ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះ​សំណាល​ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​នានា​​ជុំវិញខេត្តត្បូងឃ្មុំ។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំសរុបជិត ៩០០នាក់។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្ត​ទុក​ដាក់​​ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់​របស់​ប្រជា​ពលរដ្ឋ។

ខេត្តត្បូងឃ្មុំ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតជាខេត្តថ្មី ដែលស្ថិតនៅភូមិភាគបូព៌ា នៃព្រះរាជាណាចក្រកម្ពុជា ដោយបំបែកចេញពីខេត្តកំពង់ចាម តាមព្រះរាជក្រឹត្យលេខ នស/រកត/ ១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបានប្រកាសនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤។ ខេត្តនេះ មានចម្ងាយ ១៦៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវ​ជាតិ​លេខ៧ និងចម្ងាយ ១៧២គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៨។

ខេត្តត្បូងឃ្មុំ មានផ្ទៃដីសរុប ៥.២៥០,៥១គីឡូម៉ែត្រក្រឡា មាន ១ក្រុង ៦ស្រុក ៦៤ឃុំ សង្កាត់ មាន ៨៧៥ភូមិ មានប្រជាជនសរុបប្រមាណ ៨៧០.០៨៧នាក់ ក្នុងនោះស្រី ៤៣៩.៩៧២នាក់ ស្មើនឹង ២០៦.២៤៧គ្រួសារ និងមានដង់ស៊ីតេប្រជាជន ១៦៦នាក់​/គីឡូម៉ែត្រក្រឡា។

ខេត្តត្បូងឃ្មុំ មានព្រំប្រទល់ខាងជើងជាប់ខេត្តក្រចេះ ខាងត្បូងជាប់ខេត្តព្រៃវែង ខាង​លិច​ជាប់ខេត្តកំពង់ចាម ខាងកើតជាប់ប្រទេសវៀតណាម ជាប់ខេត្តចំនួន២ គឺខេត្តតៃនិញ និង​ខេត្តដុងណាយ ជាប់ខេត្តត្បូងឃ្មុំ ចំនួន ២ស្រុក គឺស្រុកពញាក្រែក និងស្រុកមេមត់។

ខេត្តមានច្រកទ្វារព្រំដែនចំនួន ៧ច្រក គឺច្រកទ្វារ ព្រំដែនអន្តរជាតិ ១ច្រក ច្រកទ្វារ​ព្រំដែន​ទ្វេភាគី ០២ច្រក និងច្រកទ្វារតំបន់ព្រំដែនចំនួន ៤ច្រក។

ក្នុងឱកាសនៃកិច្ចសំណាលសំណាលលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូង ជួសមុខ​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្ត បាន​សម្តែងនូវក្តីសប្បាយ​រីក​រាយ និងប្រកបដោយភាពកក់ក្តៅបានទទួលបដិសណ្ឋារកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់របស់​សម្តេចតេជោ ហ៊ុន សែន។

ក្នុងឱកាសនេះ លោក ប៉ែន កុសល្យ ក៏បានលើកបង្ហាញនូវសមិទ្ធផលមួយចំនួនដែល​ខេត្តសម្រេចបានផងដែរ ពាក់ព័ន្ធការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព​សង្គម និងស្ថិរភាពនយោបាយ, សេដ្ឋកិច្ច, ការងារកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ, វិស័យកសិកម្ម កសិ-ឧស្សា​ហកម្ម និងសមិទ្ធ​ផល​ហេដ្ឋារចនាសម្ព័ន្ធ។

ពាក់ព័ន្ធសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ លោកអភិបាលខេត្ត បានឱ្យដឹងថា ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុងខេត្តត្ប្ងូងឃ្មុំរួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញអគ្គិសនី បណ្តាញ​ទឹកស្អាត មន្ទីរពេទ្យ សាលារៀន វត្តអារាម បាននឹងកំពុងស្ថាបនាស្តារ​ពង្រីកបន្ថែម​ជា​បន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ តួយ៉ាងខេត្តត្បូងឃ្មុំ មានផ្លូវជាតិសំខាន់ៗ រួម​មានផ្លូវជាតិលេខ៧ លេខ៨ លេខ១១ លេខ៧៣ ជាពិសេសសម្តេចតេជោ បានផ្តល់​នូវ​ផ្លូវជាតិ៧១សេ រួមជាមួយស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដែលបាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៥ និងបានកំពុងនឹងដំណើរការចរាចរណ៍​យ៉ាងសកម្ម ការធ្វើដំណើរទៅមក ការដឹកជញ្ជូនកសិកផល និងទំនិញគ្រប់ប្រភេទ​របស់បងប្អូនប្រជាពលរដ្ឋ។

ម្យ៉ាងវិញទៀត ចំពោះការពង្រីកវិសាលភាពគ្របដណ្តប់ នៃសេវាសុខាភិបាល ខេត្តត្បូង​ឃ្មុំ ទទួលបានមន្ទីរពេទ្យខ្នាតធំប្រចាំតំបន់ គឺមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាមរតកដ៏មានតម្លៃរបស់សម្តេចតេជោ បាន​ក្លាយជា «បង្អែកសុខភាព» មិនត្រឹមតែសម្រាប់អ្នកត្បូងឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ខេត្តជុំវិញផងដែរ។

ចំណែកឯ ការអភិវឌ្ឍវិស័យអប់រំ គឺមានមត្តេយ្យសិក្សារដ្ឋចំនួន ២៦០កន្លែង បឋមសិក្សា​រដ្ឋ ចំនួន ៤០៧កន្លែង អនុវិទ្យាល័យរដ្ឋ ៥២កន្លែង និងវិទ្យាល័យរដ្ឋ ២៨កន្លែង និង​សាកល​វិទ្យាល័យរដ្ឋ ០១កន្លែងផងដែរ។ ចំពោះវិស័យសាសនា មានវត្តសរុបចំនួន ២៤៩​កន្លែង (ក្នុងនោះ គណៈមហានិកាយចំនួន ២៤០កន្លែង គណៈធម្មយុត្តិកនិកាយ ៩វត្ត និងអាស្រម ៦កន្លែង) ឥស្លាមសាសនាចំនួន ៤១៦កន្លែង គ្រឹស្ទសាសនាចំនួន ៣៦កន្លែង និងពុទ្ធសាសនាមហាយាន ចំនួន ១កន្លែង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.