ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ ==> កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំង Online Scams នៅក្រុងបាវិត ឃាត់ខ្លួនមនុស្សជិត១០០នាក់ និងវត្ថុតាងប្រព្រឹត្តបទល្មើស ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំង

មិនដឹង​ខូច​រឿង​អី បានជា​ចេះតែ​ចង់​លោត​ទឹក​សំលាប់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នេះ​ជា​លើក​ទី​២ ហើយ​ដែល​នារី​វ័យក្មេង​ម្នាក់​ប៉ង​ធ្វើអត្តឃាត​ដោយ​លោតទឹក​សំលាប់ខ្លួន​តែ​មិនបាន​សម្រេច ហើយ​ករណី​ប៉ុនប៉ង​បញ្ចប់​ជីវិត​នេះ​ក៏​បាន​ធ្វើឱ្យ​សមត្ថកិច្ច​ឈឺក្បាល​វិលមុខ​ផងដែរ ព្រោះតែ​នារី​ចិត្ត​ធំ​ជាង​ប៉ែ​ត​ខាងលើ​ក្រាញ​ននៀល​មិន​ចង់ឱ្យ​មាន​អ្នកណា​ជួយ​អន្តរាគមន៍​ឡើយ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៣​និង​១៥​នាទី​រសៀល ថ្ងៃទី​១៧​ខែ​មីនា ឆ្នាំ​២០១៧​ត្រង់​ចំណុច​កណ្តាល​ស្ពាន​ថ្មី​ឆ្លង​ព្រែក​ខេត្តកំពត​។​

​ទោះជា​យ៉ាងណា នារី​វ័យក្មេង​នេះ​ក៏​ត្រូវបាន​ក្រុម​សមត្ថកិច្ច​ចាប់​ក្រៀក​បញ្ចូល​ក្នុង​រថយន្ត​ដើម្បី​យកទៅ​សាកសួរ​រក​មូលហេតុ​ដែល​បណ្តាល​ឱ្យ​នាង​ចេះ​តែ​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​យ៉ាង​នេះ​។​

​សមត្ថកិច្ច​បាន​អះអាង​ថា យុវតី​ចិត្ត​ស្លុយ​ម្នាក់នេះ​ឈ្មោះ យិន សំណាង អាយុ​១៧​ឆ្នាំ ដោយ​នាង​ពុំបាន​ប្រាប់​ពី​អាសយដ្ឋាន​នៅ​ឯ​ណា​ទេ ហើយ​ការប៉ុនប៉ង​លោត​ទឹក​ធ្វើ​អត្តឃាត​នេះ​បាន​កើតឡើង​២​លើក​មក​ហើយ តែ​នៅ​កន្លែង​ផ្សេង​គ្នា ។​

​សមត្ថកិច្ច​រៀបរាប់ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នារី​វ័យក្មេង​ខាងលើ​ក៏​បាន​ឡើង​លើ​របា​ស្ពាន​កំពត​ចាស់​(​ស្ពាន​ឥន្ទ​នូ​)​បំរុង​លោត​សំលាប់​ខ្លួន​ដែរ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​និង​ក្រុម​អ្នកដំណើរ​ជួយ​អន្តរាគមន៍​នាំ​ចុះ​មក​វិញ​ដោយ​សុវត្ថិភាព ហើយ​សមត្ថកិច្ច​ក៏​បាន​យក​ទៅ​ណែនាំ​រួច​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ស្រាប់តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​ជិះ​កង់​មក​ឈប់​នៅ​កណ្តាល​ស្ពាន​បំរុង​ឡើង​បង្កាន់ដៃស្ពាន គាប់​ជួន​សមត្ថកិច្ច​ជិះ​ល្បាត​ឃើញ​ទាន់ ក៏​ជួយ​សង្គ្រោះ​ម្តង​ទៀត​ទៅ តែ​នេះ​ជា​លើក​ទី​ពីរ ចុះបើ​នារី​ខាងលើ​នៅ​តែ​គិត​ខ្លី​ដោយ​ចង់​បញ្ចប់ជីវិត​លើក​ទី​បី​ឬ​ទី​បួន​ទៀត​នោះ​ប្រហែល​ជា​ស្រេច​លើ​យមរាជ​ជា​អ្នក​កំណត់​ទៅ​ចុះ​។​

​ឥឡូវនេះ សមត្ថកិច្ច​កំពុង​នាំយក​យុវតី​ចិត្ត​ខ្លាំង​ទៅ​សាកសួរ​រក​មូលហេតុ​ហើយ តើ​នាង​ខូចចិត្ត​ដោយសារ​រឿង​អ្វី​ឱ្យ​ប្រាកដ​ទៅ បាន​ជា​មិន​ចង់​រស់​បែបនេះ ស្រួលៗ​តិច​លោ​នារី​ខាងលើ​មាន​សតិ​មិន​គ្រប់​ក៏​អាច​ថា​បាន​៕
​ណា​រិទ្ធ​

IMG20170318ch1

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.