ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

សម្ពោធសមិទ្ធផលនៅវត្តក្រាំងតារ័ត្ន ស្រុកសំរោងទងតម្លៃជិត៩០ម៉ឺនដុល្លារ, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ សមិទ្ធផលនានានៅទូទាំងប្រទេសសព្វថ្ងៃនេះ កើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន

សម្ពោធសមិទ្ធផលនៅវត្តក្រាំងតារ័ត្ន ស្រុកសំរោងទងតម្លៃជិត៩០ម៉ឺនដុល្លារ, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ សមិទ្ធផលនានានៅទូទាំងប្រទេសសព្វថ្ងៃនេះ កើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា សមិទ្ធផលនានាដែលកើតមាននៅទូទាំងប្រទេសសព្វថ្ងៃនេះដោយការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ជាក់ស្ដែងព្រះវិហារ រួមនិងសមិទ្ធផលនានា នៅក្នុងវត្តក្រាំងតារ័ត្ន ដែលបានកាត់ឬសសីមា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជាចំណងដៃចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ស្រុកសំរោងទង សម្រាប់បូជា គោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈអញ្ជើញចូលរួមពិធីបុណ្យកាត់ឫសសីមា ព្រះវិហារ រួមនិងសមិទ្ធផលនានានិងឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងវត្តក្រាំងតារ័ត្ន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា «ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ បានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ ខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើន»។

នាយឧត្តមសេនីយ៍បានថ្លែងទៀតថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ប្រទេស និងប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលធំៗ ប្រកបដោយវីរភាព ក្នុងការការពារ និងការស្តារ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ នៅលើវិថីដ៏លំបាក រាជរដ្ឋាភិបាល បានផ្សារភ្ជាប់ខ្លួនជាមួយប្រជាជននៅគ្រប់កាលៈទេសៈ និងនៅគ្រប់ស្ថានភាព បន្តដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គតូចធំរាប់មិនអស់ រហូតដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាព ប្រកបដោយមោទនភាព។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ត្រូវបន្តរួមគ្នាការពារសុខសន្តិភាពឲ្យគង់វង្សយូរអង្វែង ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិជាបន្តទៀត។ វត្តក្រាំងតារ័ត្ន គឺជាវត្តគណៈមហានិកាយ ស្ថិតនៅក្នុងភូមិក្រាំងតារ័ត្ន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីដើមឡើយ មានឈ្មោះហៅថា វត្តចំប៉ា ដោយបានកសាងឡើងក្នុងអំឡុងឆ្នាំ១៨៣១ គិតមកដល់ពេលនេះមានអាយុកាល ១៩១ឆ្នាំមកហើយ។

តាមរបាយការណ៍របស់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សមិទ្ធផលវត្តក្រាំងតារ័ត្ន ដែលត្រូវប្រារព្ធពិធីបុណ្យឆ្លង និងដាក់សម្ពាធឲ្យប្រើប្រាស់នាពេលនេះ បានកសាងឡើងក្រោយឆ្នាំ២០០៦ ក្រោមការដឹកនាំរបស់ព្រះតេជគុណ ប៉ុល ច័ន្ទរ៉ា ព្រះចៅអធិការវត្ត ហើយបានគៀងគរសប្បុរសជនជិតឆ្ងាយដើម្បីកសាងសមិទ្ធផលនានាជាច្រើន រួមមាន ព្រះវិហារ កុដិ ២ខ្នង សាលាបាលី ស្ពាន ស្រះទឹក ក្លោងទ្វារ ដងទង់១គូរ ព្រះពុទ្ធដិមាធ្វើអំពីស្ពាន់និងថ្ម និងសមិទ្ធផលនានាជាច្រើនទៀត ដោយចំណាយអស់ទឹកប្រាក់ ៨៧ម៉ឺន ៦ពាន់ ៣០០ដុល្លារអាមេរិក។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ឹង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រតេន វត្តក្រាំងតារ័ត្ន បច្ច័យ ១ម៉ឺនដុល្លា និងប្រាក់រៀល ៣លានរៀល។

ឧបត្ថម្ភស្រុកសំរោងទង អង្ករ ៥តោន, កំព្យូទ័រ ១គ្រឿង, ព្រីមធឺ ១គ្រឿង និងម៉ាស៊ីនថតចម្លង ១គ្រឿង។ ឧបត្ថម្ភដល់ឃុំទាំង១៥ឃុំ ក្នុង១ឃុំៗ កំព្យូទ័រ ១គ្រឿង និងព្រីនធឺ ១គ្រឿង។ ប្រកាសឧបត្ថម្ភដល់់បឋមសិក្សាក្រាំងតារ័ត្ន មាន អគារសិក្សា ១ខ្នង, ម៉ូតូ ២គ្រឿង, កំព្យូទ័រ ១គ្រឿង និងព្រីនធឺ ១គ្រឿង។ ប្រគេនបច្ច័យទិសឥន្ទកិល ចំនួន ៨លានរៀល និងទិសទាំង៨ ក្នុង១ទិសៗ ចំនួន ៥០ម៉ឺនរៀល។ ព្រមទាំងបានប្រគេនបច្ច័យ ព្រះសង្ឃ ចែកជូនដល់ តាជីយាយជី, ក្រុមប្រឹក្សាឃុំ ស្រុក, យុវជនទាំង៣ប្រភេទ,ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.