ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន៖ បក្សប្រជាជនមានស្នាដៃធំៗជាប្រវត្តិសាស្ត្រ៥ចំណុច ដែលគ្មានបក្សណាអាចធ្វើដូចបាន

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន៖ បក្សប្រជាជនមានស្នាដៃធំៗជាប្រវត្តិសាស្ត្រ៥ចំណុច ដែលគ្មានបក្សណាអាចធ្វើដូចបាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាលគណប្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារបក្សស្រុកបាណន់ ជាប្រធានក្រុមការងារបក្សចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ បានបញ្ជាក់ថា ឥស្សរជន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមានសមត្ថភាព និងមានស្នាដៃធំៗសំខាន់ៗចំនួន៥ចំណុច ដែលគ្មានគណបក្សណាដែលអាចធ្វើដូចបាននោះឡើយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីចូលនិវត្តន៍ គ្រូបង្រៀន ពេទ្យ នគរបាល និងយុវជនឃោសនិកបក្ស និងអ្នកសង្កេតការណ៍សរុបចំនួនជាង៣០០នាក់ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការបក្សឃុំភ្នំសំពៅ លោក ហែម ថេង បានសង្កត់ធ្ងន់ថា ឥស្សរជន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមានសមត្ថភាព និងមានស្នាដៃធំៗសំខាន់ៗចំនួន៥ចំណុច គឺគ្មានគណបក្សណាដែលអាចធ្វើដូចបាននោះឡើយ ក្នុងនោះរួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជាបានតស៊ូរំដោះជាតិមាតុភូមិរួចផុតពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ជាតិឯង។

ទី២៖ គណបក្សប្រជាជនកម្ពុជាបានផ្តើមកសាងប្រទេសជាតិតាំងពីបាតដៃទទេ ដោយដៃម្ខាងខិតខំការពារមិនឲ្យការវិលត្រលប់មកវិញបាននូវរបបខ្មៅងងឹតនេះផង និងដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិផង។

ទី៣៖ គណបក្សប្រជាជនកម្ពុជាបានខិតខំស្វែងរកសន្តិភាពតាមគ្រប់រូបភាពបង្រួបបង្រួមជាតិខ្មែរតែមួយ បានដោយជោគជ័យតាមរយៈការដាក់នូវគោលនយោបាយឈ្នះ-ឈ្នះ រហូតបានសន្តិភាពពេញលេញទាំងស្រុងមានភាពល្បីល្បាញលើឆាកអន្តរជាតិទៀតផង។

ទី៤៖ គណបក្សប្រជាជនកម្ពុជាបានបន្តការកសាង និងអភិវឌ្ឍប្រទេសជាតិមានរីកចម្រើនយ៉ាងឆាប់រហ័សខ្លាំងដល់បច្ចុប្បន្ន។

ទី៥៖ គណបក្សប្រជាជនកម្ពុជាបានសង្រ្គោះជីវិតប្រជាពលរដ្ឋរួចផុតពីជំងឺកូវីដ១៩ ដោយបានចាក់វ៉ាក់សាំងការពារបានលឿនបំផុតទូទាំងប្រទេសបានដោយជោគជ័យ។ នេះជាសច្ចភាពមួយដែលមិនអាចប្រកែកបាន គឺទុកជាប្រវត្តិសាស្រ្តយ៉ាងពិតប្រាកដ។

លោក ហែម ថេង បានថ្លែងអំណរគុណដល់និវត្តជនទាំងអស់ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ដែលបានគាំទ្រគណបក្សកន្លងមក និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរហូតមក។

ដោយឡែក ឆ្នាំ២០២២នេះ នឹងត្រូវដល់អាណត្តិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ក្នុងនាមនិវត្តជនដែលជាសមាជិកបក្សសូមទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានជ័យជម្នះបន្តដឹកនាំប្រទេសជាតិ កសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកប្រធានក្រុមការងារបានបន្តថា និវត្តជនគ្រប់រូបគឺជាធនធានមនុស្សដ៏សំខាន់បំផុតក្នុងការបម្រើប្រទេសជាតិរហូតដល់ចូលនិវត្តន៍ ហើយបានដឹងច្បាស់ពីប្រវត្តិសាស្រ្តនៃការដឹកនាំប្រទេសជាតិខ្មែរ ដែលមានថ្នាក់ដឹកនាំកំពូលមានការឈ្លាសវៃប្រកបដោយគតិបណ្ឌិត វីរភាព គុណធម៌ បុរសខ្លាំងបំផុតដែលបានរំដោះជាតិ កសាង អភិវឌ្ឍ ស្វែងរកសន្តិភាព ក្នុងគោលនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិខ្មែរតែ១ ពិសេសចុងក្រោយនេះបានទប់ស្កាត់ការពារទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជាប្រកបដោយជោគជ័យ។

នៅរសៀលថ្ងៃដដែល ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំភ្នំសំពៅបានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយអ្នកសង្កេតការណ៍ចំនួន៥០នាក់ និងឃោសនិកចំនួន២០នាក់ ដែលត្រៀមឃោសនារយៈពេល១៤ថ្ងៃខាងមុខនេះ ដើម្បីជជែកពិភាក្សាការងារមួយចំនួន ដូចខាងក្រោម៖

* ត្រួតពិនិត្យឡើងវិញអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់អ្នកសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅទាំង៥២នាក់ ដែលត្រូវចុះប្រចាំការនៅតាមការិយាល័យបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

* ត្រួតពិនិត្យឡើងវិញអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ក្រុមឃោសនិករបស់គណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅទាំង២០នាក់សម្រាប់ឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

* ក្រុមការងារទាំង២ក្រុមនេះបានទទួលការណែនាំអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់អ្នកសង្កេតការណ៍ និងឃោសនិកពីលោក ឈៀន តឿន ប្រធានគណៈកម្មាធិការបក្សស្រុកបាណន់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.