ខេត្តរតនគិរី ៖ ឈ្នួញឈើជាច្រើននៅក្នុងស្រុកបានលុង ខេត្តរតនគិរីខិតខំរកស៊ីខុសច្បាប់ ដឹកជញ្ចួនឈើប្រណីតពីខេត្តរតនគីរី ឆ្ពោះទៅប្រទេសវៀតណាម តាមបណ្តាមភ្លូវជាតលេខ ៧៨ ទៅកាន់ច្រកទា្វរអន្តជាតិអូយ៉ាដាវក្នុងមួយថៃ្ងៗ មិនដែលឃើញអជ្ញាធរ ឬក៏សមត្ថកិច្ចជំនាញចុះបង្ក្រាបឈ្នួញញទាំងនោះទេ មានតែរាប់ចំនួនក្បាលឡានដើម្បីយកលុយដាក់ក្នុងហោប៉ាវរៀងៗខ្លួរួចធ្វើជាមិនដឹង ។
ចំណែករថយន្តដែលនាំគ្នាដឹកឈើយកទៅលក់នៅវៀតណាម មានឡានសាំយ៉ុងដូចជាអាឡុងផ្លាកលេ ក6450 យាយងងឹត 1290 អាបាន1280 ប្រពន្ធអារត្ន័ 0184 ដែលល្បីឈ្នោះនឹងកាន់ស្លែនៅរតនគិរីជាយូរឆ្នាំមកហើយ ឈ្នួញទាំងនោះមានរយន្តយ៉ាងតិច ២ ទៅ ៣ គ្រឿង ហើយដឹកជញ្ចូនមិនដែលខានមួយថ្ងៃណាឡើយ ព្រមទាំងមិនដែលឃើញមេព្រៃ (កុងត្រូលតាមដងផ្លូវ) ផ្នែកប៉ូលីស ខណ្ឌ សមត្ថកិច្ច និងក្រសួងជំនាញពាក់ពន្ធព្រៃឈើណាចុះទៅបង្រាបនោះឡើយ ព្រោះក្រុមឈ្នួញទាំងនោះបាននាំគ្នាបង់ប្រាក់មួយឡានៗ ជារៀងរាល់ថ្ងៃ គឺឡានសាំយ៉ុងមួយគ្រឿង បង់ប្រាក់ចាប់ពី ៣៥ ទៅ៤០ ម៉ឺន ក្នុងមួយឡានៗ តែបើពួកឈ្នួនទាំងនោះមិនបានបង់លុយ ទៅអោយខាងសម្តកិច្ចនោះទេ គឺត្រូវតែចាប់ឃាត់ឡានភ្លាមៗតែម្តង ។ ប៉ុន្តែបើបង់លុយហើយ សមត្ថកិច្ចតាមដងផ្លូវបើកដៃអោយឈ្នួញដឹកជញ្ញូនឈើប្រណិតទៅលក់ប្រទេសវៀតណាមដោយសេរីនឹងគ្នានច្បាប់ទំលាប់សោះ។
តាមប្រភពប្រជាជនដឹងទៀតថា ច្រកទ្វាអូយ៉ាដាវ ជាច្រកទ្វារអន្តជាតិក៏មានការឃុបឃិតបើកដៃអោយពួកឈ្នួញដឹកឈើរប្រណីតឆ្លងកាត ទៅលក់នៅវៀតណាមផងដែរ ៕




