ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

អាជ្ញាធរ​ខេត្ត​កែប​បើក​ការដ្ឋាន ស្ថាបនា​ផ្លូវ​ចំនួន​៤​ខ្សែ​ក្នុងស្រុក​ដំណាក់​ចង្អើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប​៖ ផ្លូវ​ចំនួន​បួន​ខ្សែ​មាន​ប្រវែង​១៣៤០០​ម៉ែត្រ​នៃ​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប ត្រូវបាន​បើក​ការដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៧ ក្រោម​ការចូលរួម​ដ៏​សកម្ម​របស់ ឯកឧត្តម កែ​ន សត្ថា អភិបាលខេត្ត​កែប​និង​ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​នឹង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ទូទាំង​ខេត្ត​ផងដែរ​។​

​ទោះជា​បែបណា ក្នុង​ថ្ងៃ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ដ៏​ថ្មី​សន្លាង​នេះ ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដោយ​ពួកគាត់​បាន​ចូលរួម​ក្នុង​ពិធី​នេះ​យ៉ាងច្រើន​កុះករ ហើយក៏​ជា​ក្តីសង្ឃឹម​ដ៏​មុតមាំ​ថា នៅ​ទីជនបទ​ណា​ក៏​មាន​ផ្លូវ​ធំ​ទូលាយ​ងាយស្រួល​ក្នុងការ​ធ្វើ​ចរាចរណ៍ ពិសេស​ជាង​នេះ​អាច​ផ្តល់​វេលា​ដ៏​សំខាន់​សំរាប់​កូនចៅ​របស់​ពួកគាត់​ទៅ​សាលារៀន​ទាន់​ពេល​ដោយ​ពុំ​មាន​អាក់ខាន​។​

​ចំពោះ​ការស្ថាបនា​ផ្លូវ​ចំនួន​៤​ខ្សែ​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ​នេះដែរ ពិតជា​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​ច្រើន អាច​ធ្វើឱ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន​សន្ទុះ​ជា​លំដាប់ ដោយ​ពួកគាត់​អាច​រក​ប្រាក់ចំណូល​បាន​យ៉ាង​ងាយស្រួល ពី​ការលក់​ឬ​ដោះដូរ​ផលិតផល​ក្នុងស្រុក ពិសេស​ផល​កសិកម្ម​ដែល​ប្រមូលបាន​ដោយ​មិន​ចាំបាច់​ដឹកជញ្ជូន​យកទៅលក់​ក្នុង​ទីផ្សា​។​

​អាជ្ញាធរ​ខេត្ត​កែប ក្នុង​ព្រឹក​នេះ​ក៏​បាន​លើកឡើង​ផងដែរ​ថា មាន​ផ្លូវ ត្រូវតែ​មាន​ក្តីសង្ឃឹម ព្រោះ​បច្ចុប្បន្ននេះ​មនុស្ស​កាន់តែ​កើនឡើង​ជា​បន្តបន្ទាប់​ហើយ​ជានិច្ចកាល​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​អ្នកណា​ក៏​ត្រូវការ​ធ្វើ​ដំណើ​រដែរ ដូច្នេះ​ការស្ថាបនា​ផ្លូវ​បាន​ច្រើន​កាលណា​កាន់តែ​ប្រសើរ​។​លោក​បាន​បញ្ជាក់ថា ទីណា​មាន​ផ្លូវ​នឹង​មាន​អត្ថប្រយោជន៍​កាន់តែច្រើន​ថែមទាំង​មាន​សក្តានុពល ព្រោះ​ខេត្ត​យើង​ជា​ខេត្ត​ទេសចរណ៍ តូច​មែន​តែ​មាន​ខ្លឹម​។​

​ទោះបី​យ៉ាងណា​គេ​សង្កេត​ឃើញ អាជ្ញាធរ​ខេត្ត​កែប គ្រប់​លំដាប់ថ្នាក់​មានភាព​មមាញឹក​ក្នុង​កិច្ចការងារ ចាប់តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់​មូលដ្ឋាន​ដោយ​មិន​បាន​គិត​ថា​ថ្ងៃ សៅរ៍​ឬ​អាទិត្យ​ឡើយ ហើយ​ការស្ថាបនា​ផ្លូវ​ចំនួន​៤​ខ្សែ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ​នេះ ពិតជា​ធ្វើឱ្យ​ពលរដ្ឋ​ក្ន្ងុ​ង​តំបន់​ខាងលើ​មានការ​រីករាយ​កក់ក្តៅ​ក្នុង​ចិត្ត ដោយ​ពួកគាត់​ទន្ទឹង​រង់ចាំ​ឱកាស​នេះ​យូរ​មក​ហើយៗ​ក៏​ចាត់ទុកជា​អំណោយ​មួយ​ដ៏​ថ្លៃថ្លា​របស់​អាជ្ញាធរ​ខត្ត​កែប ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា​នោះ​៕ ណា​រិទ្ធ​

 

IMG20170312ch1-7 IMG20170312ch1-8 IMG20170312ch1-1 IMG20170312ch1-2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.