ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

រដ្ឋមន្រ្តី វង សូត៖ កត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ

រដ្ឋមន្រ្តី វង សូត៖ កត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា កត្តាសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសមិទ្ធផលថ្មីៗ លើគ្រប់វិស័យ ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ បានរីកដុសដាលឥតឈប់ឈរ និងការអភិវឌ្ឍន៍ជាហូរហែនៅតាមមូលដ្ឋាន។

ការថ្លែងបែបនេះរបស់លោក វង សូត បានធ្វើឡើងនៅក្នុងឱកាសដែលលោក និងលោកស្រី បានអញ្ជើញនបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក ឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តដូនដោកលិច ស្ថិតក្នុងភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

នាឱកាសនោះលោក វង សូត បានរំលេចថា ក្រោយពីប្រទេសជាតិមានស្ថេរភាព នយោបាយ និងសុខសន្តិភាពមកធ្វើឱ្យមានការកសាង អភិវឌ្ឍន៍នៅតាមមូលដ្ឋានកំពុងរីកចម្រើនដូច្នោះ យើងរួមសាមគ្គីភាពគ្នាថែរក្សាសមិទ្ធផលថ្មីៗ ដែលមាន និងបន្តការពារគាំទ្រការអភិវឌ្ឍន៍បន្តទៀត។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា «កត្តាសុខសន្តិភាព នាំមកនូវអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ កើតចេញពីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលតែងតែគិតគូរពីសុខាមាលភាព ជូនពលរដ្ឋបាននាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ស្រោចជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ និងបានស្តារជីវភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង»។

ទន្ទឹមនឹងនេះដែរលោក វង សូត បានបញ្ជាក់ថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកអំឡុងពេលកូវីដ១៩ ដែលមានបណ្ណ័សមធម៌អាចបើកសាច់ប្រាក់ឧបត្ថម្ភពីរាជដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នេះគឺការគិតគូររួមសុខរួមទុក្ខរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.