានបង្ក្រាប បទល្មើសគ្រឿងញៀន មួយករណី ដោយឃាត់ខ្លួនជនសង្ស័យបាន ៨នាក់ រួមនឹងវត្ថុតាងមួយចំនួន ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

លោក សូ បញ្ញា ស្នងការរងនគរបាលខេត្តកែប ទទួលផែនបទល្មើសប្រឆាំងគ្រឿងញៀន បានថឲ្យដឹងថា ដោយបានការឯកភាព ពីលោក ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និង ការសម្របសម្រួលនីតិវិធី ពីលោក ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តកែប បានចាត់បញ្ជាឲ្យកម្លាំង ជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការ ជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងកែប ដឹកនាំដោយលោក វរសេនីយ៍ទោ សូ បញ្ញា ស្នងការរង ទទួលផែនការងារប្រឆាំង គ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការ ចុះបង្ក្រាប ករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនចំនួន ១ករណីឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ៨នាក់ ដកហូតវត្ថុតាង ថ្នាំញៀនចំនួន៣កញ្ចប់ ទម្ងន់ ៩.៧២ ក្រាម,ម៉ូតូ៥គ្រឿង និងទូរស័ព្ទ៧ គ្រឿង។

លោកវរសេនីយ៍ទោ សូ បញ្ញា បានបញ្ជាក់ទៀតថា គោលដៅ ទី១- នៅចំណុចមុខរូបសំណាកស្រីស ស្ថិតនៅភូមិ/សង្កាត់កែប ក្រុងកែប ខេត្តកែប ឃាត់ខ្លួនបាន ២នាក់ ទី១-ឈ្មោះ រស់ ឡាដាំង ភេ ទប្រុស អាយុ៣៩ឆ្នាំ មុខរបរទិញអេតចាយ(ជាអ្នកជួញដូរ)២-ឈ្មោះ សុឹមចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ(ប្រើប្រាស់) អ្នកទាំងពីររស់នៅភូមិកែប សង្កាត់កែប ក្រុងក្រុង ខេត្តកែប។ ដកហូតវត្ថុតាង ថ្នាំញៀន ១កញ្ចប់តូច, ទូរស័ព្ទ ១គ្រឿង និងម៉ូតូ២គ្រឿង។

គោលដៅ ទី២ ក្រោយពីឃាត់ខ្លួន និង សួរចម្លើយរួច នៅវេលាម៉ោង៦ល្ងាច ថ្ងៃខែឆ្នាំដែល កម្លាំងបានបន្តទៅឃាត់ខ្លួនមុខសញ្ញាបាន ២នាក់ ទៀត នៅផ្ទះជនសង្ស័យ ឈ្មោះ ហ៊ីម ឌុលឡា ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។១- ឈ្មោះ ហ៊ីម អាប់ឌុលឡោះ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប(រក្សាទុកជួញដូរ)។ ២- ឈ្មោះ ចន ម៉ី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែបខេត្តកែប (ប្រើប្រាស់)។ ដកហូតវត្ថុតាង ថ្នាំញៀន៣កញ្ចប់ ទម្ងន់ ៩.៧២ក្រាម,ម៉ូតូ១គ្រឿង និងទូរស័ព្ទ២ គ្រឿង។

លោកសូបញ្ញា បានបញ្ជាក់បន្ថែមថា គោលដៅទី៣-ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើ យើងបន្តចាប់ខ្លួនមុខ សញ្ញាប្រើប្រាស់គ្រឿងញៀនបានចំនួន ៤នាក់ ទៀត ១- ឈ្មោះ អ៊ុយ ចាន់ឆាយ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់មីឆារ ២- ឈ្មោះ សេក សុវណ្ណ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាងផ្សារដែក អ្នកទាំងពីរមានទីលំនៅភូមិកែប សង្កាត់កែប ក្រុងក្រុប ខេត្តកែប ៣- ឈ្មោះ ឡេង យ៉ាងកែវ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិថ្មីសង្កាត់ព្រៃធំ ក្រុងក្រុង ខេត្តកែប ៤- ឈ្មោះ ម៉ក់ សួនវិបុល ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ម្ហូប មានទីលំនៅ ភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញគ្រឿងញៀនកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកែប ចាត់ការតាមនីតិវិធីច្បាប់៕

សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.