ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំ នៅល្ងាចថ្ងៃទី៣០ខែមិនាឆ្នាំ២០១៧នេះនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ
ស្តីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រណីជាតិខាងមុខនេះ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនោះឯកឧត្តម សួន បវរ បានមានប្រសាសន៍ថាបុណ្យចូលឆ្មាំខ្មែគឺជាបុណ្យមួយធំជាងគេក្នុងចំណោមបុណ្យប្រពៃណីជាតិខ្មែរ ឆ្នាំនេះថ្មីចូលនៅថ្ងៃទី១៤ខែមេសាឆ្នាំ២០១៧វេលាម៉ោង៣និង១២នាទីរំលងអាធាត្រជិតភ្លើង ។
ឯកឧត្តម សួម បវរ បានបញ្ជាក់ទៀតថា គ្រប់មន្ទីរ អង្គភាព ទីវត្តអារាម សាលារៀន រោងចក្រ សហគ្រាស និងគ្រប់គេហដ្ឋាន ត្រូវរៀបចំសំអាត តុបតែងលំអរ រំលេចទៅដោយបដា ពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា និងរៀបចំជាគ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀនធូប ជាដើមដើម្បីថ្វាយរតនៈត្រ័យមាននំចំណី ផ្លែឈើជាដើមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដែរមានរយៈពេល៣ថ្ងៃពេញ ។
ឯកឧត្តម សួន បវរ បានបញ្ជាក់ទៀតថាស្នងការនគរបាលខេត្ត អង្គភាពអាវុធហត្ថ យោធាឈរជើង ក្នុងខេត្តបន្ទាយមានជ័យត្រូវមានផែនការជាក់ស្តែងនិងសហការគ្នាការពារ សន្តិសុខរបៀបរាបរយ សណ្តាប់ធ្នាប់សង្គម ដើម្បីបង្កភាពសប្បាយរីករាយនិងធានាសុវត្តិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិមុន និងក្រោយប្រារព្វពិធីបុណ្យប្រពៃណីចូលឆ្នាំរបស់ជាតិនេះឲ្យបានសុខសាន្ត។
លោក សួន បវរ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលចូលឆ្នាំ៣ថ្ងៃនោះមានល្បែងប្រជាប្រិយលេងកំសាន្តដូចជា ល្បែងទាញព្រត្រ័ទាត់សី ល្បែងលាក់កន្សែង រាំវង់ កំសាន្តនៅតាមទីវត្តអារាមនានាហើយឆ្នាំនេះ លោកអភិបាលខេត្តបានរៀបចំពិធីមហាសង្ក្រាន្តយ៉ាងធំនៅខាងកើតវេទិការខេត្ត ក្នុងនោះមានរាំកំសាន្តនៅពេលយប់គ្រប់៣រាត្រីទៀតផង ។
ក្នុងនោះ ឯកឧត្តម សួន បវរ បានធ្វើការហាមប្រាមរាល់ល្បែងទាំងឡាយណាដែលនាំឲ្យខាតបង់អន្តរាយទ្រព្យសម្បត្តិ និងនាំឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជាការប្រើអំពើហឹង្សាបណ្តាល មកពីការរាំកំសាន្តជាន់ជើងគ្នា ច្រណែនឈ្នាននីស ការលេងល្បែងស៊ីសង ល្បែងផ្នាល់ផ្សេងៗ ល្បែងជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ដល់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវហាមដាច់ខាត ។ ម្យ៉ាងវិញទៀតត្រូវលើកកំពស់ ស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀនធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗដែលនាំឲ្យមានអគ្គីសភ័យ និងត្រូវទប់ស្កាត់ ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមទៀតផង៕
ចាន់ ដារ៉ា




