ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ស្លាប់៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរ ខណៈរថយន្តព២គ្រឿងនិងម៉ូតូ១គ្រឿងប៉ះទង្គិចគ្នា

ស្លាប់៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរ ខណៈរថយន្តព២គ្រឿងនិងម៉ូតូ១គ្រឿងប៉ះទង្គិចគ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្លាប់៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរ ខណៈរថយន្តព២គ្រឿងនិងម៉ូតូ១គ្រឿងប៉ះទង្គិចគ្នា

(ខេត្តកែប)៖ យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿងបានប៉ះទង្គិចគ្នាយ៉ាងដំណំ នៅមុខស្ថានីយ៍ប្រេង ត្រង់ចំណុចផ្លូវកោង ខាងកើតរង្វង់មូលសេះស ដោយហេតុការណ៍គួរឱ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប រវាងម៉ូតូ១គ្រឿង និងរថយន្ត២គ្រឿង។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា ហេតុការណ៍ដ៏ព្រឺព្រួចនេះ ពេលកើតហេតុគ្មានសាក្សីណាម្នាក់បានឃើញផ្ទាល់ភ្នែកនោះទេ ប៉ុន្តែគេដឹងថារថយន្តម៉ាកនីសាន់ធ្វើដំណើរមកពីកើតទៅលិច ចំណែករថយន្តខ្នាតធំធ្វើដំណើរមកពីលិចទៅកើត ដោយឡែកម៉ូ១គ្រឿងម៉ាកC125 ដែលមានមនុស្សជិះ២នាក់ធ្វើដំណើរមកពីលិចទៅកើត ស្របគ្នាជាមួយរថយន្តខ្នាតធំ ហើយគ្រោះថ្នាក់នេះអាចបណ្តាលមកពីអ្នកបើកបរទាំងអស់មានការធ្វេសប្រហែសដូចគ្នា ទើបមកដល់ចំណុចគ្រោះថ្នាក់ដែលផ្លូវមានសភាពកោងដូចដងនង្គ័ល ធ្វើឱ្យអ្នកបញ្ជាយានយន្តគេចគ្នាមិនផុត ក៏ជួបរឿងអកុសលបែបនេះតែម្តង។

ជុំវិញករណីគ្រោះថ្នាក់បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់នេះ នគរបាលចរាចរណ៍ បានបញ្ជាក់ថា ដើមចមបង្កការគ្រោះថ្នាក់នេះមិនទាន់ហ៊ានអះអាងថាបង្កឡើងដោយភាគីណានៅឡើយទេ ខណៈករណីគ្រោះថ្នាក់ខាងលើសមត្ថកិច្ចកំពុងវាស់វែងនិងស្រាវជ្រាវរកមូលហេតុបន្ត។ សមត្ថកិច្ចបានឱ្យដឹងទៀតថា អ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ មានឈ្មោះ,១-ឈ្មោះ ហុង វណ្ណា ភេទប្រុស អាយុ៤៦ឆ្នាំ (ស្លាប់) អ្នកបើកបរម៉ូតូ មុខរបរកសិករ មានទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំព,២-ឈ្មោះ ម៉ៅ ញេប ភេទប្រុស អាយុ៦៩ឆ្នាំ (ស្លាប់)អ្នករួមដំណើរ មានទីលំនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត,ទី៣-ឈ្មោះ ឈី វិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ (ស្លាប់) ជាអ្នកបើកបររថយន្តនីសាន់ មានទីលំនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

បច្ចុប្បុន្ន ជនរងគ្រោះទាំង៣នាក់ ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ សាច់ញាតិ ដើម្បីមកទទួលយកសព ទៅកាន់លំនៅដ្ឋាន ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.