ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីនៅក្នុងការប្រកួតវាយកូនគោល ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៥ នៅទីលានវាយកូនគោលវឌ្ឍនៈ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីនៅក្នុងការប្រកួតវាយកូនគោល ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៥ នៅទីលានវាយកូនគោលវឌ្ឍនៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីនៅក្នុងការប្រកួតវាយកូនគោល ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៥ នៅទីលានវាយកូនគោលវឌ្ឍនៈ

ចែករំលែក៖

ខេត្តកណ្តាល ៖ នាថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីនៅក្នុងការប្រកួតវាយកូនគោល ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៥ នៅទីលានវាយកូនគោលវឌ្ឍនៈ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សូមបញ្ជាក់ថា, ការប្រកួតវាយកូនគោលនាឱកាសនោះ មានការអញ្ជើញចូលរួមពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខភិបាល លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងឯកជនមួយចំនួនទៀត ។

ឆ្លងកាត់ការប្រកួតពេញមួយព្រឹក ជ័យលាភីលេខ១ឈ្នះពានរង្វាន់នៅក្នុងការកួតវាយកូនគោល ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៥នេះ បានទៅលើលោក សរ  សិទ្ធិ  អនុរដ្ឋលេខាធិការ  ក្រសួង មហាផ្ទៃ ។ ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង និងសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញបំពាក់មេដាយអនុស្សាវរីយ៍នៅក្នុងការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៥នេះ ជូនថ្នាក់ដឹកនាំវិស័យសាធារណៈ និងឯកជនដែលបានចូលរួមប្រកួតផងដែរ ៕

            

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.