ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីភាពក្នុងសន្និសីទសារព័ត៌មានប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីភាពក្នុងសន្និសីទសារព័ត៌មានប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រលប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ ក្រោមពាក្យស្លោក «អរគុណសន្តិភាព នាំមកនូវក្តីសង្ឃឹម» ។

កម្មវិធីនេះ គ្រោងនឹងធ្វើឡើង៣ រាជធានីខេត្ត ដែលនឹងចាប់ផ្ដើមឡើងនៅចុងខែមេសា នារាជធានីភ្នំពេញ ហើយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រោងធ្វើឡើងនៅខេត្តព្រះសីហនុ។ ដោយឡែកវគ្គផ្តាច់ព្រ័ត្រគ្រោងធ្វើឡើងនៅខេត្តសៀមរាប។

កម្មវិធីសន្និសីទនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធមួយចំនួន ព្រមទាំងថ្នាក់ដឹកនាំមកពីបណ្តាសារព័ត៌មាន ជាច្រើននាក់ ដែលប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។

កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ មិនមែនធ្វើឡើងដោយចៃដន្យនោះទេ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន តែម្តង។ ក្រោមបរិបទកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយដល់ជនពិការ កែលម្អ និងលើកកម្ពស់កម្រិតជីវភាពជនពិការ និងផ្ដល់ឱកាសដល់ជនពិការក្នុងការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យក្នុងវិថីសិល្បៈតន្ត្រី ចម្រៀងប្រពៃណី និងសម័យ។

កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពីរ៖

*ទី១ លើកកម្ពស់តួនាទី និងតម្លៃរបស់ជនពិការក្នុងសង្គម ដើម្បីផ្ដល់ឱកាសដល់ពួកគាត់បានបង្ហាញនូវសមត្ថភាព និងទេពកោសល្យធ្វើយ៉ាងណាឱ្យពួកគាត់មានឱកាសកាន់តែច្រើនក្នុងការចូលរួមក្នុងសកម្មភាពសង្គមសំខាន់ៗជាច្រើន។

ទី២៖ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពរឹងមាំ និងឯករាជ្យរបស់ជនពិការ ដើម្បីឱ្យពួកគាត់អាចសមាហរណកម្មជាមួយសង្គមលើគ្រប់វិស័យ។

ថ្វីដ្បិតតែជនពិការមានពិការភាពក៏ពិតមែន ប៉ុន្តែទឹកចិត្ត និងឆន្ទៈរបស់ពួកគាត់មិនពិការឡើយ ពួកគាត់ក៏ជាធនធានមនុស្សដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ ដូច្នេះយើងមិនត្រូវទុកជនពិការចោលនោះទេ យើងត្រូវការពារសិទ្ធិ និងសេរីភាពស្របច្បាប់របស់ពួកគាត់ ហើយផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចការអភិវឌ្ឍរបស់ពួកគាត់ផងដែរ។

ការរៀបចំកម្មវិធីនេះ ត្រូវបានរំពឹងថា ជនពិការទាំងអស់បន្តស្មារតីរឹងមាំ និងសកម្មដោយមិនត្រូវអស់សង្ឃឹម ឬបោះបង់ចោលនូវឱកាសសម្រាប់ខ្លួនឯងឡើយ ទោះស្ថិតក្នុងកាលៈទេសៈបែបណាដ៏ដោយក៏ត្រូវទាមទារតួនាទី និងតម្លៃខ្លួនឯងនៅក្នុងសង្គមរួមគ្នាកសាងបរិយាកាសសង្គមមួយដែលពោរពេញដោយភាពសុខដុមរមនា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.