ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះពិនិត្យមើលបទល្មើសនេសាទ ដើម្បីធ្វើការបង្ក្រាបភ្លាមៗនៅនឹងកន្លែង តាមដងទន្លេសាប សហការនឹង រដ្ឋបាល​ជលផល​ខេត្តកណ្តាល ចុះធ្វើការបង្ក្រាបបទល្មើស តាមដងទន្លេសាប

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះពិនិត្យមើលបទល្មើសនេសាទ ដើម្បីធ្វើការបង្ក្រាបភ្លាមៗនៅនឹងកន្លែង តាមដងទន្លេសាប សហការនឹង រដ្ឋបាល​ជលផល​ខេត្តកណ្តាល ចុះធ្វើការបង្ក្រាបបទល្មើស តាមដងទន្លេសាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះពិនិត្យមើលបទល្មើសនេសាទ ដើម្បីធ្វើការបង្ក្រាបភ្លាមៗនៅនឹងកន្លែង តាមដងទន្លេសាប សហការនឹង
រដ្ឋបាល​ជលផល​ខេត្តកណ្តាល ចុះធ្វើការបង្ក្រាបបទល្មើស តាមដងទន្លេសាប

ខេត្តកណ្តាល៖ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះពិនិត្យមើលបទល្មើសនេសាទ ដើម្បីធ្វើការបង្ក្រាបភ្លាមៗនៅនឹងកន្លែង តាមដងទន្លេសាប សហការនឹង
រដ្ឋបាល​ជលផល​ខេត្តកណ្តាល ចុះធ្វើការបង្ក្រាបបទល្មើស តាមដងទន្លេសាប នៅថ្ងៃនេះផងដែរលោក ហេង សុភារិទ្ធ បានអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគ្នាគោរពច្បាប់ស្ដីពីជលផលទាំងអស់គ្នា ជាពិសេសប្រជានេសាទ សូមយោគយល់ និងសុំឱ្យមានការចូលរួមថែរក្សា ការពារ នូវធនធានជលផលឱ្យគង់វង្ស ដោយត្រូវបញ្ឈប់ទាំងស្រុងនូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ស្ដីពីជលផលហាមឃាត់ ដូចជា៖ ឧបករណ៍ ឆក់ត្រី និងឧបករណ៍នេសាទស្បៃម៉ុង លបនរកជាដើម មកធ្វើការនេសាទក្នុងដែននេសាទ ទាំងនៅតាមដងទន្លេ បឹង ព្រែក ស្ទឹង និងអូរ ព្រោះថា ឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទាំងត្រីមេពូជ និងកូនត្រីតូចៗ ដែលជាដើមហេតុធ្វើត្រីផុតពូជ។

ការអំពាវនាវនេះបានធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះពិនិត្យមើលបទល្មើសនេសាទ ដើម្បីធ្វើការបង្ក្រាបភ្លាមៗនៅនឹងកន្លែង តាមដងទន្លេសាប ត្រង់ចំណុចភូមិតាពៅ ភូមិជ្រោយសំបួរ ស្ថិតក្នុងឃុំកោះចិន និងភូមិជ្រៃអណ្ដែត ស្ថិតក្នុងឃុំកំពុងអុស កាលពីនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២។

លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានឱ្យដឹងថា ក្នុងប្រតិបត្តិ ការបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងជំនាញបានសម្រេចរុះរើ និងបំផ្លាញចោលលូស្បៃមុង ចំនួន ៣៣មាត់លូ របាំងស្បៃប្រវែង ២៩០០ម៉ែត្រ បង្គោលតូចធំ ចំនួន ១៩៨០ដើម និងលបនរក ចំនួន ២០គ្រឿង។

លោកបានបញ្ជាក់ថា ដើម្បីលុបបំបាត់់បទល្មើសនេសាទខុសច្បាប់បាន លុះត្រាប្រជានេសាទទាំងអស់ ត្រូវចូលរួមគោរពច្បាប់ស្ដីពីជលផលទាំងអស់គ្នា ពីព្រោះបើពឹងលើកម្លាំងសមត្ថកិច្ចតែម្ខាងគឺមិនអាចបង្ក្រាបបានជោគជ័យ ១០០%បានទេ គឺយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាទាំងអស់គ្នា ទើបធ្វើឱ្យធនធានជលផលមានការកើនឡើង គង់វង្សដល់កូនចៅជំនាន់ក្រោយទៀត ។

លោកបញ្ជក់ទៀតថា ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្តាល នឹងបន្តសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចុះធ្វើការទប់ស្កាត់បង្រ្កាបបទល្មើស ជលផលក្នុងភូមិសាស្រ្តខេត្តកណ្ដាលឱ្យដូចភ្លៀងរលឹមចាប់ពីពេលនេះតទៅ ពិសេសចាត់វិធានការទៅលើឡូត៍ដាយត្រីខុសច្បាប់ទាំងអស់ ដើម្បីជួយការពារធនធានមច្ចាជាតិរបស់យើងមានការកើនឡើង ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងពេលថ្មីៗនេះ បានជម្រុញឱ្យក្រសួងស្ថាបន័ពាក់ពន្ធ័ក្នុងដែនសមត្ថកិច្ចនេសាទទាំងអស់ ត្រូវបង្ក្រាបបទល្មើនេសាទគ្រប់ប្រភេទឱ្យអស់ ដើម្បធ្វើឱ្យធនធានមច្ចាជាតិមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.