ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំង Online Scams នៅក្រុងបាវិត ឃាត់ខ្លួនមនុស្សជិត១០០នាក់ និងវត្ថុតាងប្រព្រឹត្តបទល្មើស

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំង Online Scams នៅក្រុងបាវិត ឃាត់ខ្លួនមនុស្សជិត១០០នាក់ និងវត្ថុតាងប្រព្រឹត្តបទល្មើស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅចំណុចផ្ទះសំណាក់ និងម៉ាស្សា (OMG) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនមនុស្សចំនួន៩៦នាក់ និងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើនទៀត។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងជំនាញអន្តោប្រវេសន៍ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្លាំងវរនគរបាលការពារព្រំដែនលេខ ៦០៩ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបចំនួន៩៦នាក់ ស្រី ២២នាក់ក្នុងនោះ ជនជាតិចិនចំនួន៧នាក់, ជនជាតិវៀតណាមចំនួន៧៨នាក់ ស្រី១៨នាក់, ជនជាតិខ្មែរចំនួន១១នាក់ ស្រី៤នាក់។ ដកហូតសម្ភារវត្ថុតាងដូចជា៖ រថយន្តចំនួន២គ្រឿង, ម៉ូតូចំនួន៥គ្រឿង, កុំព្យូទ័រលើតុសរុបចំនួន២៤៩គ្រឿង, កុំព្យូទ័រ Laptop ចំនួន៣គ្រឿង, ធុង CPU ចំនួន១២គ្រឿង, ទូរស័ព្ទដៃចម្រុះចំនួន៧០៦គ្រឿង និងដំបក់ឆក់១ដើម។

បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច ក្រុមការងារចម្រុះបានសម្រេចបិទទីតាំងខាងលើជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.